Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការផ្លាស់ប្តូរ​រថយន្ត​ដឹកជញ្ជូន​កម្ពុជា-ថៃ នឹង​ពង្រីក​ខ្សែ​ផ្លូវ​រវាង​ខេត្ត​សុរិន្ទ សៀមរាប​កាត់​ច្រក​ឆ​ង​ចម​-​អូរ​ស្មាច់​

spot_img

​សុ​រិន្ទ -​ថៃ : ” ក​ម្រឹត​ថ្នាក់ដឹកនាំ​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ ​និង​សម​ភាគី​ខេត្ត​សៀមរាប​ ខេត្ត​ឧត្តរមានជ័យ​ ប្រទេស​កម្ពុជា​ទើបតែ​ប្រជុំ​ពិភាក្សា​គ្នា​បន្ថែម​លើ​ការសម្រេច​ពី​ថ្នាក់​ជាតិ​លើ​គម្រោង​បើក​អោយ​ដំណើរការ​ការដឹកជញ្ជូន​ត្រង់​(Direct) អ្នកដំណើរ​និង​ភ្ញៀវ​ទេសចរ​ឆ្លងកាត់​ច្រក​ព្រំដែន​អន្តរជាតិ​ឆ​ង​ចម​ស្រុក​កាប់​ឈើ​ង​-​ច្រក​ព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ក្រុង​សំរោង​ទៅមក​រវាង​ខេត្ត​សុរិន្ទ​ប្រទេស​ថៃ​និង​ខេត្ត​សៀមរាប​ឆ្លងកាត់​ខេត្ត​ឧត្តរមានជ័យ​ប្រទេស​ក​ម្ពជា​”​។​

​នេះ​បើ​តាម​លោក​ព​រព​ច​ន៍ បណ្ឌិត​យ៉ានុ​រក្ស អភិបាលរង​ខេត្ត​សុរិន្ទ​ជម្រាប​ក្រុម​អ្នក​យក​ព៍ត័មាន​ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​របស់​ក្រុមប្រឹក្សាភិបាល​និង​ទីប្រឹក្សា​សហព័ន្ធ​សារព៍ត័មាន​អាស៊ាន​UMA ( The Union Media of ASEAN :Meeting all Board &Advisor) នា​សណ្ឋាគារ​ហ្គ្រែ​ន​ពេជន៍​កា​ស៊ឺម​ទីរួមខេត្ត​សុរិន្ទ​ថ្ងៃទី​២៦​វិច្ឆិកា​កន្លងមក​ ​ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការផ្លាស់ប្តូរ​រថយន្ត​ដឹកជញ្ជូន​ត្រង់​(Direct) រវាង​ប្រទេស​ថៃ​និង​កម្ពុជា​ដែល​បាន​ដំណើរការ​រួចហើយ គឺ​ដោយ​រថយន្តក្រុង​និង​រថយន្ត​ដឹកទំនិញ​ធុន​ធ្ងន់​រវាង​រាជធានី​ភ្នំពេញ​,​ខេត្ត​សៀមរាប​ប្រទេស​កម្ពុជា​ទៅ​មករា​ជា​ធានី​បាងកក​ប្រទេស​ថៃ​ដែល​បាន​ដំណើរការ​ជាង​៣​ឆ្នាំកន្លងមក​។​

​លោក ព​រព​ច​ន៍ បំ​ណ្ឌិ​តនុ​រក្ស និយាយ​ដែរ​ថា នេះ​ជា​ការពង្រឹង​ពង្រីក​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​បើកទូលាយ​ថែម​ទៀត​នៃ​ច្រកព្រំដែន​គ្រប់​ទិស​នៃ​ប្រទេសជិតខាង​និង​ជា​ប្រទេស​អាស៊ាន​។ ព្រោះថា ភាគី​ថៃ​ក៏​ទើបតែ​បើក​ដំណោះរ​ការ​ការផ្លាស់ប្តូរ​ការដឹកជញ្ជូន​ដោយ​រថយន្ត​រវាង​ខេត្ត​ណាន​ប្រទេស​ថៃ​និង​ខេត្ត​ហ្លួង​ប្រា​បាង​ប្រទេស​ឡាវ​ផងដែរ​។​

