Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​រៀបចំ​ឡើង​វិញ ប្រព័ន្ធ​ស៊ឺរ៉ែន ប្រកាសអាសន្ន បម្រុង​ទុក​សម្រាប់​ករណី​រង​ការវាយប្រហារ​ពី​កូរ៉េខាងជើង​

spot_img

​តាម​គេហទំព័រ Express បាន​ដកស្រង់​ដ​ម្តី​របស់​មន្ត្រី​មាន​សមត្ថកិច្ច​នៃ​រដ្ឋ​ហា​វ៉ៃ ប្រទេស​អា​មរិក កាលពី​ថ្ងៃ​ទី ២៧/១១ ឲ្យដឹងថា រដ្ឋ​នេះ​បាន​រៀបចំ​ស្តារ​ឡើង​នូវ​ប្រព័ន្ធ​ស៊ឺរ៉ែន ប្រកាសអាសន្ន​ដើម្បី​បង្ការ​ទុកជាមុន​ចំពោះ​ទង្វើ​គំរាមកំហែង​ពី​សំណាក់​កូរ៉េខាងជើង​កាន់​តែ​កើនឡើង​។​

​តាម Vern Miyagi, ប្រធាន​ស្ថាប័ន​គ្រប់គ្រង​ស្ថាន​ការ​ការណ៍​គ្រា​មាន​អាសន្ន​ហា​វ៉ៃ “​ហា​វ៉ៃ​មាន​បញ្ហា​ប្រឈម​គ្រោះថ្នាក់​ច្រើន ព្រោះ​វា​ស្ថិតនៅ​ជិត​កូរ៉េខាងជើង​ជាង​រដ្ឋ​ណាៗ​ទាំងអស់​របស់​អាមេរិក ហើយ​នៅ​ពេល​តាមដាន​ព័ត៌មាន​និង​ពិនិត្យមើល​ការ​សាក​ពិសោធន៍ រួម​ទាំង​ករណី​បាញ់​បង្ហោះ​កាំជ្រួច និង​នុយក្លេអ៊ែរ យើងខ្ញុំ​យល់​ថា ហានិភ័យ​នេះ​កាន់តែ​ច្បាស់​ឡើងៗ យើង​មិន​អាច​មើលរំលង​រឿង​នេះ​ឡើយ​។ ពលរដ្ឋ​ហា​វ៉ៃ​ចាំបាច់​ត្រូវ​ដឹង​ថា រដ្ឋ​អំណាច​នៃ​រដ្ឋ​មួយ​នេះ កំពុង​ធ្វើ​អ្វី​ដើម្បី​ត្រៀម​ប្រឈមមុខ​ជាមួយ​ស្ថានការណ៍​បែបនេះ​”​។​

​តាម​នោះ​ចាប់តាំងពី​ថ្ងៃ​ទី​១/១២​ខាងមុខនេះ រដ្ឋ​ហា​វ៉ៃ និង​ស្តារ​រៀបចំ​ប្រព័ន្ធ​ស៊ឺរ៉ែ​ប្រកាសអាសន្ន​ឡើងវិញ​សម្រាប់​បង្ការ​ទុក​ប្រឈម​នឹង “​ហានិភ័យ​វាយលុក​” របស់​កូរ៉េ​ខាងជើង​។​

​រដ្ឋ​ហា​វ៉ៃ ក៏​កំពុង​ប្រឹងប្រែង​ធ្វើការ​ឃោសនា​ផ្សព្វផ្សាយ​តាមរយៈ​វិទ្យុ​ទូរទស្សន៍ និង​ផ្តល់​ចំណេះដឹង​បន្ថែម​ដល់​ពលរដ្ឋ ១.៤០០.០០០ នាក់ ព្រម​ទាំង​ភ្ញៀវទេសចរ​អំពី​របៀប​គេចផុត​ពី​ការវាយលុក​នុយក្លេអ៊ែរ​១ ។

​ការ​ដែល​រដ្ឋ​ហា​វ៉ៃ​មាន​សកម្មភាព​បែប​នេះ ហើយ​ប្រកាស​ផ្សាយ​ជា​សាធារណៈ​ផង​នោះ​វា​បាន​ធ្វើឲ្យ​ពលរដ្ឋ​ហាវ៉ៃត​ក់​ស្លុត ដោយហេតុ​ថា កាំជ្រួច​របស់​កូរ៉េខាងជើង ប្រើ​ពេល​ត្រឹម ២០​នាទី អាច​ធ្លាក់​ចូល​ដល់​ដែន​ដី​នេះ របស់​អាមេរិក​។​

​ទោះ​យ៉ាងណា​លោក Miyagi បាន​សម្តែង​ក្តីសង្ឃឹម​ថា នឹង​មាន​ពលរដ្ឋ​ហា​វ៉ៃ ដល់​ទៅ ៨០% ឬ​៩០% នៅ​រស់រាន​មានជីវិត ក្នុងករណី​រង​ការវាយលុក​មួយ​ដោយ​ផ្ទាល់​៕ ដោយ ៖ សូ​យ​ន​

spot_img
×