Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លទ្ធផល​ប្រឡង​សម្រាប់ ថ្នាក់​វិទ្យាសាស្ដ្រ ប្រកាស​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រូវ​ចាត់ទុក​ជា​មោឃៈ​

spot_img

​ភ្នំពេញ​ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា សូមជម្រាបថា ក្រសួង​បាន​ប្រកាស លទ្ធផល​ប្រឡង​ថ្មី សម្រាប់ ថ្នាក់​វិទ្យាសាស្ត្រ នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ៖ ២០ សីហា ២០១៨ ដោយ​កំណត់សម្គាល់​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ។​

​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន ដោយ​បាន​បញ្ជាក់​ថ លទ្ធផល​ប្រឡង​សម្រាប់ ថ្នាក់​វិទ្យាសាស្ដ្រ ដោយ​កំណត់សម្គាល់​ថ្ងៃទី​៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ត្រូវ​ចាត់ទុក​ជា​មោឃៈ រួមទាំង ៖ និទ្ទេស​តាម​មុខវិជ្ជា និទ្ទេស​សរុប និង​លំដាប់​ពិន្ទុ​។​

​សូមបញ្ជាក់​៖ លទ្ធផល​ប្រឡង សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មិនមាន​ការប៉ះពាល់​ទេ​។​

​ក្រសួង​បញ្ជាក់ថា មានតែ​បេក្ខជន​ចំនួន ៩៧៥​នាក់​ប៉ុណ្ណោះ ដែល​បាន​ប្រែប្រួល​ពី​និទ្ទេស F (​ធ្លាក់​) មក​និទ្ទេស E (​ជាប់​) វិញ​។ ការលើក​យក​លំដាប់​ពិន្ទុ​នៃ​ការប្រកាស​លើក​ទី​១ និង​លើក​ទី​២ មក​ប្រៀបធៀប​គ្នា ជា​ការប្រកាស​មិន​មានន័យ​ទេ ដោយសារ​តាម​បច្ចេកទេស លំដាប់​ពិន្ទុ មិនមែន​ជា​ ពិន្ទុ​សរុប នោះទេ​។ លំដាប់​ពិន្ទុ គឺជា​ចំណាត់ថ្នាក់​បេក្ខជន តាមរយៈ​ពិន្ទុ​ដែល​ទទួលបាន​។ លំដាប់​ពិន្ទុ​នៃ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ ខុស​ពី​លំដាប់​ពិន្ទុ​នៃ​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​៕ ​ដោយ​៖​កូឡាប​

​សូម​អាន​សេចក្តីប្រកាស​របស់​ក្រសួង​ទាំងស្រុង​៖

spot_img
×