Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆ្កែ​មួយ​ក្បាល​ជួយសង្គ្រោះ ម្ចាស់​ឲ្យ​រួច​ពី​ទោស​ជាប់ពន្ធនាគារ ៥០​ឆ្នាំ ទាំង​អយុត្តិធម៌ ដោយសារ​…

spot_img

​នៅ​ថ្ងៃ​ទី ១២ ខែ​មេសា ឆ្នាំ ២០១៧ លោក Joshua Horner ជាជាង​ទឹក​នៅ​ទីក្រុង Redmond អាមេរិក ត្រូវបាន​ចោទប្រកាន់​ពី​បទ​រំលោភ​ផ្លូវភេទ ហើយ​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៥០​ឆ្នាំ ។​

​នារី​ដែល​ជា “​ជនរងគ្រោះ​” បាន​ឆ្លើយ​ក្នុង​សវនាការ​ថា Joshua ធ្លាប់បាន​គំរាម​សម្លាប់សត្វ​ចិញ្ចឹម​ក្នុងផ្ទះ​របស់​នាង ប្រសិន​នាង​ហ៊ាន​រាយការណ៍​ប្រាប់​ប៉ូលិស ។ តាម​ចម្លើយ​របស់​នារី​នោះ Joshua បាន​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ឆ្កែ​របស់​ខ្លួន នៅ​ចំពោះមុខ​នាង បំណង​បញ្ជាក់ថា គាត់​ពុំ “​និយាយ​លេង​” ទេ ។ ចម្លើយ​នេះ​ឯង​បាន​ផ្តល់​ឱកាស​ឲ្យ​លោក Joshua Horner មាន​តម្រុយ​ដោះស្រាយ​បញ្ជាក់​ពី​ភាព​បរិសុទ្ធ​របស់​ខ្លួន​បាន ។​

​នារី​នោះ​ថា Joshua បាន​បាញ់សម្លាប់​ឆ្កែ​នេះ នៅ​ពីមុខ​នាង​ដើម្បី​បញ្ជាក់ថា ពុំ​និយាយ​លេង​ទេ ។​

​ក្រោយ​ពេល​តុលាការ​កាត់ទោស Joshua ទាក់ទង​ជាមួយ​អង្គការ Oregon Innocence Project ជំនាញ​ស្វែងរក​ភស្តុតាង ផ្តល់​យុត្តិធម៌​ឲ្យ​អ្នករង​ការកាត់ទោស​ច្រឡំ ។ ក្រោយពី​ពិនិត្យ​មើល​សំណើរ​របស់ Joshua អង្គការ​នេះ​យល់ព្រម​ជួយ​ដល់​គាត់ ។​

​លោក Joshua បាន​ប្រាប់​អង្គការ​នេះ​ថា ៖ លោក​ពុំ​ដែល​បាញ់​សម្លាប់​ឆ្កែ​ទេ ហើយ​ប្រសិន​រកឃើញ​ឆ្កែ​នោះ​នៅរស់ វា​ជា​ភស្តុតាង​បញ្ជាក់​ថា នារី​នោះ​និយាយ​កុហក​តុលាការ ទោះបីជា​បាន​ស្បថ​ក៏ដោយ ។​

​លោក Joshua ប្រាប់ថា លោក​បាន​ឲ្យ​ឆ្កែ​នេះ​ទៅ​អ្នក​ផ្សេង ហើយ​បាន​ពណ៌នា​ប្រាប់​ពី​ភិនភាគ ពណ៌​សម្បុរ ពូជ​របស់​វា ។ ប៉ុន្តែ​ក្រោយ​ការរុករក​១​រយៈ​ពុំ​មាន​លទ្ធផល​សោះ ។​

​យ៉ាងណា​មួយរយៈ​ក្រោយមកទៀត ដោយ​ការព្យាយាម គេ​បាន​រកឃើញ​ឆ្កែ​របស់​លោក Joshua ឈ្មោះ Lucy នៅ​តំបន់​ឆ្នេរសមុទ្រ Oregon ។ ម្ចាស់​ថ្មី និង​ចាស់​របស់​សុនក Lucy បាន​សន្យា​ជួបគ្នា ព្រមទាំង​សមត្ថកិច្ច​នៅ​តារាង​លេង​កូន​ហ្គោល​មួយ​នៅ​ទីក្រុង Gearhart ។​

​ពិតណាស់​! ឆ្កែ​នេះ​ពុំ​បាន​ត្រូវ​បាញ់សម្លាប់​ដូ​ចម្លើយរ​បស់​នារី​ដែល​ចោទប្រកាន់​លោក Joshua ទេ ។ វា​នៅ​រស់ ។​

​ចុង​ក្រោយ​នៅ​ថ្ងៃទី ១០ ខែ​កញ្ញា កន្លងមក តុលាការ​សង្កាត់ Deschutes County លោក​ចៅក្រម Michael Adler បាន​ចេញ​សាលក្រម​ព្យាករណ៍​សាលក្រម​មុន​នោះ ។​

​ដូច្នេះ​តាមរយៈ​សុន​ក ១​ក្បាល​នោះ លោក Joshua អាច​បញ្ចប់​បាន​នូវ​សុបិន្ត​អាក្រក់​… ៥០​ឆ្នាំ​ក្នុង​គុក ។​

​លោក Joshua Horner មាន​ស្នាមញញឹម​សារជាថ្មី ៕ ចន្ទ្រា​

spot_img
×