Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កំពូល​ព្យុះ Florence អាច​ចាក់​ទម្លាក់​ទឹក​ស្មើនឹង​ទឹក​អាង​ហែល​ទឹក ១៥​លាន ចុះ​លើ​ទឹកដី​អាមេរិក​ (មានវីដេអូ)

spot_img

​បរិមាណ​ទឹក​ដ៏​ធំ​សម្បើម​បង្កឡើង​ដោយ​ព្យុះ Florence អាច​បង្ក​ស្ថានការណ៍​ទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ​ដល់​រដ្ឋ Carolina ខាងជើង​របស់​អាមេរិក ។​

​រដ្ឋ Carolina ខាងជើង​អាច​រង​ទទួល​បរិមាណ​ទឹកភ្លៀង​ដល់​ទៅ ៣៧,៨ ពាន់​លាន​លីត្រ ស្មើ​នឹង​ទឹក​ក្នុង​អាង​ហែល Olympic 15 លាន ខណៈពេល​ដែល​ព្យុះ Florence វាយប្រហារ​លើ​ដែន​គោក នៅ​តំបន់​នេះ ។​

​ផែនទី​បង្ហាញ​កម្រិត​គួរ​ឲ្យ​តក់ស្លុ​តរបស់​ព្យុះ​នេះ ពណ៌​ស្វាយ ក្រប់ បង្ហាញ​ពី​បរិមាណ​ទឹកភ្លៀង​ដ៏​សម្បើម​នឹង​ធ្លាក់ចុះ ។​

​កំពូល​ព្យុះ Florence មាន​កម្លាំង​ខ្យល់ ១៤៥ km/h នៅ​ថ្ងៃ​ទី ១៤ ខែ​កញ្ញា ពេល​វាយប្រហារ​ដែន​គោក Carolina ខាងជើង វា​គឺជា​ព្យុះ “​គ្រោះថ្នាក់​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​រដ្ឋ Carolina” ធ្វើឲ្យ​រដ្ឋការ​អាមេរិក បាន​ជម្លៀស​ពលរដ្ឋ​ជាង ១,៤​លាន​នាក់ នៅ Carolina និង Virginia គេចចេញ​ពី​ការវាយប្រហារ​របស់​ព្យុះសង្ឃរា​នេះ ។ រដ្ឋ Maryland និង Washinton DC ក៏​ប្រកាស​អាសន្ន​ហើយ​ផង​ដែរ ។​

​ពលរដ្ឋ Carolina ប្រើ​ទូក​ច្នៃប្រឌិត​ដើម្បី​ធ្វើដំណើរ ព្រោះ​ទឹក​ជន់​លិច ក្នុង​បរិមាណ​ធំ ៕ លី​សា​

spot_img
×