Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាណិតណាស់! ​ភ្ញៀវ​ទេសចរ​បរទេស​ដ៏​ស្រស់​ស្អាត ត្រូវ​​ចោរ​លួច​វះ​កាបូប​យក​ទ្រព្យសម្បតិ្ត នៅ​ក្នុង​ទឹកដីប្រាសាទអង្គរវត្ត

spot_img

​មានរឿង​រ៉ាវ​មួយ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដល់​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ មក​ចោមរោម​មើល​យ៉ាងច្រើន​កុះករ បន្ទាប់ពី​ស្ត្រី​បរទេស​មាន​រូប​សម្រស់​ស្អាត​ម្នាក់ ត្រូវបាន​ចោរលួច​វះ​កាបូប​របស់​នាង និង​គេចខ្លួន​ដោយ​សុវត្ថិភាព នៅក្នុង​ទឹកដី​នៃ​ប្រាសាទ​អង្គ​វត្ត កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៨ ។​

​យោងតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Seng Ngoun បាន​បង្ហោះ​រូបភាព​ជាច្រើន​សន្លឹក​នៃ​ហេតុការណ៍​នេះ និង​ព្រមទាំង​សារ​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​ពុក​ម៉ែ​បងប្អូន​និង​ភ្ញៀវ​បរទេស​ទេសចរណ៍ មក​ដើរលេង​ក្នុង​ប្រាសាទ​អង្គរ​យើង សូម​ប្រុងប្រយ័ត្ន​កាបូប​លុយកាក់​នឹង​ទូរស័ព្ទ​ផង មួយរយៈ​ពេលនេះ ករណី​ចោរលួច​អីវ៉ាន់ ហាក់ដូចជា​មានការ​កើនឡើង ញ៉ុ​ម​ស្រណោះ​តែ​អ្នក​ដែល​បាត់​របស់គាត់​ណាស់ ។ 14.09.18» ។​

ទោះយ៉ាងណា ​​ស្រ្តីទេសចរណ៍រងគ្រោះ ពុំត្រូវបាន​គេ​បញ្ជាក់​ឲ្យ​ដឹង​ថា នាង​​បាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​អស់​ប៉ុន្មាន ឬ ក៏​​កាបូប​របស់​នាង​គ្រាន់​ដាច់​រហែក​ប៉ុណ្ណោះ យ៉ាងណានោះទេ ។

​ភ្ជាប់​ជាមួយនឹង​ហេតុការណ៍​គួរ​ឲ្យ​សោកស្តាយ​នេះ​ផងដែរ ឃើញថា​មាន​អ្នក​មនុស្ស​ជាច្រើន​បាន​បញ្ចេញ​ខ​មិន​ចំអក​ចំៗ​ទៅនឹង​ពួក​អ្នកគាំទ្រ ឬ​កាន់​កាន់ជើង​ចោរ ក៏ដូចជា​សមត្ថកិច្ច​ផងដែរ ដែល​បាន​ចាត់វិធានការ​ចំពោះ​ពួក​អ្នក​ព្រឹ​ត្ត​អំពើហិង្សា​ល្មើស ទៅលើ​ចោរ ជាពិសេស​ថ្មីៗ​នេះ នៅ​ក្នុងករណី​ក្មេងស្រី​ជំទង់​ម្នាក់​ដែល​ត្រូវបាន​អាជីវករ​ផ្សារ​ព្រៃទា​៤​នាក់ ព្រួត​ចាប់​ប្រើ​អំពើហិង្សា និង​កោរសក់ បន្ទាប់ពី​ចោទប្រកាន់​លួច​ទូរស័ព្ទ ។​

​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់​បានលើកឡើង​ជាក​ង្វ​ល់​ថា​៖ «​បើ​សមត្ថកិច្ច​គ្មាន​សមត្ថភាព​ទប់ស្កាត់​ទេ បន្តិចទៀត​លែងមាន​ភ្ញៀវ​មកលេង​ហើយៗ ដល់​ពេលនោះ​អ្នកស្លាប់​គឺ​រាស្ត្រ​» ។

អ្នកលេងហ្វេសប៊ុកម្នាក់ទៀតឈ្មោះ ចាន់ ធីម ដែលជាអ្នក​ដឹក​ភ្ញៀវ​ ក៏បាន​ចូលរួម​​​បញ្ចេញ​មតិយោបល់​ បាន​ប្រាប់​ឲ្យដឹង​ផងដែរថា៖ «នឹងហើយកាលពីព្រឹកមិញវាបានធ្វើសកម្មភាពមកលើភ្ញៀវខាងខ្ញុំដែរ» ។

បើតាមអ្នក​លេងហ្វេសប៊ុក នោះ​ហេតុការណ៍​ដូចៗគ្នានេះ ពុំ​ត្រឹម​តែ​កើតឡើង​នៅក្នុង​បរិវេណ​ប្រាសាទ​អង្គរវត្ត​ប៉ុណ្ណោះទេ គឺ​នៅខាង​ប្រាសាទ​បាយ័ន្ត​ ក៏​ញឹក​ញាប់​ផងដែរ ៕ ចន្ទី

spot_img
×