Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ បាន​គិតគូរ លើ​ការអភិវឌ្ឍ​ប្រទេស ជាមួយនឹង​ទំនើបកម្ម​ព័ត៌មានវិទ្យា​ឌីជីថល និង​ព័ត៌មានវិទ្យា​

spot_img

​ភ្នំពេញ ​៖ លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច បាន​ថ្លៃ​ង​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ កំពុង​យកចិត្តទុកដាក់ និង​បាន​គិតគូរ លើ​ការអភិវឌ្ឍ​ប្រទេស ជាមួយនឹង​ទំនើបកម្ម​ព័ត៌មានវិទ្យា​ឌីជីថល និង​ព័ត៌មានវិទ្យា ក្នុងនោះ​ការកសាង​មូលដ្ឋាន​បច្ចេកវិទ្យា ព័ត៌មានវិទ្យា​ហិរញ្ញវត្ថុ (Financial Technology) និង​ការកសាង​រដ្ឋាភិបាល​វៃ​ឆ្លាត (Smart government) កំពុង​ត្រូវបាន​យកចិត្តទុកដាក់​។​

​លោក​អគ្គបណ្ឌិត​សភា​ចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មានប្រសាសន៍​បែបនេះ ក្នុង​កិច្ចពិភាក្សា​ជាមួយ​លោក SHI Wenchao ប្រធាន​នាយក​នៃ Union Pay នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នៅ​ទីស្តីការក្រសួង​។ ក្នុងជំនួប​នោះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​នាយក​នៃ Union Pay នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បាន​ពិភាក្សា​គ្នា ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍ លើ​ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិច ក៏​ដូចជា​សិក្សា​ស្វែង​យល់​បន្ថែម​អំពី​កាលានុវត្ត ភាព​វិនិយោគ និង​សហប្រតិបត្តិការ ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា លើ​ប្រព័ន្ធ​ទូទាត់​សាច់ប្រាក់​អេឡិកត្រូនិច​។​

​ក្នុង​ឱកាស​នេះ​ដែរ លោក SHI Wenchao បាន​ចូលរួម​ក្នុង​ការចែករំលែក​បទ​ពិសោធន៍ ក្នុង​វិស័យ​ព័ត៌មានវិទ្យា ជាពិសេស ប្រព័ន្ធ​ទូទាត់​អេឡិចត្រូនិ​ចនេះ ហើយ​បាន​ជម្រាបជូន​ថា ជាមួយនឹង​ឯកទេស​ផ្នែក​ទូទាត់ តាម​ប្រព័ន្ធ​អេឡិចត្រូនិច ក្រុមហ៊ុន Union Pay ចិន មាន​ការរីកចម្រើន​ខ្លាំង​លើ​វិស័យ ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិ​ចនេះ ទាំង​ក្នុងប្រទេស​ចិន និង​សកលលោក​។​

​ជាមួយ​គ្នា​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្រោម​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ កម្ពុជា​បាន​កសាង និង​ប្រើប្រាស់​សេវាកម្ម​មួយចំនួន តាម​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ដូចជា​៖ ការបើក ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ​តាម​ប្រព័ន្ធ​ធនាគារ ការទូទាត់​ទៅ​អ្នកផ្គត់ផ្គង់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច ការរៀបចំ​ប្រព័ន្ធ ប្រមូល​ចំណូល​ពន្ធ និង​មិនមែន​សារពើពន្ធ ការរៀបចំ​សិក្សា​លើ​ការផ្ទេរ​ប្រាក់​អេឡិចត្រូនិច រវាង​រតនាគារជាតិ និង​ធនាគារពាណិជ្ជ​ជាដើម​។

​ទោះជា​យ៉ាងណា​កម្ពុជា កំពុង​ស្ថិត​ក្នុង​ដំណាក់កាល នៃ​ការកសាង​មូលដ្ឋានគ្រឹះ លើ​ប្រព័ន្ធ​ទូទាត់​តាម​បែប​អេឡិចត្រូនិ​ចនេះ ដែល​តម្រូវ ឱ្យ​កសាងបាន​នូវ​មូលដ្ឋាន​រួមមួយ (platform) សម្រាប់​ផ្សារភ្ជាប់​រវាង​អង្គភាព​/​ស្ថាប័ន្ធ​ពាក់ព័ន្ធ​ដូចជា​៖ រតនាគារជាតិ ធនាគារ​ជាតិ និង​អង្គភាព​ពាក់ព័ន្ធ ដ៏​ទៃ​ទៀត​ជា​ដើម​។​

​ឧបនាយករដ្ឋមន្ត្រី បាន​ថ្លែងថា ប្រព័ន្ធ​ព័ត៌មានវិទ្យា​នេះ នឹង​ជួយ​ឱ្យ​ការផ្តល់សេវា​សាធារណៈ​កា​ន់​តែ មាន​ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។ បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ហិរញ្ញវត្ថុ ការទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិច និង​ការរៀបចំ​ប្រព័ន្ធ​រដ្ឋាភិបាល​វៃឆ្លាត គឺ​ពិតជា​ចូលរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×