Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី សុំ​ការយោគយល់​ពី ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​

spot_img

​ភ្នំពេញ ​៖ ​លោក​ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​សំដែង​ការសោកស្តាយ និង​សុំ​ការយោគយល់​ពី​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ដែល​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ទទួលរង​បរិមាណ​ទឹកភ្លៀង​រហូត​ដល់​៩៣,៦៤​មីលី្លម៉ែត្រ​ដែល​ជា​បរិមាណ​មួយដ៏​សម្បើម​នៅពេលរា​ជ​ធានី​ភ្នំពេញ​អាច​ធានា​បាន​តែ​ប្រមាណ​៤០៤​មីលី្លម៉ែត្រ​តែប៉ុណ្ណោះ​។​

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មន្ត្រី​ក្រោម​ឱវាទ​របស់​រដ្ឋបាល​រាជធា​នី​ភ្នំពេញ បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន​៧២១​គ្រួសារ ដែល​រស់នៅ​ក្នុង​សហគមន៍​ភូមិ​អណ្ដូង​ទី​៤ អណ្ដូង​ទី​៦ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​កំពុង​ជួប​នឹង​គ្រោះធម្មជាតិ ដោយ​ប៉ុន្មាន​ថ្ងៃនេះ​ទឹកជំនន់​ទឹកភ្លៀង​បាន​ធ្លាក់​មក​ខ្លាំង បាន​ធ្វើអោយ​តំបន់​នេះ​រង​ការ​ជន់​លិច​ខ្លាំង​។​

​រដ្ឋបាល​រាជធានី​បាននិងកំពុង អនុវត្ត​គម្រោង​ការងារ​ជីក​ប្រឡាយ​ដាក់លូ​សម្រេចបាន​៨០​ភាគរយ និង​សង្ឃឹមថា​តំបន់​នោះ​លែង​លិច បន្ទាប់​ពី​អនុវត្ត​គម្រោង​ចប់​រួចរាល់​ជា​ស្ថាពរ​។​

​លោក​ឃួង ស្រេង បាន​បង្ហាញ​ពី​ការខិតខំ​យកចិត្តទុកដាក់​របស់​អាជ្ញាធរ​សង្កាត់ ខណ្ឌ និង​រាជធានី​ភ្នំពេញ​ក៏​ដូច​មន្ទីរ​ជំនាញ​ដើម្បី បើក​មុខទឹក​រំដោះ​ជំនន់​ទឹកភ្លៀង​នេះ​ចេញពី​ភូមិដ្ឋាន​របស់​ប្រជាពលរដ្ឋ​។​ប៉ុន្តែ​ការ ងារ​នេះ​នៅតែ​មិន​ទាន់​បាន​ឆ្លើយតប​បាន​ទាន់ពេលវេលា​នៅឡើយ​ដោយសារ​តែ ទឹក​ហូរ​ធ្លាក់​មក​ពី​ប៉ែក​ខាង​កំពង់ស្ពឺ​យ៉ាងគំហុក​ចាក់​មក​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​។​តែ​ទោះបីយ៉ាងណា អាជ្ញាធរ​​មិន​បាន​ព្រងើយកន្តើយ​ក្នុង​ការចាត់វិធានការ ដោះស្រាយ​សំរាប់​ប្រជាពលរដ្ឋ​យើង​ឡើយ ជាពិសេស​ការគិតគូ​ខ្ពស់​ពី​សម្តេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន​សែន និង​សម្តេច​គតិ​ព្រឹទ្ធ​បណ្ឌិត ចំពោះ​សុខទុក្ខ ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​នៅ​គ្រប់​ទីកន្លែង​។​

​លោក​សុខ សម្បត្តិ អ​ភិ បាល​ខណ្ឌ​ព្រែក​ព្នៅ បានឲ្យ​ដឹង​ដែរថា ពេល​នេះ​ក្នុង​ខណ្ឌ​ព្រែក​ព្នៅ មាន​សង្កាត់​ចំនួន​២​ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​គឺ​សង្កាត់​សំរោង មាន​២៨​គ្រួសារ​,​សង្កាត់​គោក​រកា ដែ​លិច​ខ្លាំង​មាន​រហូត​ដល់​៧២១​គ្រួសារ​ក្នុង​នោះ​ក៏​មាន​ភូមិ អណ្តូង​៤ និង​អណ្តូង​៦​ផងដែរ​៕ ​ដោយ ​៖​ កូឡាប​

     

spot_img
×