​លើសពីនេះ ខេត្ត​សុរិន្ទ​ក៏​មាន​កិច្ចទំនាកទំនង ការដោះដូរ​ជីវភាព សេដ្ឋកិច្ច សង្គមកិច្ច​យ៉ាងច្រើន​ជាមួយ​កម្ពុជា​ដូចជា​មាន​ផ្សារ​និង​ការដោះដូរ​ទំនិញ​នៅ​ព្រំដែន​,​ការសម្រួល​អនុញ្ញាតិ​អោយ​ពលរដ្ឋ​កម្ពុជា​រាប់រយ​នាក់​ក្នុង​១​ថ្ងៃ​ឆ្លង​ចូល​ទៅ​ពិនិត្យ ថែទាំ​និង​ព្យាបាល​ជម្ងឺ​នៅ​មន្ទិរពេទ្យ​នានា​ក្នុង​ក្រុង​នៃ​ខេត្ត​សុរិន្ទ​និង​តាម​ស្រុក​ដោយ​អនុញ្ញាតិ​អោយ​ពលរដ្ឋ​កម្ពុជា​អាច​មាន​តែ​ប័ណ្ណ​ព្រំដែន​ក៏​ឆ្លងដែន​ស្រប​ច្បាប់​បាន​។ បាន​សម្រួល​អោយ​ពលរដ្ឋ​កម្ពុជា ឡាវ វៀតណាម​មក​រៀនសូត្រ និង​ធ្វើការ​នៅ​ខេត្ត​សុរិន្ទ​ក៏ដូចជា​ខេត្ត​ដទៃ​ទៀត​។​
​ក្រៅពីនោះ​ក៏​មាន​ការផ្លាស់ប្តូរ សហប្រតិបត្តិការ ខាង​វ​ប្បធ​ម៍សិ​ល្បះ អក្សរសាស្ត្រ កសិកម្ម សិប្បកម្ម កីឡា កងទ័ព នគរបាល មន្ត្រីរាជការ​និង​ពលរដ្ឋ​ផងដែរ​។​

​ចំពោះ​សហព័ន្ធ​សា​រព៍​មាន​អាស៊ាន​យូ​ម៉ា​(UMA) ដែល​ជ្រើសរើស​ខេត្ត​សុរិន្ទ​ជា​កន្លែង​ប្រជុំ​ធំ​ប្រចាំ​ឆ្នាំ​នេះ​វិញ លោក​អភិបាលរង​ខេត្ត​សុរិន្ទ​បាន​កោតសរសើរ​និង​គាំទ្រ​ការងារ​របស់​សហព័ន្ធ ហើយ​ថា វា​បាន​ធ្វើ​ជា​ស្ពាន​មេត្រី ពង្រីក​ទំនាក់ទំនង​និង​បកស្រាយ​ពន្យល់​ពលរដ្ឋ​នៃ​ប្រទេស​ទាំង​២​កាល​ពី​ប្រទេស​ថៃ​និង​កម្ពុជា​ខ្វែងគំនិត​គ្នា យល់ច្រលំ​គ្នា​លើ​ករណី​តួ​កុនថៃ​បាន​និយាយ​ខុស​ពី​មរតក​ប្រាសាទ​អង្គ​ករ​វត្ត​,​ជម្លោះ​ព្រំដែន​និង​បូរណភាព​ទឺកដី​កាល​ពី​ឆ្នាំ​២០០៨ -២០១០ , ការបញ្ជូន​មាត់​ភូមិ​និវត្តន៍​ដោយ​បង្ខំ​ពលករ​ខ្មែរ​ទ្រង់ទ្រាយ​ជាង​កន្លះ​លាន​នាក់​កាលពី​ឆ្នាំ​២០១៣ ,​ការប្រើ​អំពើរ​ហឹង្សារ​លើ​ពលក​រ​ខ្មែរ​ឆ្លងដែន​ខុសច្បាប់​កាប់​ឈើ​ក្នុង​ទឹកដី​ថៃ​ជាដើម។​

