Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឱ្យ​រដ្ឋបាល​ខណ្ឌ​ទាំង​១២ ពង្រឹង​ការប្រមូល​សំរាម​

spot_img

​ភ្នំពេញ​ ៖ លោក ឃួ​ង ស្រេង អភិបាល​រា​ធានី​ភ្នំពេញ បាន​ណែនាំ​ដល់​រដ្ឋបាល​ខណ្ឌ​ទាំង​១២ ត្រូវ​យកចិត្តទុកដាក់ ក្នុង​ការពង្រឹង​ដល់​ភ្នាក់ងារ ប្រមូល​សំរាម​នៅ​តាម​ភូមិ​សង្កាត់ ដែល​ជា​មន្ត្រី​ជាប់​កិច្ចសន្យា និង​រដ្ឋបាល​ភ្នំពេញ បានជ្រើសរើស ដើម្បី​លើកកម្ពស់​បរិស្ថាន និង​ធ្វើ​យ៉ាងណា​ពង្រឹង យន្តការ​ដែល​មាន​ស្រាប់ ដែល​មាន​ក្រុមហ៊ុន ស៊ីន​ទ្រី ជា​អ្នក​ប្រមូល​ស្រាប់ និង​ធ្វើ​យ៉ាងណា​សហការ​ឱ្យ​មាន​ប្រសិទ្ធភាព​បន្ថែមទៀត​។​

​អភិបាល​នៃ​គណៈ​អភិបាល​រា​ធានី​ភ្នំពេញ បាន​មានប្រសាសន៍​បញ្ជាក់​ថា ចង់​ឲ្យ​រាជធានី​ភ្នំពេញ​មាន​កំណើន​អ្នក​ទេសចរណ៍​ទៅបាន ដាច់ខាត​ត្រូវតែ​មាន​បរិស្ថាន និង​សន្តិសុខ​សណ្តាប់ធ្នាប់​ល្អ​ប្រសើរ ។ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវ​គ្នា​ធ្វើ​ដើម្បី​ឲ្យ​រាជធានី​ភ្នំពេញ ក្លាយ​ជា​គោលដៅ​អ្នក​ទេសចរណ៍ ដែល​ធ្វើឲ្យ​គេ​ចង់​មក​កាន់​រាជធានី​ភ្នំពេញ​របស់​យើង​។​

​នៅក្នុង​កិច្ចប្រជុំ​ស្តីពី​បញ្ហា​សំរាម ជាមួយ​អភិបាល​ខណ្ឌ និង​មន្ទីរ​ពាក់ព័ន្ធ នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ​នៅ​សាលា​រាជធានី​ភ្នំពេញ លោក​អភិបាល​រាជធានី​ភ្នំពេញ​បាន ជម្រុញ​ឲ្យ​អភិបាលខណ្ឌ​ទាំងអស់​និង​មន្ត្រី​មន្ទី​រ​ពាក់ព័ន្ធ ធ្វើការ​ផាកពិន័យ​ទៅ​លើ​ក​បុគ្គ​ដែល​ចោល​សំរាម​តាម​ទីសាធារណៈ រំលោភ​លើ​ច្បាប់​អន្តរ​ក្រសួង​ស្ថាប័ន​បានចែង​កន្លងមក ។

​លោក ឃួ​ង ស្រេង បាន​បញ្ជាក់ទៀតថា សម្រាប់​អ្នក​ចាក់​សំរាម​ចោល​គ្មាន​ប្រក្រតី នៅតាម​ផ្លូវ​សាធារណៈ ដូចជា ការចាក់​សម្រាប់​ចោល​ចូល​ទៅ​លើ​លូ និង​ចាក់សំរាម​ចោល​នៅ​លើ​ផ្លូវ​សាធារណៈ​ត្រូវ​អនុវត្ត​ផាកពិន័យ ទៅតាម​ច្បាប់​អន្តរក្រសួង​ដែល បានចែង​រួចហើយ​។​

នៅក្នុង​កិច្ចប្រជុំ​នេះ​ផង​ដែរ លោក​ឃួង ស្រេង ក៏បាន​លើកឡើង​ពី​បញ្ហា ទីលាន​ចាក់សំរាម នៅ​រាជធានី​ភ្នំពេញ ដែល​និង​ត្រូវ​ធ្វើ​ការរៀបចំ​ពង្រីក​បន្ថែម ដើម្បី​ឆ្លើយតប​ទៅ​និង​តម្រូវការ នៃ​ការកើនឡើង​នៃ​សំរាម ។ បើ​យើង​មិន​ពង្រឹក​ទីលាន​ចាក់សំរាម​ទេនោះ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុន​រាជធានី​ភ្នំពេញ និង​ខ្វះខាត​កន្លែង​ចាក់សំរាម​ជាក់​ជាមិនខាន​។​

លោក​ឃួង ស្រេង​បាន​បន្តថា ជាមួយ​និង​ការ​ពង្រឹក​កន្លែង​ចាក់សំរាម​ជាប​ន្ត​បន្ទាប់ក៏ពិ​តមែន ប៉ុន្តែ​តាម​របាយការណ៍​របស់​ក្រុមហ៊ុន ស៊ីន​ទ្រី បានបញ្ជាក់​ថា ការប្រមូល​ចំណូល​ពី​ការ​បង់ថ្លៃ​សេវា​ដឹកជញ្ជូន​សំរាម​មាន​ការធ្លាក់ចុះ បើ​ទោះបី​មាន​ការពង្រីក​ដែន​ដី​កាន់តែ​ធំ​។​

​សូមបញ្ជាក់​ថា កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់ចេញ​នូវ​អនុក្រឹត្យ​ថ្មី​មួយ​ស្ដីពី ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ទីប្រជុំជន ដែល​កំណត់​ឲ្យមាន​ការផាកពិន័​យជាប្រាក់​ចាប់ពី​១​ម៉ឺន​រៀល​ទៅ​២០​ម៉ឺន​រៀល និង​ប្ដឹង​ដល់​តុលាការ​ចំពោះ​ជន​ណា​ដែល​ចោល​សំរាម​មិន​បាន​ត្រឹមត្រូវ​៕ ​ដោយ​ ៖ ​កូឡាប​

   

spot_img
×