Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច ពញា​ចក្រី ស្នើ​ឲ្យ​មន្ត្រី បន្ត​ខិតខំ​ប្រឹងប្រែង​បម្រើ​ប្រជាជន​តាម កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦

spot_img

​ស្រុក​ត្បូងឃ្មុំ​ ៖ សម្ដេច​អគ្គ​មហា​ពញា​ចក្រី បាន​ស្នើ​ឲ្យ​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ គ្រប់ផ្នែក ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បម្រើប្រជាជន ដោយ​ខិតខំ​អនុវត្ត​ឲ្យបាន​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស ដែល​បាន​ក្លាយ​ជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​។​

​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែ​កញ្ញា​ឆ្នាំ​១០២៨​នេះ សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន​ប្រធាន​កិត្តិយស គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុមការងារ​របស់​គណៈកម្មាធិកា​រ​កណ្ដាល ចុះ​ជួយ​ខេត្ត ត្បូងឃ្មុំ បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​ត្បូងឃ្មុំ​។​

​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលជា​ក្រុមការងារ​របស់​គណបក្ស​គ្រប់​ថ្នាក់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បំពេញភារកិច្ច​តាម​ការណែនាំ​របស់​គណ​បក្ស​ទាំង​កម្លាំងកាយ ប្រាជ្ញា​ស្មារតី សម្ភារៈ រហូត​សម្រេច​បាន​នូវ​លទ្ធផល​ដ៏​ល្អប្រសើរ​នេះ​។ ទន្ទឹម​នេះ​តាមរយៈ​ក្រុមការងារ​គណបក្ស​គ្រប់​ថ្នាក់​សម្តេច សូម​ថ្លែងអំណរគុណ​ចំពោះ​មន្ត្រី សមាជិក សមាជិកា​គណបក្ស និង​ប្រជាជន​គ្រប់​ស្រទាប់​ដែល​បាន បោះឆ្នោត​គាំទ្រ​គណបក្ស​យើង​នា​ពេល​ថ្មីៗ កន្លងមក​នេះ​ឲ្យបាន​គ្រប់​មូលដ្ឋាន​។​

​សម្តេច​បាន​លើកឡើង​នូវ​ទិសដៅ​ការងារ​មួយចំនួន​ដែល​ត្រូវ​អនុវត្ត​បន្ត រួមមាន​ ៖

១-​មន្ត្រី​គណបក្ស​គ្រប់​ថ្នាក់ គ្រប់ផ្នែក ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​បម្រើប្រជាជន ដោយ​ខិតខំ​អនុវត្ត​ឲ្យបាន​នូវ​កម្មវិធី​នយោបាយ​របស់​គណបក្ស ដែល​បាន​ក្លាយ​ជា​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦​នៃ​រដ្ឋសភា ដែល​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ទើប​បាន​ប្រកាស​ចេញ​។​

២-​ខិតខំ​ថែរក្សា​ពង្រឹង​នូវ​សន្តិសុខ​សណ្តាប់​ឆ្នាប់​សង្គម ជូន​ប្រជាជន ទប់ស្កាត់​រាល់​ឧបាយកល​ប៉ុនប៉ង​ង​បង្ក​អស្ថិរភាព​ទាំងឡាយ ទោះ​តាម​រូបភាព​ណា​ក៏​ដោយ​របស់​ពួក​ប្រឆាំង ដើម្បី​រក្សា​ការរស់នៅ​ប្រកប​ដោយនុ​វត្តភាព​ជូន​ប្រទេស​។​

៣-​បន្ត​ជម្រុញ​ការអភិវឌ្ឍ នៅ​គ្រប់​មូលដ្ឋាន​ទូទាំង​ខេត្ត​តាម​សំ​ណូន​ពរ និង បំណងប្រាថ្នា​របស់​ប្រជាជន ឲ្យអស់​លទ្ធភាព​។ ខិតខំ​ដោះស្រាយ​រាល់​ការលំបាក​ជូន​ប្រជាជន ជា​ពិសេស​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​កន្លងមក​។ រាល់​បញ្ហា​ប្រឈម និង​ការលំបាក​ទាំងឡាយ​របស់​ប្រជាជន​។​

៤-​ត្រូវ​ខិតខំ​ពង្រឹង​មន្ត្រីរដ្ឋបាល បម្រើសេវា​សាធារណៈ គ្រប់​ថ្នាក់​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ឆាប់រហ័ស និង​ទាន់​ពេលវេលា​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

spot_img
×