Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ព្រះរាជ​ពិធី​បុណ្យ​អុំទូក​ឆ្នាំនេះ នឹង​រៀបចំ​ឡើង ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា​

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នឹង​ត្រូវ​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​តាម​ដង​ទន្លេសាប មុខ​ព្រះបរមរាជវាំង​។ យោងតាម​លិខិត​ណែនាំ​របស់​អភិបាល​រាជធានី​ភ្នំពេញ លោក ឃួ​ង ស្រេង ផ្ញើ​ទៅកាន់​គ្រប់​រដ្ឋបាល​ខណ្ឌ មន្ទីរ អង្គភាព​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។​

ក្នុង​លិខិត​របស់​ខ្លួន​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ណែនាំ​ទៅ​អង្គភាព​ជុំវិញ​រដ្ឋបាល​រាជធានី ត្រូវ​តុបតែង​លម្អ​ទង់ជាតិ ទង់​សាសនា ទង់​ក្អែប បដា​ពាក្យស្លោក និង​បំភ្លឺ​ភ្លើង​ពណ៌ តាម​មន្ទីរ អង្គភាព សាលារៀន រោងចក្រ សហគ្រាស និង​លំនៅដ្ឋាន​ប្រជាពលរដ្ឋ ដើម្បី​អប​អរ​សាទរ​ព្រះរាជ​ពិធី​មួយ​នេះ​។​

ដោយឡែក សម្រាប់​បញ្ហា​សន្ដិសុខ​វិញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​, បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១២ ត្រូវ​រៀបចំ​ផែនការ​ការពារ​ជាក់ស្ដែង សម្រាប់​បង្កើន​កិច្ចការពារ​សុវត្ថិភាព សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ របៀបរៀបរយ និង​ចរាចរណ៍​មុន ក្នុង និង​ក្រោយពេល ប្រារព្ធ​ព្រះរាជ​ពិធី​៕ ​ដោយ​ ៖ ​កូឡាប​

spot_img
×