Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​លក់​យន្ដហោះ​ប្រមាញ់​នាវា​មុជ​ទឹក​និង​កាំជ្រួច​ឱ្យ​កូ​រ៉េខាងត្បូង​

spot_img

អាមេរិក​ទើប​អនុម័ត​កិច្ចព្រមព្រៀង​លក់​អាវុធ រួមមាន​យន្ដហោះ​ប្រមាញ់​នាវាមុជទឹក​៦​គ្រឿង​មានតម្លៃ​ដល់​ទៅ​២,៦​ពាន់​លាន​ដុល្លារ​។

​យន្ដហោះ​ល្បាត​ប្រមាញ់​នាវាមុជទឹក P-8A Poseidon របស់​អាមេរិក​

​​តាម​របាយកាណ៍​របស់​ស្ថាប័ន​សហប្រតិបត្តិការ​សន្ដិ​សុខ​ការពារជាតិ​អាមេរិក (DSCA) កិច្ចព្រមព្រៀង​នេះ​រួមមាន​ពីរ​ផ្នែក​គឺ​៖ យន្ដហោះ​ល្បាត​ប្រមាញ់​នាវាមុជទឹក​៦​គ្រឿង ប្រភេទ​P-8A Poseidon របស់​ក្រុមហ៊ុន​Boeing ដែលមាន​តម្លៃ​២,១​ពាន់​លាន​ដុល្លារ ហើយ​និង​កាំជ្រួច​សម្រាប់​ប្រព័ន្ធ​ការពារ Patriot ចំនួន​៦៤​គ្រាប់ មានតម្លៃ​៥០១​លាន​ដុល្លារ​។​

​កូរ៉េខាងត្បូង​នូវ​អាច​ប្រើប្រាស់​យន្ដហោះ​នេះ​ដើម្បី​បំពេញ​បេ​កក​កម្ម​ឈ្លបយកការណ៍​និង​ប្រមូល​ព័ត៌មាន​ចារកម្ម​។ រីឯ​ប្រព័ន្ធ Patriot ផលិត​ដោយ​ក្រុមហ៊ុន Lockheed-Martin ទុក​ដើម្បី​វាយ​ស្កាត់​កាំជ្រួច​អន្តរទ្វីប កាំជ្រួច​មានកម្ម​វិធី​នាំ​ផ្លូវ​និង​គ្រោះ​គំរាមកំហែង​ដទៃទៀត​។​

ទ័ព​អាមេរិក​កំពុង​យាម​ប្រព័ន្ធ​កាំជ្រួច Patriot

​​តាម​DSCA កូរ៉េខាងត្បូង​នឹង​ប្រើប្រាស់​ប្រព័ន្ធ​នេះ​ដើម្បី​បង្កើន​សមត្ថភាព​ការពារ​កាំជ្រួច​បូរណភាព​ដែនដី និង​ប្រតិកម្ម​តប​ជាមួយ​គ្រោះ​គំរាមកំហែង​ផ្សេងទៀត​នៅក្នុង​តំបន់​៕
​លី​សា​

spot_img
×