Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា ជួបប្រជុំ​ជាមួយ​អាជ្ញាធរ​ខេត្ត​ក្រចេះ ដោះស្រាយ​បញ្ហា​របស់​ខេត្ត និង​ប្រជាពលរដ្ឋ​

spot_img

​ក្រចេះ​៖ រដ្ឋបាល​ខេត្ត​ក្រចេះ នៅ​ថ្ងៃ​ទី​១៥​កញ្ញា​នេះ បានឲ្យដឹងថា​ ​គណៈប្រតិភូ​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា (​គណៈកម្មការ​សិទ្ធិមនុស្ស ទទួល​ពាក្យ បណ្តឹង និង​អង្កេត​) ដឹកនាំ​ដោយ​លោក យ៉ង់ សែម ប្រធាន​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា បើក​កិច្ចប្រជុំ​ជាមួយ​លោក វ៉ា ថន អភិបាល​ខេត្ត​ក្រចេះ ដើម្បី​ធ្វើ​ការសិក្សា​ស្វែងយល់​អំពី​ការអនុវត្ត​និង​ដោះស្រាយ ទៅលើ​សិទ្ធិ​មនុស្ស ការដោះស្រាយ​ពាក្យបណ្តឹង បញ្ហា​ប្រឈម​នានា​របស់​ប្រជាពលរដ្ឋ​នៅក្នុង​ខេត្ត​របស់​ខ្លួន ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨
​។

​ក្នុង​កិច្ចប្រជុំ ឯកឧត្តម អភិបាលខេត្ត វ៉ា ថន មានប្រសាសន៍​បញ្ជាក់​ថា ៖ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ​-​សង្កាត់ បាន​បំពេញ​ការងារ​ទៅ​តាម​វិស័យ​របស់​ខ្លួន ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ មាន​ឆន្ទៈ​មុះមុត សហការ សាមគ្គី​រឹងមាំ រក្សា​សន្តិសុខ សុវត្ថិភាព ស្ថិរភាព សណ្តាប់ធ្នាប់ របៀបរៀបរយ​សង្គម​បាន​ល្អប្រសើរ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ការប្រកប​មុខរប​រ​ប្រចាំថ្ងៃ ។ សម្រាប់​សំណុំរឿង​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​សរុប ៩៦ ករណី ក្នុង​នោះ​បញ្ជូន​មក​ពី​ក្រសួង​រៀបចំ​ដែនដី ចំនួន ៣៨ ករណី និង​សំណុំរឿង​ក្នុង​ខេត្ត​ចំនួន ៥៨ ករណី ក្នុងនោះ​ក្រុម​ការងារ​ដោះស្រាយ​វិវាទ​ដីធ្លី​របស់​ក្រសួង​រៀបចំ​ដែនដី មាន​ចំនួន ៧​ក្រុម បាន​ចុះជួយ​ដោះស្រាយ​បញ្ចាប់​ទំនាស់ ១០០% បាន​ចំនួន ២៦ ករណី កំពុង​បន្ត​ដោះស្រាយ ១២ ករណី ដោយឡែក​សំណុំរឿង​ក្នុង​ខេត្ត​ចំនួន ៥៩​ករណី បាន​ដោះស្រាយ​១០០% ចំនួន ១៥​ករណី និង​កំពុង​បន្ត​ដោះស្រាយ ៤៣ ករណី ។​

