Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បំផុស​ចលនា​មហាជន វិស័យ​ឯកជន ចូលរួម​កាន់តែ​ច្រើន​នៅក្នុង​កិច្ច​គាំពារ​បរិស្ថាន ដោយ​ចាប់ផ្តើម​ពី​យើង​ទាំង​គ្នា​

spot_img

​ភ្នំពេញ ​៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​ថ្លែងថា​ការចូលរួម​ទិវា​សំអាត​ពិភពលោក ជា​លើក​ទី​១ គឺជា​ចលករ​យ៉ាងសំខាន់ ដើម្បី​បំផុស​ចលនា​មហាជន វិស័យ​ឯកជន ចូលរួម​កាន់តែ​ច្រើន​នៅក្នុង​កិច្ច​គាំពារ​បរិស្ថាន ដោយ​ចាប់ផ្តើម​ពី​យើង​ទាំង​គ្នា ក៏ដូចជា​ការបង្កើន​ការយល់ដឹង ជំរុញ​ការទទួលខុសត្រូវ​លើ​វិស័យ​បរិស្ថាន​ដល់​ប្រជាជន​គ្រប់រូប ដើម្បី​ទីក្រុង និង​ពិភពលោក​គ្មាន​សំរាម និង​ថង់ប្លាស្ទិក​។​

​ក្រសួង​បរិស្ថាន បាន​ចូលរួម​ជាមួយ​ចលនា​សាកលលោក ក្នុង​ទិវា​សំអាត​ពិភពលោក ដោយ​មាន​ការ សហការ​រវាង​ក្រសួង​បរិស្ថាន ក្រសួង​ទេសចរណ៍ ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​: ក្រសួង​ព័ត៌មាន សាលា​រាជធានី​ភ្នំពេញ និង​ដៃគូ​នានា​ដូចជា អង្គការ​GoGreen អង្គការ Tet’t Do It ដែល​បាន​រៀបចំ​គ្រប់​ទីកន្លែង​នៅ​គ្រប់​រាជធានី​-​ខេត្ត បាន​រៀបចំ​កម្មវិធី​នេះ​ជា​បណ្តើៗ ដោយឡែក​នៅ​រាជធានី​ភ្នមពេញ គឺ​បាន​ប្រា​រព ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​មុខ​ទីស្តីការ​ក្រសួង​បរិស្ថាន ក្រោម​អធិបតីភាព លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​មាន​ការចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ ទាំង​រដ្ឋ និង​ឯកជន ស្ថានទូត យុវជន និង​មហាជន និង​អង្គការ​ដៃគូ ប្រមាណ​ជាង​១០០០​នាក់​។

​នា​ឱកាស​នេះ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​លើកឡើង​ថា «​យើង​រួម​គ្នា ទទួលខុសត្រូវ​នូវ​អ្វី​ដែល​យើង​បានធ្វើ គឺ​សំរាម​ដែល​យើង​បាន​បោះចោល​ដោយ​មិន​បាន​យកចិត្តទុកដាក់ អោយបាន​ត្រឹមត្រូវ​នៅក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​របស់​យើង​ទាំង​ង​ស់​គ្នា ដើម្បី​ផ្សារភ្ជាប់​មនុស្ស និង​បរិស្ថាន ធ្វើយ៉ាងណា​ឱ្យ​ពិភពលោក​គ្មាន​សំរាម និង​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ចូលរួម​ក្នុង​ការគ្រប់គ្រង​សំរាម​ក្នុង ប្រទេស​យើង និង​កែប្រែ​បរិស្ថាន​ពិភពលោក​ក្លាយជា​ទី​មនោ​រម្យ សំរាប់​ការរស់នៅ​របស់​យើងទាំងអស់គ្នា​។​

​គូសបញ្ចាក់ថា ការ​ប្រា​រព​ទិវា​សំអាត​ពិភពលោក ថ្ងៃនេះ គឺ​បាន​បែក​ចែក​កន្លែង​សំអាត​សំរាម ចំនួន​១២ គោលដៅ ទៅតាម​អ្នកស្ម័គ្រ ចិត្ត​ចូលរួម និង​ទិសដៅ​ដែល​បាន​កំណត់ តាមរយៈ​សកម្មភាព​ទាំងនេះ គឺ​ចង់​បង្ហាញ​ជូន​ដល់​អ្នកចូលរួម​ស្ម័គ្រចិត្ត និង​មហាជន​ទាំង អស់ ពីព្រោះ​ថា​បញ្ហា​បរិស្ថាន មិនមែន​ជា​បញ្ហា របស់​យើង​តែ​ម្នាក់​ទេ គឺជា​របស់​យើងទាំងអស់គ្នា និង​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​ធ្វើ​យ៉ាង ណា​ដើម្បី​ទីក្រុង របស់​យើង​ស្រស់ស្អាត និង​គ្មាន​សំរាម​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

  

spot_img
×