​លោក ប្រា​ស៊ើ​ដ្ឋ សែន​រុងរឿង អគ្គលេខា​UMA លោក សុខ សុវណ្ណ អគ្គលេខាធិការរង​យូ​ម៉ា​(UMA) ទទួលបន្ទុក​ប្រទេស​កម្ពុជា​និង​អគ្គលេខាធិការរង​ទទួល​ប្រចាំ​ប្រទេស​ភូមា​លោក កូ ហ្កោ ,​អគ្គលេខាធិការរង​ប្រចាំ​ប្រទេស​វៀតណាម ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ដែនដី មន្ទីរជំនាញ កម្លាំង​និង​អ្នកពាក់ព័ន្ធ​ដែល​សម្រួល​ដល់​ការ​ដំណើរ​កិច្ចប្រជុំ​កី​ដូចជា​ទទួលស្គាល់​តួនាទី ភារិ​ច្ច​និង​លទ្ធផល​ការងា​ររបស់​សហព័ន្ធ​នេះ​ក្នុង​ការផ្សារភ្ជាប់ លើកកម្ពស់ អភិវឌ្ឍន៍​ចំណេះ​ជំនាញ​វិជ្ជាជីវ​:​និង​សេរីភាព​សា​រព៍​ត័មាន ការ​នាំពាក្យ​ពន្យល់​ពលរដ្ឋ ក៏ដូចជា​ទំនាក់​ទំ​នង់ កិច្ចសហប្រតិបត្តិការ​លើ​ច្រើន​វិស័យ​រវាង​ប្រទេស​ទាំង​២ ក៏​ដូចជា​ប្រទេស​អាស៊ាន​ផ្សេងទៀត​។

​​សូម​បញ្ជាក់​ដែរ​ថា ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​ក្រុមប្រឹក្សាភិបាល​និង​ទីប្រឹក្សា​សហព័ន្ធ​សារព៍ត័មាន​អាស៊ាន​UMA​នៅ​ខេត្ត​សុរិន្ទ​នោះ មាន​ថ្នាក់​ដឺ​ក​នាំ ក្រុមប្រឹក្សាភិបាល ទីប្រឹក្សា អ្នក​សារព៍ត័មាន​ភាគច្រើន​មក​ពី​ប្រទេស​កម្ព្ជុ​ជា ថៃ​និង​ក៏​មាន​មកពី​ប្រទេស​ភូមា​និង​វៀតណាម​ផងដែរ​។​

​ឱកាស​នោះ លោក​ប្រា​ស៊ើ​ដ្ឋ សែន​រុងរឿង អគ្គលេខាធិការ​UMA ក៏​បាន​ប្រគល់​ពានរង្វាន់​កិត្យានុភាព​សហព័ន្ធ​សា​ព័ត័មាន​អាស៊ាន​លើ ការអភិវឌ្ឍន៍​ទំនាក់ទំនង (Prestigious The Union Media of ASEAN award for Relatioship Development )​ដល់​ជ័យលាភី​១៣​រូប រួមមាន​លោក សុខ សុវណ្ណ អគ្គលេខាធិការរង​យូ​ម៉ា និង​ជា​អគ្គលេខាធិការ​យូ​ម៉ា​ប្រចាំ​កម្ពុជា លោក​កង អា​រុណ អគ្គលេខាធិការរង​យូ​ម៉ា​ប្រចាំ​កម្ពុជា​។ ហើយ​លោក អោម ឡាយុំ ភ្នាក់ងារ​យក​ព័ត័មាន​យើង​ប្រចាំ​ខេត្ត​បន្ទាយមានជ័យ​ក៏​ទទួលពាន​រង្វាន់​នោះដែរ​។

​សូម​បញ្ជាក់​ដែរ​ថា កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​នោះ អគ្គលេខា​ធី​ការ អគ្គលេខាធិការ​រង​និង​សមាជិក​យូ​ម៉ា​(UMA )​មកពី​ប្រទេស​ថៃ កម្ពុជា ភូមា វៀតណាម បាន​ពិនិត្យ ពីភាក្សា​ពី​ពង្រាង​លក្ខន្តិក​:​ថ្មី ការអនុម័ត​ជ្រើសរើស​លោក​ប្រា​ស៊ើដ្ឋ រុងរឿង ជា​អគ្គលេខាធិការ​របស់​ខ្លួន​១​អាណត្តិ​ទៀត​៕ ដោយ :​បន្ទាយ​

spot_img
×