Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ថានភាព កំណាត់​ផ្លូវជាតិ​លេខ​៤៨ ចេញពី​ផ្លូវបំបែក​ស្រែអំបិល​ឆ្ពោះទៅ​ទីប្រជុំជន​ខេត្ត​កោះកុង ខូច​ខ្ទេច​

spot_img

​ខេត្ត​កោះកុង ​៖ រថយន្ត​ធុន តូចធំ និង​រថយន្ត ដឹក​ទំនិញ​តាមផ្លូវ​៤៨ មិនអាច​ធ្វើដំណើរ​រួច ហើយ​រអិល​ផុង​ផ្លូវ ដែល​បណ្តាលឲ្យ​ខូចខាត​ផ្លូវ​អស់​៨០​ភាគរយ​។​

​ស្ថានភាព កំណាត់​ផ្លូវជាតិ​លេខ​៤៨ ចេញពី​ផ្លូវបំបែក​ស្រែអំបិល​ឆ្ពោះទៅ​ទីប្រជុំជន​ខេត្ត​កោះកុង ត្រង់​កន្លែង​ខ្លះ កាន់តែ​ទទួល​រង​នូវ​ការខូចខាត​ធ្ងន់ធ្ងរ ក្នុងពេល​ដែល​ធាតុអាកាស​ភ្លៀង​ធ្លាក់ ជាប់​រហូត​។ ពលរដ្ឋ​និង​អ្នកបើកបរ​យានយន្ត​ផ្សេងៗ តាម​ផ្លូវ​នេះ​បានរ​អ៊ូ​ថា មាន​ការលំបាក​ខ្លាំង​ដោយសារ​តែ​ផ្លូវបែក​ភក់ រអិល​ដែល​បណ្តាលឲ្យ​មាន​រថយន្ត​ជាប់ផុង និង​ក្រឡាប់​លើ​ផ្លូវ​ក៏​មាន​ដែរ​។ មន្ត្រី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កោះកុង បានឲ្យដឹងថា ធាតុអាកាស​មិន​អំណោយផល ភ្លៀង​ធ្លាក់​ច្រើន បានធ្វើអោយ​កំណាត់​ផ្លូវ​ដែល​ខូច កាន់តែ​លំបាកទៅ និង​បង្អាក់ដំណើរ​ទៅដល់​ការជួសជុល​ផ្លូវ​នេះ​ផងដែរ​។ ទោះជា​យ៉ាងនេះក្តី មន្ត្រី​ដ៍ដែល​ថ្លែងថា ក្រោយ​ស្បើយ​ភ្លៀង​បន្តិច ផ្នែក​ជំនាញ​នឹង​បង្កើន​ការជួសជុល អោយទាន់​ពិធីបុណ្យ​សមុទ្រ​ដែល​ខេត្តកោះកុង​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​នៅ​ពាក់កណ្តាល​ខែ​ធ្នូ ចុងឆ្នាំ​២០១៨​នេះ​។​

​អ្នកដំណើរ​ម្នាក់ បាន​សរសេរ​សារ​លើ​ផេក​ហ្វេស​ប៊ុ​កថា​​ផ្លូវ​៤៨​កោះកុង​ខ្ញុំ​អើយ ហេតុ​អ្វី​អ្នក​ទ្រុឌទ្រោម​យ៉ាងនេះ​។​

​រដ្ឋបាល​ខេត្ត​កោះកុង បានឲ្យដឹងថា កំណាត់​ផ្លូវជាតិ​លេខ​៤៨ ពី​ស្រុក​ស្រែអំបិល ឆ្ពោះទៅ​ខេត្ត​កោះកុង នៅ​រដូវវស្សា​ឆ្នាំ​នេះ បាន​រង​ការខូចខាត​ជាច្រើន​កន្លែង បង្ក​ការលំបាក​ដល់​យានយន្ត ដែល​បើកបរ​ឆ្លងកាត់​។ ចំណុច​ដែល​ខូច​ច្រើនជាងគេ គឺ​មាន​នៅ​ស្រុក​ស្រែ​អំបិល និង​នៅ​ស្រុក​បុ​ទុម​សាគរ​។​

បញ្ហា​ផ្លូវ​ខូច​នេះ រដ្ឋបាល​ខេត្ត​កោះកុង បញ្ជាក់ថា គម្រោង​ជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤៨​នេះ មន្ត្រី​ជំនាញ​បាន​រៀបចំ​បញ្ជូន​គ្រឿង​ចក្រ ទៅកាន់​កន្លែង​មាន​ផ្លូវ​ខូច​នោះ​រួច​ហើយ ដើម្បី​ជួសជុល ប៉ុន្តែ​មួយ​រយៈពេល​ចុងក្រោយ​នេះ ធាតុអាកាស​មិន​អំណោយ​ផល​ពោល​​​​គឺ​មាន​ភ្លៀង​ធ្លាក់​ច្រើន មិនអាច​ប្រតិបត្តិការ​ជួសជុល​បានរ​លូន​នៅឡើយ​ទេ​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​កោះកុង បានឲ្យដឹង​ទៀតថា នៅពេល​ទឹកភ្លៀង​ស្បើយ ឬ​ថមថយ​បន្តិច​នោះ ការជួសជុល​កំណាត់​ផ្លូវជាតិ​លេខ​៤៨ ដែល​ខូច​នោះ នឹង​ដំណើរការ​ភ្លាមៗ​ដែរ​៕ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×