​លោក​បាន បន្តថា ៖ ក្នុង​រយះពេល​ឡើងកាន់តំណែង​ជា​អភិបាលខេត្ត ក្នុង​រយះពេល​៥ ខែ​មកនេះ បាន​ជួប​នូវ​ករណី​ចំនួន ៣ កើត​ឡើង គឺ​១-​ករណី​ពុល​ទឹក​-​ពុល​ស្រា​នៅ​ស្រុក​ចិត្រ​បុរី ដែល​បង្ករ​ឲ្យមាន​អ្នកទទួ​លរងចំនួន ២៣៧ នាក់ ស្រី ១១៨ នាក់ ក្នុង​នោះ​ស្លាប់ ១៣​នាក់ ស្រី ៨ នាក់ ២-​ករណី​ពុល​ស្រាស នៅ​ស្រុក​ស្នួល អ្នក​ទទួល​រង​ចំនួន ៦២ នាក់ ស្រី ១៩ នាក់ ស្លាប់ ៣​នាក់ ស្រី ២​ក្នុងនោះដែរ អាជ្ញាធរ រួម​មន្ត្រី​សមត្ថកិច្ច​ជំនាញ បាន​ចុះ​ព​និត្យ និង​ប្រកាសបិ​បញ្ឈប់​នូវ​ការផលិត និង​ប្រើប្រាស់ ក្នុង​តំបន់​នោះ និង​បាន​ចុះសួរ​សុខ​ទុក្ខ​ផ្តល់នូវ​គ្រឿង​បរិ​ភាប និង​ទឹក​ប្រើប្រាស់​ផង​ដែរ ហើយ​ទី​៣-​ករណី​ទឹកជំនន់​ទន្លេមេគង្គ បាន​កើនឡើង​ហួស​កម្រិត​ប្រកាស​អាសន្ន បណ្តាល​ឲ្យ​ប៉ះពាល់​ទៅលើ​ក្រុង​១ ស្រុក​ចំនួន​៤ ស្មើនឹង​៣០ ឃុំ​-​សង្កាត់ និង​វិស័យ​ជាច្រើន ក្នុង​មាន វិស័យ​កសិកម្ម ហេដ្ឋារចនា​សម្ព័ន្ធ និង​សត្វពាហនៈ​ផងដែរ ក្នង​នោះ​អាជ្ញាធរ បាន​ចុះ​អន្តរាគមន៍​ជួយសង្គ្រោះ ជម្លៀស​ទៅ​ទីទួល​សុវត្ថិភាព និង​ផ្តល់​នូវ​ស្បៀង សម្ភារៈ ថវិកា រួម​និង​ឱសថ​ព្យាបាល និង​ថ្នាំ​បង្ការ​សត្វពាហៈនៈ​ផងដែរ ។ ម្យ៉ាងវិញទៀត ខេត្ត​បាន​បង្កើត​នូវ​មជ្ឈមណ្ឌល​បន្សាប​គ្រឿង​ញៀន និង​បាន​បែងចែក​អ្នកទោស​ទៅ​តាម​ប្រភេទ បទល្មើស​ក្នុង​ពន្ធ​ធនាគារ ហើយ​នឹង​បន្ត​ពង្រីក​នូវ​អាគារ​បន្សាប​បន្ថែមទៀត ។

​លោក យ៉ង់ សែម ប្រធាន​គណៈកម្មការ​ទី​១ នៃ​ព្រឹទ្ធសភា បាន​បញ្ជាក់​ពី​គោលបំណង គឺ​ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់​អំពី​អនុវត្ត​សិទ្ធិមនុស្ស ការដោះស្រាយ​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ នៅក្នុង​ខេត្ត​ក្រចេះ ហើយ​អ​រប​អរ​ខេត្តក្រចេះ​ដែលមាន​មជ្ឈមណ្ឌល​បន្សាប​គ្រឿងញៀន ដែល​ជា​ផ្នែក​មួយ​ក្នុង​ការជួយ​កាត់បន្ថយ​នូវ​អ្នក​ញៀន និង​កំពុងតែ​ញៀន​ផងដែរ ។ ទទឹម​នឹង​នេះដែរ លោក បាន​ណែនាំ និង​ជម្រុញ​ដល់​អាជ្ញាធរ​ខេត្ត រួម​ទាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ផ្សព្វផ្សាយ​ច្បាប់​ឱ្យ​ដល់​ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ខេត្ត ដើម្បី​ឱ្យ​យល់​ជាពិសេស បងប្អូន​ជនជាតិដើម​ភាគតិច នឹង​ត្រូវខិតខំ​ដោះស្រាយ​បញ្ហា​នានា​ជូន​ពលរដ្ឋ​ឱ្យបាន​ល្អ​ជាង​មុន​ទ្វេដង ៕​ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

 

spot_img
×