Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាហារ​ទាំងនេះ​ក៏​អាច ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​បាន​ដែរ​

spot_img

​ខាងក្រោម​នេះ​ជា​អាហារ​ដែល​អ្នក​គួរ​ទទួល​ទាន​ឲ្យបាន​ច្រើន ប្រសិន​ជា​អ្នក​កំពុង​មាន​ជំងឺ​លើស​​សម្ពាធ​ឈាម​។ អាហារ​ទាំងនោះ អាច​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​បាន​។​

1. គ្រាប់​ធញ្ញជាតិ អាច​ធ្វើឲ្យ​អារម្មណ៍​អ្ន​កស្ងប់បាន​។ ដូចនេះ អ្នក​អាច​ប្តូរ​ពី​អង្ករ​មក​ញ៉ាំ​ជា​អង្ករសម្រូប​វិញ ហើយ​ប្តូរ​ពី​ការ​ពិសារ​នំ​បុ័ង​ស មក​ជា​នំ​បុ័ង​ដែល​ធ្វើ​ពី​ស្រូវ​សាលី​វិញ​ទើប​ជាតិ​ស្ករ​ក្នុង​រាង កាយ​អ្នក​មិសូវ​ឡើង​ខ្ពស់ ដោយ​អាច​ធ្វើឲ្យ​អ្នក​មិនសូវ​ប្រឈមមុខនឹ​ង​សម្ពាធ​អារម្មណ៍​នោះទេ​។​

2. អ្នក​គួរតែ​បរិភោគ​បន្លែ និង​ផ្លែឈើ​ឲ្យបាន​ច្រើន ដោយ​ក្នុង​របប​អាហារ​៣​ពេល​របស់​អ្នក គួរតែ​បន្ថែមបន្លែ​ចូល​ឲ្យ​ច្រើនជាងសា​ច់​។ ប្រសិន​ជា​អ្នក​ឃ្លាន​មុន​ពេល​ដល់​អាហារ​៣​ពេល អ្នក​អាច​ញ៉ាំ​ផ្លែឈើ​ជំនួស​អាហារសម្រន់​ផ្សេងៗ ដើម្បី​អាច​កាត់​សម្ពាធ​ក្នុង​អារម្មណ៍​អ្នក​។​

3. អាហារ​ពេល​ល្ងាច​របស់​អ្នក គួរតែ​កុំឲ្យ​មាន​សាច់ និង​ខ្លាញ់​ច្រើន​ដោយ​អ្នក​គួរតែ​ពិសារ​ដោយ សាមញ្ញ ហើយ​មិន​ឆ្អែត​ខ្លាំងពេក ទើប​អាច​ធ្វើ​ឲ្យ​អ្នកគេង​លក់​ស្រួល​។ ម្យ៉ាងទៀត អ្នក​អាច​ញ៉ាំ​ល្ងខ្មៅ សណ្តែកសៀង សណ្តែក​ខ្មៅ និង​គ្រាប់​ល្ពៅ​ជាដើម​ព្រោះ​វា​សុទ្ធតែជា​អាហារ​ដែល​អាច​ធ្វើឲ្យ អារម្មណ៍​អ្នក​មិនសូវ​តានតឹង​នោះទេ​។​

4. អ្នក​អាច​ផ្លាស់​ប្តូរ​ពី​ការ​ពិសារ​កាហ្វេ មក​ញ៉ាំ​តែ​ក្រហម​វិញ ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ស្រស់ស្រាយ​បាន​។ ប្រសិន​ជា​អ្នក​ត្រូវតែ​ញ៉ាំ​កាហ្វេ ដោយ​ខានមិនបាន អ្នក​គួរតែ​ញ៉ាំ​ក្នុង​ចន្លោះ​ម៉ោង​៧ ដល់​ម៉ោង​៩​ព្រឹក ព្រោះ​ក្នុង​ចន្លោះ​ម៉ោង​នេះ វា​នឹង​មិន​ធ្វើឲ្យ​ប៉ះពាល់​ធ្ងន់ដ​ល់​សុខភាព​អ្នក​ឡើយ​៕

​ប្រភព​៖ flashsante

សុភ័ក្ត្រ

spot_img
×