Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់​ពេស្យាចារ​នៅ​អាមេរិក​៖ អ្នកទិញ​ត្រូវ​បង់ប្រាក់​ពិន័យ​លើស​អ្នកលក់​ពី​៣​ដល់​១០​ដង​ឯណោះ​

spot_img

​ច្បាប់​ពេស្យាចារ​នៅ​រដ្ឋ​មួយចំនួន​របស់​អាមេរិក អ្នកទិញ​ត្រូវ​បង់ប្រាក់​ពិន័យ​លើស​អ្នកលក់​ពី​៣​ដល់​១០​ដង លើកលែងតែ​រដ្ឋ​Nevada ចេញ រដ្ឋ​ស្ទើរតែ​ទាំងអស់​នៅ​អាមេរិក​សុទ្ធសឹង​ហាមឃាត់​សកម្មភាព​ពេស្យាចារ​។​ក្នុងករណី​នោះ​អ្នកទិញ​ត្រូវ​បង់ប្រាក់ ពិន័យ​លើសពី​អ្នកលក់​ពី​៣​ដល់​១០​ដង ព្រោះតែ​សកម្មភាព​ពេស្យាចារ​ត្រូវបាន​ហាមឃាត់ ហេតុនេះ​ពេលដែល​ប៉ូលិស​ចាប់ ភស្តុតាង​បាន​គឺ​ពួកគេ​ក្លាយជា​ជនល្មើស​ដោយ​ស្វ័យប្រវត្តិ​។​មានន័យថា ព័ត៌មាន​ឯកជន​របស់​ពួកគេ​អាច​ត្រូវបាន​ចែករំលែក​និង​ចុះផ្សាយ​ដោយ​ចំហ​។​

​ច្បាប់​ប្រឆាំង​ពេស្យាចារ​នៅ​អាមេរិក​អនុវត្តន៍​ទាំង​ចំពោះ​អ្នកលក់​និង​អ្នកទិញ​។​នៅ​រដ្ឋ​មួយចំនួន​គេ​ពិន័យ​ឱ្យ​ជាប់ពន្ធនាគារ និង​ពិន័យ​ប្រាក់​ស្មើគ្នា​រវាង​អ្នកទិញ​និង​អ្នកលក់ ប៉ុន្តែ​មាន​រដ្ឋ​ចំនួន​៩​គឺ​៖ Colorado, Kansas, Massachusetts, Montana, Nebraska, New York, North Carolina, Tennessee​និង Utah បានកំណត់​ប្រាក់​ពិន័យ​ចំពោះ​អ្នកទិញ​ធ្ងន់​ជាង​អ្នកលក់​។​

​ជាអាទិ៍​រដ្ឋ Colorado ពិន័យ​អ្នកទិញ​ស្មើនឹង​១០​ដង​នៃ​ប្រាក់​ពិន័យ​អ្នកលក់​។​ឧទាហរណ៍​អ្នកលក់​ត្រូវ​ចាប់ខ្លួន​អាច​ជាប់គុក​៦​ខែ​ឬ​បង់ប្រាក់​ពិន័យ​៧៥០​ដុល្លារ ប៉ុន្តែ​អ្នកទិញ​វិញ​ត្រូវ​បង់ប្រាក់​៥០០០​ដុល្លារ ហើយ​ជាប់គុក​ពី​១៨​ខែ​ឡើង​។

​នៅ​Massachusetts អ្នកលក់​អាច​ជាប់គុក​១​ឆ្នាំ ឬ​បង់ពិន័យ​៥០០​ដុល្លារ ប៉ុន្តែ​អ្នកទិញ​វិញ​ត្រូវ​ជាប់គុក​២​ឆ្នាំកន្លះ ឬ​បង់ពិន័យ​ពី​១០០០​ទៅ​៥០០០​ដុល្លារ​។​

​នៅ​New York កម្រិត​ទោស​ចំពោះ​អ្នកលក់​គឺ​ជាប់​គុ​៣​ខែ ឬ​ពិន័យ​ប្រាក់​៥០០​ដុល្លារ ចំណែក​អ្នកទិញ​វិញ​ត្រូវ​ជាប់គុក​១​ឆ្នាំ​ឬ​បង់ពិន័យ​៣០០០​ដុល្លារ​។​ល​។​

​សូម្បីតែ​នៅ​រដ្ឋ Nevada ដែល​ច្បាប់​ទទួលស្គាល់ថា​ពេស្យាចារ​ជា​សេវា​ស្របច្បាប់​មួយ​ក៏​មានការ​រឹតត្បិត​មិនធម្មតា​ដែរ​ទេ​។​តាម​នោះគេ​អនុញ្ញាតឱ្យ​បើក​ផ្ទះបន​លុះត្រា​តំបន់​នោះ​មាន​ពលរដ្ឋ​ក្រោម​៧០០០០០​នាក់​។​អ្នកគ្រប់គ្រង​និង​បុគ្គលិក​ធ្វើការ​នៅ​ទីនោះ​ត្រូវ​ចុះបញ្ជី​ផ្តល់ព័ត៌មាន​ដល់​ប៉ូលិស​មូលដ្ឋាន​។​ស្រី​ពេស្យាចារ​ត្រូវមាន​អាយុ​ពី​២១​ឆ្នាំ​ឡើង​។​ហើយ​គ្រាន់តែ​ថ្លៃ​សេវា​អាជ្ញាប័ណ្ណ​ក្នុង​ចន្លោះ​ពី​១០០០០០​ដុល្លារ​ក្នុង​មួយ​១​ឆ្នាំទៅ​២០០០០០​ដុល្លារ​ឯណោះ​។​

​ពិសេស​ស្រីពេស្យា​ត្រូវធ្វើ​តេស្ត​ឈាម​រៀងរាល់​សប្តាហ៍​ដើម្បី​ពិនិត្យ​រោគ HIV​និង​ទាមឡា​។​ពួកគេ​ត្រូវបាន​ណែនាំ​ឱ្យប្រើ​ស្រោមអនាម័យ​ក្នុងពេល​ប្រក​បរបរ​នេះ​។​

​ម្ចាស់​ផ្ទះបន​អាច​ជួល​ស្រីពេស្យា​បាន​ដរាបណា​ពួកគេ​មាន​លិខិត​វិភាគឈាម​បញ្ជាក់ថា​គ្មាន​រោគ​សង្គម​៕
​សូ​យ​ន​

spot_img
×