Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំនួប​កំពូល​អន្តរ​កូរ៉េ​លើក​ទី​បី ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២០ ខែកញ្ញា ​ ​នៅក្នុង​ក្រុង​ព្យុងយ៉ាង​

spot_img

មេដឹកនាំ​កូរ៉េខាងជើង Kim Jong-un នឹង​ធ្វើជា​ម្ចាស់ផ្ទះ​ទទួល​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង Moon Jae-in នៅពេលដែល​មេដឹកនាំ​ទាំងពីរ​រូបនេះ​ជួបគ្នា​សម្រាប់​ជំនួប​កំពូល​អន្តរ​កូរ៉េ​លើក​ទី​បី​របស់​អស់លោក​ពីថ្ងៃ​ទី​១៨ ដល់​ថ្ងៃទី​២០ ខែកញ្ញា នៅក្នុង​ក្រុង​ព្យុងយ៉ាង​។​

មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន និង​លោក Moon Jae-in ប្រធានាធិបតី​កូរ៉េខាងត្បូង ក្នុងជំនួប​នៅ​ព្រំដែន​ក្នុងភូមិ Panmunjom កាលពី​ខែមេសា ២០១៨​។​

​ ​លោក Moon Chung-in ទីប្រឹក្សា​ពិសេស​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ខាង​ការបង្រួបបង្រួម​ប្រទេសជាតិ​, កិច្ចការបរទេស​និង​សន្តិសុខ​ជាតិ បាន​និយាយប្រាប់​ពួក​អ្នកកាសែត​ថា លោក​មាន​ជំនឿ​ផ្ទាល់ខ្លួន​ថា ជំនួប​នេះ​ជាការ​បន្ត​ជំនួប​កំពូល​កាលពី​ថ្ងៃទី​២៧ ខែមេសា ដែលជា​លទ្ធផល​នៃ​សេចក្តីប្រកាស​នៅ​ភូមិ​សន្តិភាព Panmunjom​។​
​ ​
​លោក Moon Chung-in ដែល​បាន​ថ្លែងថា លោក​និយាយ​ក្នុងឋានៈ​ជា​អ្នកជំនាញ​ម្នាក់ ហើយ លោក​រំពឹងថា​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង​នឹង​ផ្តោត​ការយកចិត្តទុកដាក់រ​បស់​លោក​លើ​ការធ្វើ​មិន​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​និង បំពេញមុខ​នាទី​ជា​អ្នក​សម្រួល​ឬ​ជា​អ្នកសម្របសម្រួល​រវាង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង និង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​ឧបត្ថម្ភ​ផ្ចុងផ្តើម​ការសន្ទនា​គ្នា​រវាង​ប្រទេស​ទាំងពីរ​នេះ​ផងដែរ​។​

​ជំនួប​កំពូល​នេះ​នឹងមាន​ធ្វើ​នៅក្រោយ​ព្រឹត្តិការណ៍​ពីរ​ទៀត​នៅលើ​ឧបទ្វីប​កូរ៉េ​ក្នុង​សប្តាហ៍​នេះ គឺ​កិច្ចចរចា​ខាង​យោធា​កម្រិត​ធ្វើការ​ងារ​និង​ការបើក​ការិយាល័យ​សម្ព័ន្ធ ការរួម​គ្នា​មួយ​ដែលជា​លទ្ធផល​នៃ​ជំនួប​កំពូល​អន្តរ​កូរ៉េ​លើកដំបូង​៕
​សូ​យ​ន​

spot_img
×