Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ប៉ុស្ដិ៍​នគរបាលរ​កា​កោង​ទី​១ សង្ស័យ​កើត​ជំងឺ​ខ្យល់គ​ ដេកស្លាប់​ក្នុង​ប៉ុស្តិ៍​

spot_img

​លោក ជឿន ហួន គឺជា​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្ត​កណ្តាល បាន​ដេកស្លាប់​ក្នុង​ប៉ុស្ដិ៍​រដ្ឋបាល ដោយ​សង្ស័យ​ថា​ខ្យល់គរ ។​

ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៤​និង​៣០​នាទី​ទាបភ្លឺ នៅ​ចំនុច​ក្នុង​បន្ទប់​ប៉ុស្តិ៍នគរបាល​រដ្ឋបាលរ​កា​កោង​ទី​១ ស្ថិត​ភូមិ​ពាម ឃុំ​រកា​កោង​ទី​១ ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ។​

​មន្ដ្រីនគរបាល​ផ្នែក​បច្ចេកទេស​និង​កោសល្យវិច័យ​ស្រុក​មុខកំពូល បានឲ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ជឿន ហួន ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មុខរបរ​ជា​នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាលរ​កា​កោង​ទី​១ មាន​ទីលំនៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្ដាល ។​

​ប្រភព​ដដែល​បន្ដថា កន្លង​មក​ជនរងគ្រោះ​ជា​មនុស្ស​មាន​ជម្ងឺ​ប្រចាំកាយ (​លើសឈាម​+​ទឹកនោម​ផ្អែម​) ហើយ​តែង​មក​បំពេញ​ការងារភារ​:​កិច្ច​ជា​ប្រចាំ​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ដែល​ខ្លួន​គ្រប់គ្រង ។ មកដល់​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រមាណ​១៣​រសៀល​ជនរងគ្រោះ​បាន​ត្រឡប់​មកពី​ប្រជុំ​វិញ​ជិះ​ម៉ូតូ​មក​ប៉ុស្តិ៍ ដោយ​បាន​ទុក​ម៉ូតូ​ដែល​ខ្លួន​ជិះ​នៅមុខ​រោង​លក់​បង្អែម​របស់​ឈ្មោះ ហា​ត់ ប៊ុន​ហុង ខាង​មុខ​ប៉ុស្តិ៍ រួច​ចូលមក​ធ្វើការ​នៅ​ប៉ុស្តិ៍​ជា​ធម្មតា ។​

​ប្រភព​ដដែល​បាន​បន្ដទៀតថា តាម​ការឲ្យដឹង​របស់​ប្រជាពលរដ្ឋ​ឈ្មោះ ហា​ត់ ប៊ុន​ហុង ជា​អ្នក​លក់​បង្អែម​នៅមុខ​ប៉ុស្ដិ៍​បានឲ្យដឹងថា នៅវេលា​ម៉ោង​១៣​រសៀល ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មក​ទុក​នៅ​ផ្ទះ​របស់​គាត់ រួច​ចូលទៅ​ប៉ុស្ដិ៍​រហូត​មក​ដល់​ប្រមាណ​១៨ បានឃើញ​ប៉ុស្តិ៍​រដ្ឋបាល​ងងិត​ពុំ​មាន​នរណា​ម្នាក់​បើក​ភ្លើង ភ្លាម​នោះ​គាត់​ក៏​បាន​ដើរ​ឡើង​ទៅ​បើកភ្លើង ដោយ​បានលឺ​សម្លេង​ជន​រងគ្រោះ​ដេក​ស្រ​ម៉ុក​ខ្លាំងៗ បន្ទាប់ពី​បើក​ភ្លើង​រួច ក៏​ដើរ​ចេញពី​ប៉ុស្តិ៍​វិញ រហូតមកដល់​ម៉ោង​២២​យប់ រូប​គាត់​ពុំ​ឃើញ​ជនរងគ្រោះ​មក​យក​ម៉ូតូ ខណៈ​នោះ​ឈ្មោះ រស់ សំអាត ជា​អ្នកលក់​គុយទាវ​នៅខាងមុខ​ប៉ុស្តិ៍​ក៏​បាន​មក​យក​ម៉ូតូ​ទៅ​ទុក​ក្នុង​រោង​របស់​គាត់ ដោយឡែក​មន្ត្រី​ប៉ុស្តិ៍​ពុំ​មាន​នរណា​ម្នាក់​នៅ​ប៉ុស្ដិ៍​ទេ ព្រោះ​ជាប់​ភារកិច្ច​ចេញ​ល្បាត និង​ការពារ​គោលដៅ​ផ្សា​រកា​កោង ។​

​លុះ​មកដល់​វេលា​ម៉ោង​៤​ទៀប​ភ្លឺ ឈានចូល​ថ្ងៃ​ទី​១៤ ខែ​ឆ្នាំ​ដដែល ប្រជាពលរដ្ឋ​ឈ្មោះ រស់ សំអាត បាន​ងើប​មក​ដាំទឹក​លក់​គុយទាវ មិន​ឃើញ​ជនរងគ្រោះ​មក​យក​ម៉ូតូ​ជិះ​ទៅ​ផឹក​កាហ្វេ​នៅ​ផ្សារ​កា​កោង​ដូច​សព្វដង មានការ​ឆ្ងល់​ក៏​បបួល​ប្រពន្ធ​ខ្លួន និង​ឈ្មោះ ម៉េង​លី​ដែល​លក់ដូរ​ក្បែរ​គ្នា​បាន​ដើរ​ទៅ​មើល​នៅ​ក្នុង​ប៉ុស្ដិ៍ ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅ​ក្នុង​បន្ទប់ ក្បាល​បែរ​ទៅ​កើត​ស្លៀក​ខោខ្លី ពណ៌​ក្រហម រុំ​ក្រ​ម៉ា​ពី​ក្រៅ​ពុំមាន​ពាក់អាវ ហើយ​មាន​កំអួត​ចេញ​តាម​មាត់​ទៀតផង រួច​ក៏​មាន​ការ​ផ្អើលឆោរឡោ​និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ដើម្បី​ធ្វើការ​ពិនិត្យ ។​

​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ទទួលបាន​ព័ត៌មាន​រួច ភ្លាម​នោះ​ក៏​ចុះ​មកដល់​កន្លែងកើតហេតុ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន រួច​បញ្ជាក់ថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ករណី​ខ្យល់គរ​ប្រាកដ​មែន ដោយ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់ឡើយ ។ បន្ទាប់​ពី​ពិនិត្យ​រួច សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ​យក​ទៅ​ចាត់ចែង​ធ្វើ​បុណ្យ​តាម​ប្រពៃណី ៕ ​ដោយ ​៖​បញ្ញា​ស័ក្តិ​

spot_img
×