Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីលីពីន​កំពុង​ប្រឈមមុខ​ជាមួយ​​ព្យុះ Mangkhut

spot_img

​តាម​កាសែត Guardian ព្យុះ Mangkhut កំពុង​ស្ថិតនៅ​លើផ្លូវ​សំដៅ​ទៅកាន់​ប្រទេស​ហ្វីលីពីន ហើយ​វា​នឹង​ចាប់ផ្ដើម​វាយប្រហារ​ដែន​គោក​នៅ​ខេត្ត Cagayan ប្រទេស​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​១៥​កញ្ញា​នេះ ។​

​ក្រុម​អ្នកជំនាញ​ព្យាករណ៍​ថា ព្យុះ​Mangkhut នឹង​ចលនា​ឆ្លងកាត់​សមុទ្រ​ចិន​ខាងត្បូង រួច​ចូល​កៀក​ហុងកុង ក្នុង​វិជ្ឈមាត្រ​ប្រមាណ​១០០​គីឡូម៉ែត្រ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​ស្អែក​នេះ វា​បានធ្វើឱ្យ​ភ្លៀង​ធ្លាក់​ក្នុង​វិ​លា​ល​ភាព​ធំ​ទូលាយ​ប្រហែល​ដល់​ទៅ​៩០០​គីឡូម៉ែត្រ​។​ភ្លៀង​ធំ​ដោយសារ​ព្យុះ​នេះ​នឹងធ្វើ​ឱ្យមាន​ការបាក់​ស្រុត​ដី​យ៉ាងធ្ងន់ធ្ងរ និង​ធ្វើឱ្យ​មានការ​ជន់​លិច​នៅក្នុង​តំបន់​ដែល​វា​ឆ្លងកាត់​។​

រូបភាព​ព្យុះ​Mangkhut ថត​ដោយ​ផ្កាយរណប​

​​ក្នុង​អង្គប្រជុំ​បន្ទាន់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ហ្វីលីពីន​ឱ្យដឹងថា មាន​ពលរដ្ឋ​ប្រមាណ​៤,២​លាន​នាក់​នៅ​ខេត្ត​Cagayan និង​ខេត្ត​Isabela ស្ថិតនៅ​ជាប់​នោះ​កំពុង​ស្ថិតនៅ​ចំ​មុខព្រួញ​នៃ​ការកម្ទេច​ដោយផ្ទាល់​រប​ស់​ព្យុះសង្ឃរា​នេះ​។​មានផ្ទះ​មិន​រឹងមាំ​ប្រមាណ​៤៨០០០​ខ្នង​ងាយ​នឹងរង​មហន្ដរាយ​ប៉ើង​រលំ​។​

​រដ្ឋាភិបាល​ប្រទេស​ហ្វីលីពីន​បានប្រកាស​អាសន្ន​ខេត្ត ក្រុង​ចំនួន​២៥​លើ​កោះ​Luzon ភាគ​ខាងជើង​ប្រទេស​នេះ​។​

​កងកម្លាំង​សង្គ្រោះ​ហ្វីលីពីន​កំពុង​ត្រៀមខ្លួន​កាលពី​ថ្ងៃទី​១៣​កញ្ញា​

​ពលទាហាន​ហ្វីលីពីន​ធ្វើ​សមយុទ្ធ​ត្រៀម​ការងារ​សង្គ្រោះ​

​ពលទាហាន​និង​បណ្ដា​កងកម្លាំង​សង្គ្រោះបាន​ទទួលបញ្ជា​ឱ្យ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​

​រពលរដ្ឋ​ភាគ​ខាងជើង​ហ្វីលីពីន​កំពុង​ពង្រឹង​ផ្ទះសម្បែង​ត្រៀម​ទទួល​ព្យុះសង្ឃរា​


​គ្មាន​វិធី​អ្វី​ក្រៅពី​ចំកោងខ្លួន​ប្រឈម​នឹង​ព្យុះ​

​ប្រធានាធិបតី​ហ្វីលីពីន​ក៏មាន​វត្តមាន​ក្នុង​មជ្ឈមណ្ឌល​បង្ការ​គ្រោះមហន្ដរាយ​ដើម្បី​តាមមើល​ស្ថានការណ៍​

​ព្យុះ​Mangkhut គឺជា​ព្យុះ​ទី​១៥​ហើយ​ដែល​វាយលុក​ហ្វី​លី​លី​ពី​ន​ក្នុងឆ្នាំនេះ

Mangkhut គឺជា​ព្យុះ​ខ្លាំង​បំផុត​។​កាលពី​ឆ្នាំ​២០១៣ ព្យុះ​Haiyan បានធ្វើឱ្យ​មនុស្ស​ជាង​៧៣០០​នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន​និង​ធ្វើឱ្យ​មនុស្ស​ជាង​៥​លាន​នាក់​បាត់បង់​អស់​ផ្ទះសម្បែង​៕
​សូ​យ​ន​

spot_img
×