Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើ​ឲ្យ​មន្ត្រីនគរបាល បង្ការ​ទប់ស្កាត់ ព្យាបាល ស្តារនីតិសម្បទា និង​បង្ក្រាប​ជនល្មើស​ជួញដូរ​គ្រឿងញៀន​

spot_img

​រាជធានី​ភ្នំពេញ ៖ អគ្គលេខាធិការដ្ឋាន​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន NACD បាន​ផ្សព្វផ្សាយ​ថា នៅ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​លេខាធិការដ្ឋាន​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បាន​ផ្តល់​បាឋកថា ក្នុង​វគ្គ​បណ្តុះបណ្តាល តាម​ឋានានុក្រម​ដឹកនាំ​ក​ម្រឹត​២ បណ្ឌិត្យសភា​នគរបាល​កម្ពុជា ដែល​មាន​អ្នកចូលរួម​៥០​នាក់​។​

​ក្នុងឱកាស​នោះ លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ បាន​ថ្លែងថា មន្ត្រីនគរបាល​ជាតិ​ទាំងអស់ គឺ​ជា​កូនចៅ​ប្រជាពលរដ្ឋ ដូចនេះ​ត្រូវតែ​យក​ចំណេះដឹង ដែល​ទទួលបាន​ទៅ​បម្រើ​ប្រជាពលរដ្ឋ ដោយ​ស្មោះត្រង់ គោរព​ក្រមសីលធម៌ វិជ្ជាជីវៈ ជា​មន្រី្តនគរបាល​ជាតិ បម្រើ​ជាតិ​ប្រជាពលរដ្ឋ ដោយ​ស្មោះត្រង់​។​

​ក្នុងឱកាស​នោះ​ដែរ លោក នាយ​ឧត្តមសេនីយ៍ អគ្គលេខាធិការ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​លើកឡើង​ថា បញ្ហា​គ្រឿងញៀន​លើ​សកលលោក មិន​មាន​សញ្ញា​ថមថយ​ទេ នាំ​ឲ្យ​ជះ​ឥទ្ធិពល​មកដល់ក​ម្ពុ​ជា ឆ្លើយតប​នឹង​បញ្ហា​គ្រឿងញៀន សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ខិតខំ​ធ្វើ​ការផ្សព្វផ្សាយ ដល់​ប្រជាពលរដ្ឋ ឲ្យមាន​ការយល់ដឹង​និង​ចូលរួ​ម​ជា​មួយ​សមត្ថកិច្ច ក្នុង​ការបង្ការ​ទប់ស្កាត់ ព្យាបាល ស្តារនីតិសម្បទា និង​បង្ក្រាប​ជនល្មើស​ជួញដូរ​គ្រឿងញៀន​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×