Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្ពុជា ប្រារព្ធ​ទិវា​សំអាត​ពិភពលោក ថ្ងៃ ១៥ កញ្ញា​

spot_img

​ភ្នំពេញ ​៖ ក្រសួង​បរិស្ថាន បាន​ផ្សព្វផ្សាយ​ថា កុំ​ភ្លេច​ទិវា​សំអាត​ពិភពលោក ថ្ងៃ ១៥ កញ្ញា ខ្ញុំ​ចូលរួម​… ចុះ​អ្នក​វិញ​?

តើ​លោក​អ្នក​ត្រៀមខ្លួន​ហើយ​ឬ​នៅ ដើម្បី​ចូលរួម​ទិវា​សំអាត​ពិភពលោក ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨​ខាងមុខនេះ ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​១៥០ ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​?​។​

នៅ​កម្ពុជា លោកអ្នក អាច​ចូលរួម​លះបង់​ពេលវេលា​មួយ​ព្រឹក នា​ថ្ងៃ​ចុង​សប្តាហ៍ ចូលរួម​អបអរសាទរ​ទិវា​សំអាត​ពិភពលោក ដើម្បី​ជួយ​សំអាត​សំរាម​នៅតាម​មូលដ្ឋាន ទាំង​នៅលើ​ដី និង​ក្នុង​ទឹក​ទាំងអស់ ជាមួយ​សហគមន៍​អន្តរជាតិ ដែល​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សំអាត​ពិភពលោក​ព្រមៗ​គ្នា​។​

សូមបញ្ជាក់​ថា នៅ​រាជធានី​ភ្នំពេញ ថ្នាក់ដឹកនាំ​ក្រសួង​បរិស្ថាន ក្រសួង​អប់រំ យុវជន និង​កីឡា និង​ក្រសួង​ទេសចរណ៍ ព្រម​ទាំង​អាជ្ញាធរ​រាជធានី​ភ្នំពេញ មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ យុវជន និង​ប្រជាពលរដ្ឋ គ្រោង​ជួបជុំគ្នា នៅ​មុខ​ក្រសួង​បរិស្ថាន ចូលរួម​ការអបអរ​សាទរ​ទិវា​សំអាត​ពិភពលោក​ជា​ផ្លូវការ និង​បើក​យុទ្ធនាការ​ចុះ​សំអាត​ជុំវិញ​រាជធានី​ភ្នំពេញ តាម​ផែនទី​កំណត់ ព្រមទាំង​មាន​សម្ភារ ដូចជា​ស្បោង ដង្គៀប​ចាប់​សំរាម និង ទឹក​អាល់កុល​លាងដៃ រួចជាស្រេច ដើម្បី​ធ្វើឲ្យ​បរិស្ថាន​របស់​ប្រទេស​យើង​កាន់តែ​ប្រសើរ​ឡើង​! ។

នៅលើ​ពិភពលោក ការ​បោះចោល​សំរាម​ចោល​មាន​ប្រមាណ ៤​ពាន់​លាន​តោន​នៅលើ​ផែនដី ក្នុងនោះ​មាន​សំណល់​ប្លា​ស្ទិក ជាង ៨​លាន​តោន ត្រូវ​បាន​ចាក់​ចូលទៅ​ក្នុង​សមុទ្រ​ជា​រៀងរាល់ឆ្នាំ​ផងដែរ​។ យោងតាម​ប្រសាសន៍ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បានបញ្ជាក់​ថា កម្ពុជា​មិនទាន់​មាន​របាយការណ៍​បញ្ជាក់ថា ក្នុង​មួយ​ថ្ងៃ ប្រើប្រាស់​ថង់ប្លាស្ទិក​ប៉ុន្មាន​នៅឡើយ​ទេ​។

ក្រសួង​បរិស្ថាន​បាន​និង​កំពុង​រៀបចំ​ប្រព័ន្ធ​ប្រមូល​ទិន្នន័យ​មួយ​ដើម្បី​ក្តាប់​ឱ្យ​បាន​ច្បាស់​ពី​ការប្រើប្រាស់​ថង់ប្លាស្ទិក​នេះក្នុង​ពេលខាងមុខ​។ ដោយឡែក យោងតាម​របាយការណ៍ នៅ​រាជធានី​ភ្នំពេញ ថង់ប្លាស្ទិក​ហ៉ាង​ហោច​ណាស់​ជាង ១០ លាន​ត្រូវបាន​ប្រើប្រាស់​ជា​រៀងរាល់ថ្ងៃ​។ ភាគរយ​នៃ​ថង់ប្លាស្ទិក​ក្នុងបរិ​មាណសំរាម​ដែ​ល​ប្រមូល​បាន​តាម​រយៈកា​របោះ​សម្អាតផ្លូវ​ក្នុង​ទីក្រុង​ចំនួន ៣ បើ​តាម​ការប៉ានស្មាន​គឺ ១៧,៣% ក្នុង​ទីក្រុង​ភ្នំពេញ ២០,៧% ក្នុង​ខេត្ត​សៀមរាប និង ៣៤%​ក្នុង​ខេត្ត​ព្រះសីហនុ​៕ ​ដោយ ​៖​ កូឡាប​

spot_img
×