Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

ឆ្នាំ​ជូត ៖ ការងារ មិនល្អ ត្រូវ​ប្រយ័ត្ន​មាន​អ្នក​រំខាន​ឆាឆៅ​ក្នុង​ការងារ ។ លុយកាក់ មិន​ស្ថិរភាព គួរ​សន្សំសំចៃ​បញ្ចៀស​ធ្លាក់​ក្នុង​សភាព​ជា​កូនបំណុល​គេ ។ មនោសញ្ចេតនា មាន​ភាព​មិន​ចុះសម្រុង​នឹង​គ្នា​ច្រើន ។

​ឆ្នាំ​ឆ្លូវ ៖ ការងារ ធម្មតា ពុំ​កើត​មាន​រឿង​អ្វី​ក្រៅ​បំណង​។ លុយកាក់ ផ្លូវចិត្ត​មិនល្អ ឥទ្ធិពល​ដល់​ការចាយវាយ ។ មនោសញ្ចេតនា​ប្រយ័ត្ន​វត្តមាន “​សត្រូវ​ស្នេហា​” ។​

​ឆ្នាំ​ខាល ៖ ការងារ អំណោយផល​ល្អ​គ្រប់យ៉ាង ទោះបី​មាន​អ្នក​ច្រណែនឈ្នានីស​តែ​រាល់​បញ្ហា​សុទ្ធតែ​ត្រូវបាន​ដោះស្រាយ​រួច ។ លុយកាក់ គួរ​ចេះ​ក្តាប់​ឱកាស​រក​ប្រាក់ តែ​ក៏​ត្រូវ​ស្តាប់​យោបល់​អ្នក​ជុំវិញ​មុន​ពេល​សម្រេច​បោះទុន ។ មនោសញ្ចេតនា​មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​ថោះ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​កិច្ចការ​របស់​ខ្លួន មិន​ត្រូវ​អន្តរាគមន៍​ចូល​ជ្រៅ​ក្នុង​រឿង​អ្នកដទៃ ។ លុយកាក់ ត្រូវ​សកម្ម​ស្វែងរក​ឱកាស​ជួប​មិត្តភក្តិ​នោះ​អ្នក​បាន​ប្រយោជន៍​ច្រើន សម្រាប់​ការរកចំណូល​បន្ថែម ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ។​

​ឆ្នាំ​រោង ៖ ការងារ​ផ្លូវចិត្ត​មិន​សប្បាយ​ឥទ្ធិពល​ដល់​ប្រសិទ្ធភាព​ការងារ ត្រូវ​សម្រួល​អារម្មណ៍​ឡើងវិញ ។ លុយកាក់ ធ្លាក់ចុះ​ប្រយ័ត្ន​មាន​បាត់បង់​លុយ​កាក់ របស់របរ ។ មនោសញ្ចេតនា គួរ​ម្ចាស់ការ​ក្នុង​រឿង​មនោសញ្ចេតនា កុំ​រំពឹង​អ្នកផ្សេង​ឲ្យជួយ ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ប្រែប្រួល​តាម​ទិស​សកម្ម មាន​អ្នក​ជួយ​យក​អាសា ជ្រោមជ្រែង ។ លុយកាក់ ស្ថានភាព​ហិរញ្ញវត្ថុ​មិនល្អ ជា​ថ្ងៃ​មិន​អំណោយផល​សម្រាប់​ការស្វែងរក​លាភ ។ មនោសញ្ចេតនា មិនល្អ មានរឿង​រកាំរកូស​នឹង​គ្នាច្រើន ។​

​ឆ្នាំ​មមី ៖ ការងារ ព្យាយាម​ធ្វើការ​ជាមួយ​នឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ហេតុនេះ សម្រេច​បាន​សមិទ្ធផល​ច្រើន​ក្នុង​ការងារ ។ លុយកាក់ ល្អប្រសើរ និង​មាន​បន្ថែម​ឱកាស​ល្អ​សម្រាប់​ការបង្កើន​ចំណូល ។ មនោសញ្ចេតនា ត្រូវ​ចេះ​គោរព​ថែរក្សា​មនោសញ្ចេតនា​បច្ចុប្បន្ន ។​

​ឆ្នាំ​មមែ ៖ ការងារ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន គ្មាន​ឧបសគ្គ ឬ​ការលំបាក​រាំងស្ទះ ។ លុយកាក់ អាច​បោះទុន​វិនិយោគ តែ​លើកលែង​ផ្នែក​អចលនទ្រព្យ ។ មនោសញ្ចេតនា មាន​ឱកាស​បាន​ជួប​មនុស្ស​ដែល​ខ្លួន​ពេញចិត្ត ។​

​ឆ្នាំ​វក ៖ ការងារ មិន​ត្រូវ​រវល់​រឿង​អ្នកដទៃ ព្រោះ​ថ្ងៃ​នេះ​ធ្វើ​គុណ​បាន​ទោស ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ មិន​ត្រូវ​ជឿ​សម្តី​គេ​ជ្រុល បញ្ចៀស​ត្រូវ​គេ​បោកបរាស់ ។ មនោសញ្ចេតនា ងាយ​កើតមាន​ទំនាស់ ឈ្លោះប្រកែក​គ្នា ប្រសិន​ដោះស្រាយ​មិនបាន​ល្អ នឹង​ឥទ្ធិពល​ដល់​អាពាហ៍ពិពាហ៍ ។​

​ឆ្នាំ​រកា ៖ ការងារ ជួប​រឿង​មិន​សប្បាយចិត្ត​ច្រើន ត្រូវ​អត់ធ្មត់​កុំ​ឆេវឆាវ ។ លុយកាក់ ស្ថិរភាព ។ មនោសញ្ចេតនា ល្អប្រសើរ ។​

​ឆ្នាំចរ ៖ ការងារ ធ្វើ​កិច្ចការ​របស់​ខ្លួន​ឲ្យ​រួចរាល់​សិន​ចាំ​គិត​ដល់​ការជួយ​អ្នកដទៃ ។ លុយកាក់ ធ្លាក់ចុះ​គួរ​គ្រប់គ្រង​ឲ្យបាន​ល្អ​ចំណូល​-​ចំណាយ ។ មនោសញ្ចេតនា មាន​ទំនាស់​នឹង​គ្នា​ដោយសារ​រឿង​កំប៉ិកកំប៉ុក ។​

​ឆ្នាំ​កុរ ៖ ការងារ រីកចម្រើន​ទៅ​មុខ អ្នក​នៅ​ជុំវិញ​ស្រឡាញ់​រាប់អាន ។ លុយកាក់ ជួប​ឱកាសល្អៗ​ច្រើន​ក្នុង​ការបង្កើន​ចំណូល​ថែម តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់​អន្ទះសា​រ​ជ្រុល ។ មនោសញ្ចេតនា ផ្អែម​ល្ហែម សុភមង្គល ៕

spot_img
×