Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួង​បរិស្ថាន​ប្រកាស​ដាក់​ពិន័យ ការដ្ឋាន​សាងសង់​នៅ​ខេត្ត​ព្រះសីហនុ ដែល​គ្រប់គ្រង​ដី​ដែល​ជា​កំណាយ​មិនបាន​ល្អ​

spot_img

​ភ្នំពេញ ​៖ ការិយាល័យ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន សូម​ជម្រាប​ជូនដំណឹង ដល់​សាធារណជន​ឱ្យបាន​ជ្រាបថា រហូតមក​ដល់​ល្ងាច ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ ២០១៨ នេះ ស្ថានភាព​ទឹកសមុទ្រ​ល្អក់ នៅ​តំបន់​មួយចំនួន នៃ​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ដោយសារ​តែ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង នាំ​យក​ដី​ចេញពី​ការដ្ឋាន​សាងសង់​នោះ មាន​សភាព​ល្អ​ឡើង​វិញ​មួយ​កម្រិត​ហើយ​។ ប្រសិនបើ​មិន​មាន​ការ​ធ្លាក់ភ្លៀង​ខ្លាំង​ទេ សភាព​ទឹកសមុទ្រ​ល្អក់​នេះ នឹង​វិលត្រឡប់​មក​ល្អ​ទាំង​ស្រុង​ដូចដើម​វិញ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​។​

​ក្រសួង​បរិស្ថាន សូម​គូសបញ្ជាក់ថា តំបន់​ខ្លះ​នៃ​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ទឹក​មាន​សភាព​ល្អក់ ដោយសារ​តែ​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ នៅ​ខេត្ត​ព្រះសីហនុ​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ខ្លាំង ជាច្រើន​ថ្ងៃ ដែល​បាន​ច្រោះ​ដី​មួយចំនួន​ចេញពី​ការដ្ឋាន​សាងសង់​នានា ទៅ​ជាមួយ ហើយ​ហូរ​ចូលទៅ​ក្នុង​អូរ និង​ប្រឡាយ នាំ​យក​ចូល​ទៅក្នុង​សមុទ្រ​។ ខេត្ត​ព្រះសីហនុ​បច្ចុប្បន្ននេះ មាន​ការអភិវឌ្ឍ និង​មាន​ការដ្ឋាន​សាងសង់ បុកគ្រឹះ​ជាច្រើន ដែល​ជា​ហេតុ​ពេល​ភ្លៀង​ខ្លាំង នាំឱ្យ​មាន​ការ​ច្រោះ​ដី​ទៅ​ជាមួយ​ខ្លះ​។ បញ្ហា​នេះ​មិនមាន​អ្វី​ដែល​គួរឱ្យ​ព្រួយបារម្ភ និង​ប៉ះពាល់​ដល់​ទឹកសមុទ្រ​ទេ​។​

​ទន្ទឹមនឹងនេះ ក្រសួង​បរិស្ថាន​ក៏​បន្ត​យកចិត្តទុកដាក់ និង​ណែនាំ​ដល់​ម្ចាស់​ការដ្ឋាន​សំណង់​ផ្សេងៗ ឱ្យ​គ្រប់គ្រង​ដី​ដែល​ជា​កំណាយ ពី​ការដ្ឋាន​សាងសង់​របស់​ខ្លួន​ឱ្យបាន​ល្អ ហើយ​ប្រសិនបើ​រក​ឃើញ​ថា ការដ្ឋាន​សាងសង់​ណាមួយ ល្មើស​នឹង​ច្បាប់ នឹង​ប្រឈមមុខ​នឹង​វិធានការ​ផ្សេងៗ ដូចជា​ការអប់រំ និង​ពិន័យ​ជា​ប្រាក់​ជាដើម​។​

​ក្រសួង​បរិស្ថាន សូម​អរគុណ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​បង្ហាញ​ក្តីកង្វល់​លើ​បញ្ហា​នេះ​។ ក្រសួង​បរិស្ថាន​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត ដើម្បី​បុព្វហេតុ​កិច្ច​គាំពារ​បរិស្ថាន​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×