Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ាឡេស៊ី​៖​លុយ​ជិត​១០០០​លាន​ដុល្លារ​ត្រូវបាន​ផ្ទេរ​ចូល​គណនី​របស់​អតីត​នាយក​រដ្ឋ​ម​ន្រី្ដ Najib

spot_img

​តាម​New Straits Times លទ្ធផល​ស៊ើបអង្កេត​របស់​ប៉ូលិស​ម៉ាឡេស៊ី​អំពី​មូលនិធិ​វិនិយោគ​រដ្ឋ 1Malaysia (1MDB) បង្ហាញឱ្យឃើញថា​មាន​ទឹកប្រាក់​៩៧២​លាន​ដុល្លារ​ត្រូវបាន​ផ្ទេរ​ចូល​គណនី​ឯកជន​របស់​អតីត​នាយករដ្ឋមន្ត្រី Najib Razak នៅ​ធនាគារ Amislamic​។​

​អតីត​នាយករដ្ឋមន្ត្រី​Najib Razak

​តាម​អគ្គ​អធិការកិច្ច​រង​ប៉ូលិស Noor Rashid Ibrahim ចំនួន​លុយ​ខាងលើ​ត្រូវបាន​ផ្ទេរ​ចូល​គណនី​របស់លោក​Najib តាមរយៈ​ក្រុមហ៊ុន​បី Good Star, AABAR និង Tanore ។​

​អតីត​នាយករដ្ឋមន្ត្រី​Najib Razak

​ឆ្លើយឆ្លង​ជាមួយ​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​១៤​ខែកញ្ញា លោក​Noor Rashid Ibrahim ឱ្យដឹង​បន្ថែមថា ប៉ូលិស​ក៏បាន​រកឃើញ​ករណី​ផ្ទេរ​លុយ​មិន​ស្របច្បាប់​ចំនួន​១៣២​ករណី​ពី​1MDB ទៅកាន់​គណនី​របស់​ម​នុស្ស​៥០​នាក់​ព្រោះ​មាន​ជនជាតិ​ម៉ាឡេស៊ី​និង​ជនជាតិ​ដទៃទៀត​។ តាម​លោក​Noor Rashid ដដែល ប​ច្ចុ​ច្ប​ន្ន​ប៉ូលិស​ម៉ាឡេស៊ី​កំពុង​សហប្រតិបត្តិការ​ជិតស្និទ្ធ​នឹង​អាជ្ញាធរ​ប្រទេស​មួយចំនួន​ឱ្យជួយ​ដល់​ការ​ស៊ើប​អង្ក​ត​។​ថ្វីត្បិតតែ​ជួបប្រទះ​នូវ​ការលំបាក​ក្ដី ប៉ុន្តែ​លោក​អះអាងថា ដំណើរការ​ស៊ើប​អង្ក​ត​នឹង​បញ្ចប់​ក្នុង​រយៈពេល​១​ឆ្នាំ​ទៀត​៕
​លី​សា​

spot_img
×