Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នុះ​! ពិត​ឬ​? បែកធ្លាយ​វីដេអូ និង​រូបភាព​ចោទថា ចោរ​ស្រី​ដែល​ត្រូវគេ​ចាប់​កោរសក់ តាមពិត​ធ្លាប់ធ្វើ​សកម្មភាព​លួច​គេ​ច្រើនដង​មកហើយ តែ​មិន​រាង​

spot_img

​ក្រោយ​ករណី​ក្មេងស្រី​ជំទង់​ម្នាក់ ដែល​ត្រូវបាន​អាជីវករ​នៅ​ផ្សារ​ព្រៃទា​៤​នាក់ ព្រួត​គ្នា​ចាប់​ប្រើ​អំពើហិង្សា និង​កោរសក់​យ៉ាង​អាក្រក់​ទុកជា​មេរៀន ដែល​បង្ក​ឲ្យ​មានកា​រិះគន់​ប្រឆាំង​យ៉ាងខ្លាំង ពី​សំណាក់​មហាជន​មួយចំនួនធំ ហើយ​រហូត​ឈានដល់​លោក យឹម សារ៉ាន់ អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជា​ឲ្យ​កម្លាំង​សមត្ថកិច្ច​របស់លោក ធ្វើការ​ឃាត់ខ្លួន​អាជីវករ​៤​នាក់ មក​សាកសួរ​នោះ ស្រាប់តែ​ប៉ុន្មាន​ម៉ោង​មុននេះ មានការ​ចែករំលែក​តៗ​គ្នា​ព្រោងព្រាត​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាថ្មី ដែលថា តាមពិត​ក្មេងស្រី​ជំទង់​ដែល​ចោទ​ជា​ចោរ​រូបនោះ គឺ​ធ្លាប់បាន​ដើរ​លួច​គេ​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ នាង​ពុំ​រាងចាល​សម្រាប់​ទង្វើ​មួយ​នេះ​របស់ខ្លួន​នោះទេ ។​

​ជាក់ស្តែង រូបភាព និងសារ​មួយ​ដែល​ត្រូវបាន​ចែករំលែក​ដោយ​គណនី​ហ្វេ​ស​ប៊ុ​ក Oun Yeye បាន​រៀបរាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ​ថា​៖ «​កាល​២០១៦ ធ្លាប់ធ្វើ​សកម្មភាព​នៅ​ប៉ោយប៉ែត ដើរ​លួច​គ្រប់​ផ្សារ​​នៅក្នុង​ប៉ោយប៉ែត ហើយ​ត្រូវគេ​ចាប់បាន​ម្ដង ដោយ​មិនមាន​ការវាយដំ​អី ហើយក៏​ប្រគល់​ឲ្យ​សមត្ថកិច្ច ។​​ប្រហែលជា​បានចិត្ត មិន​រាង​ទើប​ធ្វើ​សកម្មភាព​ម្ដង​​ហុ​ឺ​ម​….​អ្នកណា​ក៏​អាណិត​ដែរ តែ​យើង​ខ្លួន​ឯ​ទេ​ដែល​ប្រព្រឹត្តធ្វើ​ខុស​ចេះ​កែរ​ខ្លួន​បានល្អ Share​អោយ​អ្នក​អាណិត​គាត់​បាន​ឃេ​ី​ញ​ផង​??????»​

  

spot_img
×