Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិភព​លោក​នេះ​ច្រ​បូក​ច្រ​បល់​អស់​ហើយ ខណៈ​​ពេល​ដែល​មនុស្ស​ខ្លះ​ប្រ​ជែ​ង​គ្នា​ចូល​ក្នុង​ពន្ធ​នា​គារ​ដើម្បី​រំ​ដោះ​ខ្លួន​​ពី​ភាព​ស្មុគ​ស្មាញ​​ក្នុង​អារម្មណ៍​(មាន​វី​ដេ​អូ)

spot_img

ព្រោះតែសម្ពាធដ៏ធំធេងក្នុងការរៀនសូត្រ អម្រែកគ្រួសារនិងរបរទទួលទាន ធ្វើឱ្យមនុស្សមួយចំនួននៅកូរ៉េខាងត្បូងបាន ស្វែងរកវិធី«ចូលគុក» ដើម្បីបំភ្លេចចោលជាបណ្ដោះអាសន្ននូវទុក្ខកង្វល់ដែលពួកគេកំពុងរងទទួល។នេះពិតជារឿងមួយចម្លែក ខណៈពេលដែលអ្នកខ្លះដើម្បីបន្ថយភាពតានតឹងគេច្រើនធ្វើដំណើរទេសចរណ៍ដើម្បីរំសាយស្ត្រេស្ដនោះ។

ព្រោះតែហេតុនេះឯង ទើបនៅប្រទេសនេះបច្ចុប្នន្នមានតំបន់សម្រាកកាយ-ចិត្តតាមទម្រង់ពន្ធនាគារ។ វានឹងជួយឱ្យមនុស្សជាច្រើនបានគេចផុតពីសង្គមមួយពោរពេញដោយភាពប្រណាំងប្រជែង ភាពតានតឹង និងការនឿណាយ។

នៅទីនេះ ពួកគេនឹងមានឱកាសសម្រាប់ខ្លួនឯងច្រើនជាងមុន ។​នៅទីនេះគ្មានទេបរិក្ខារឆ្លាតវែទាំងឡាយនោះ ប៉ុន្ដែពួកគេអាចរីករាយសប្បាយជាមួយ«ទណ្ឌិត»ដទៃទៀតដែលមានគំនិតដូចខ្លួន។


នៅក្នុងនោះពួកគេនឹងបំភ្លេចចោលរឿងប្រកួតប្រជែងលុយកាក់ មាសប្រាក់ ហើយស្ងប់អារម្មណ៍រស់នៅក្នុងបរិយាកាសស្ងៀមស្ថាត់។ពួកគេនូវបានស្ដាប់ពុទ្ធឱវាទថែមទៀតផង។


ពិតណាស់ បាយទឹកនៅទីនេះមិនខុសពីនៅគុកប៉ុន្មានឡើយ

ចុះអ្នកវិញ អ្នកនឹងធ្វើអ្វីដើម្បីកាត់បម្ថយស្រ្តេស្ដនៅខណៈពេលខ្លួនធ្លាក់ក្នុងសភាពនឿយណាយ ច្របូកច្របល់ក្នុងជីវិតពោរពេញដោយសម្ពាធនោះ៕
សូយន

spot_img
×