Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​អាកាសចរណ៍​របស់​ថៃ​

spot_img

​នៅ​ទី​១៤​ខែកញ្ញា អាមេរិក​បានដាក់​ទណ្ឌកម្ម​ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​ដែល​ក្រុង​Washington ចោទប្រកាន់ថា​កំពុងមាន សកម្មភាព​ក្នុងនាម​ជា​ក្រុមហ៊ុន​អាកាសចរណ៍ Mahan របស់​អ៊ីរ៉ង់​។​

​យន្តហោះ​មួយគ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Mahan របស់​អ៊ីរ៉ង់​

​ក្រុមហ៊ុន​អាកាសចរណ៍​របស់ Mahan កំពុង​រង​ទទួល​នូវ​ទណ្ឌកម្ម​របស់​អាមេរិក​ក្រោម​បទ​ចោទប្រកាន់ថា​បាន​ដឹកជញ្ជូន​ពលទាហាន​និង​អាវុធ​ជួយ​គាំទ្រ​ដល់​រដ្ឋការ​ប្រធានាធិបតី Syria Bashar al-Assad. ​។​

​ការិយាល័យ​ត្រួតពិនិត្យ​ទ្រព្យសម្បត្ដិ​បរទេស​(OFAC) ចំណុះ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​ប្រកាសថា បានដាក់​បញ្ចូល My Aviation មាន​ស្នាក់ការ​នៅ​បាងកក​ទៅក្នុង «​បញ្ជី​រង​ទណ្ឌកម្ម​ព្រោះ​បានធ្វើ​សកម្មភាព​ជំនួស​ឱ្យ​ក្រុមហ៊ុន​អាកាសចរណ៍ Mahan របស់​អ៊ីរ៉ង់​»​។​

​តាម​នោះ អាមេរិក​ចោទប្រកាន់ថា My Aviation បានផ្តល់​សេវា​ដឹកទំនិញ​និង​អ្នកដំណើរ​ជំនួស​ក្រុមហ៊ុន​អាកាសចរណ៍ Mahan Air​។​មុន​នោះ​ក្រុមហ៊ុន​Aviation បានធ្វើការ​ព្រងើយកន្តើយ​គ្រា​ដែល​រដ្ឋាភិបាល​អាមេរិក​ក៏​ដូច​ថៃ ចំពោះ​បញ្ហា​កាត់ផ្ដាច់​ចំណងទាក់ទង​ជាមួយ Mahan Air៕
​សូ​យ​ន​

spot_img
×