Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ស្ត្រី​ម្នាក់ រស់​នៅ​ទីជនបទ ជួញដូរ​គ្រឿងញៀន ជិត​១០០​គ្រាប់​

spot_img

​កំពង់ស្ពឺ​ ៖ ស្ត្រី​ម្នាក់ រស់​នៅ​ទីជនបទ ដែល​ជួញដូរ​គ្រឿងញៀន ប្រភេទ​យ៉ាម៉ា​ចំនួន​ជិត​១០០​គ្រាប់ ត្រូវបាន​នគរបាល​ស្រុក​សំពៅ​លូន ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​។​

​អនុសេនីយ៍ទោ ហ៊ែ​ល ហ៊​ល បានឲ្យដឹងថា ដោយ​មាន​ការចង្អុលបង្ហាញ និង​ការយកចិត្ត​ទុក ដាក់​ដឹកនាំ​បញ្ជា ពី​លោក​វរសេនីយ៍ឯក ពេជ្រ សា​រ៉ែ​ន អធិការនគរបាល​ស្រុក​សំពៅ​លូន នៅ​ថ្ងៃ​សុក្រ ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៧ និង ៣៤ នាទី នៅ​ចំណុច​ភូមិ​អូរ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំពៅ​លូន បាន​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់ នូវ​សារធាតុ​ញៀន​១ ករណី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ម្នាក់​ឈ្មោះ ណូន ចាន់ ភេទ​ស្រី អាយុ ៣៥ ឆ្នាំ មាន​ទី​លំនៅ​ចំណុច​ខាងលើ ដកហូត​វត្ថុតាង​ថ្នាំញៀន​យ៉ាម៉ា​ចំនួន ៩៩​គ្រាប់ ។​

បច្ចុប្បន្ន ជនសង្ស័យ​និង​វត្ថុតាង បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×