Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិធី​សម្អាត​ថ្លើម​យ៉ាង​ប្រសិទ្ធភាព​ជាមួយនឹង​ទំពាំងបាយជូរ​ក្រៀម​

spot_img

​ថ្លើម​ជា​ផ្នែក​គ្រឿងក្នុង​ធំ​បំផុត​របស់​សរីរាង្គ​, កន្លែង​ប្រូតេអ៊ីន​ត្រូវបាន​សំយោគ​, ឈាម​ត្រូវបានធ្វើ​ឲ្យ​ស្អាត និង​ជាតិពុល​មាន​គ្រោះថ្នាក់​ត្រូវ​កម្ចាត់​ចេញពី​សរីរាង្គ ។ ពិសេស​ជាង​នេះ ថ្លើម​ជា​ផ្នែក​តែមួយគត់​មានលទ្ធភាព​ស្តារ​ដោយ​ខ្លួនឯង ក្រោយពេល​ត្រូវរបួស ឬ ត្រូវ​កាត់ចោល​មួយផ្នែក ។​

​ដូច្នេះ ធ្វើយ៉ាងណា ដើម្បី​សម្អាត​ថ្លើម​, ស្តារ​មុខងារ និង​ការពារ​ថ្លើម​ឲ្យ​បានល្អ ? ដោយ​មានតែ​គ្រឿងផ្សំ​២​មុខ គឺ​ទំពាំងបាយជូរ​ក្រៀម និង​ទឹក គឺ​អ្នក​បាន​មាន​ក្នុង​ដៃ​កូនសោ​សម្ងាត់​របស់​វិធីសាស្ត្រ​ដ៏​អស្ចារ្យ​នេះ ។​

​វិធី​ធ្វើ​៖ យក​ទំពាំងបាយជូរ​ក្រៀម​១​ចានចង្កឹះ និង​ទឹក ៦ ចានចង្កឹះ ។ ចាក់​ទំពាំងបាយជូរ​ចូលក្នុង​ចាន​ធំ​មួយ រួច​ចាក់ទឹក​៣​ចាន​ចូល​កូរ​ឲ្យ​សព្វ​, ១៥ នាទី ក្រោយ​ច្រោះ​ទឹក​នោះ​ចោល ។ នេះ​ជា​ជំហាន​សំខាន់​ដើម្បី​លាង​សម្អាត​ទំពាំងបាយជូរ ។ បន្ទាប់មកទៀត ដាក់​ទំពាំងបាយជូរ​ចូលក្នុង​ឆ្នាំង ចាក់ទឹក​៣​ចាន​នៅសល់​រួច​ដាំ​ឲ្យ​ពុះ ក្នុង​រយៈពេល​ប្រមាណ ២ នាទី ។ បិទ​ភ្លើង និង​ចាក់​ល្បាយ​នេះ​ទៅក្នុង​កែវ​ថ្ម​គ្រប​ជិត ទុកចោល​១​យប់ ។​

​ព្រឹក​ថ្ងៃ​បន្ទាប់ ពេល​ពោះ​ទទេ ចូរ​ផឹកទឹក​និង​បរិភោគ​សាច់​ទំពាំងបាយជូរ ។ អ្នក​អាច​ទទួលទាន​ត្រជាក់​ដោយ​ការបន្ថែម​ទឹកកក ឬ កម្តៅ​វា​ឡើងវិញ ។ អ្នកនឹង​ឃើញ​ឥទ្ធិពល​ច្បាស់លាស់​លើ​ថ្លើម​, សរីរាង្គ​នឹង​រឹងមាំ​ឡើង តែ​ក្រោយពេល​២​ថ្ងៃ ។ ប៉ុន្តែ​ល្អ​បំផុត​អ្នក​គួរ​អនុវត្ត​រូបមន្ត​នេះ​ក្នុង​រង្វង់​១​សប្តាហ៍ ដើម្បី​បាន​លទ្ធផល​ជាទី​គាប់ចិត្ត ។​

​ក្នុងពេល​អនុវត្តន៍​វិធីសាស្ត្រ​នេះ ចូរ​ចៀសវាង​អាហារ​ផ្ទុក​ជាតិ​ខ្លាញ់ និង​ដាច់ខាត​មិន​ទទួលទាន​ស្រា​, ស្រា​បៀរ ៕ លីសា​

spot_img
×