Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​បាន​កូន ៣​នាក់ ដោយ​វះកាត់ តែ​២​នាក់ កើត​មក​ទាំង​ដំណេក​ក្នុង​ថង់ទឹកភ្លោះ (​មាន​វីដេអូ​)

spot_img

​សូម្បី​តែ​វេជ្ជបណ្ឌិត​ធ្វើការ​វះកាត់​បង្កើត​ទារក​ទាំង​៣​នេះ ក៏​ស្រឡាំងកាំង ព្រោះ​មាន​ទារក​២​នាក់​ក្នុងចំណោម​៣​នាក​នេះ កំពុង​សម្ងំ​ដេក​យ៉ាង​ស្រួល​ក្នុង​ថង់ទឹកភ្លោះ ។​

​ជាធម្មតា​ក្រោយពេល​បែក​ទឹកភ្លោះ ទារក​នឹង​ចាប់កំណើត ។ ចម​ន្លែ​ក​តែ​ករណី​កូនភ្លោះ​៣​បង្កើត​ដោយ​ការវះកាត់​នេះ មាន​ទារក​២ ធ្វើឲ្យ​គ្រូពេទ្យ​ភ្ញាក់ផ្អើល ព្រោះ​តែ​វា​ចាប់កំណើត​ហើយ​តែ​នៅ​លង់​ដំណេក​ក្នុង​ថង់​ទឹកភ្លោះ ។​

​បណ្ឌិត Rodrigo da Rosa Filho ដែល​ជា​គ្រូពេទ្យ​ដ៏​ល្បីល្បាញ​នៅ Sao Paulo ប្រទេសប្រេ​ស៊ីល ដែលជា​អ្នក​បង្កើត​បាន​បង្ហោះ​វីដេអូ​នេះ​នៅលើ Instagram របស់​លោក​អមដោយ​សំណេរ​ថា ៖ “​ម្សិលម៉ិញ​យើងខ្ញុំ​បាន​បង្កើតទារ​ក​ភ្លោះ ៣ ។ ដំបូង​ទារក​ទី​១ បាន​ចេញ​ផុត​ពី​ពោះ​ម្តាយ យើងខ្ញុំ​ស្រឡាំងកាំង​ព្រោះតែ​ថង់ទឹកភ្លោះ​នៅ​ទាំងស្រុង ។ យើងខ្ញុំ​រីករាយ​ណាស់ ។ បន្ទាប់មក​យើង​យក​ទារិកា​ទី​២​ចេញ​ទាំង​ថង់​ទឹកភ្លោះ ហើយ​ទុក​ឲ្យ​វា​ដេក​បន្ថែម​៧​នាទី​សិន ហើយ​ថត​ជា​វីដេអូ​ទុក រួច​ទើប “​ដា​ស់វា​” ។ នេះ​ពិតជា​រឿង​ដ៏​អស្ចារ្យ​នៃ​ជីវិត​! ។​

​គួររំលឹកថា ករណី​ទារក​កើត​មក​ទាំង​នៅក្នុង​ថង់ទឹកភ្លោះ​វា​ជា​រឿង​ដ៏​កម្រ​ប្រទះ អាច​មាន​តែ ១/៨០.០០០​ករណី​ប៉ុណ្ណោះ ។ ពិសេស​ជា​ករណី​កូនភ្លោះ ៣ ហើយ​មាន​២​បាន​កើត​មក​ទាំង​នៅក្នុង​ស្រោម​ទឹក​ភ្លោះ ហើយ​កំពុង​ដេក​លង់លក់​យ៉ាង​…​ស្រួល ។​

​វេជ្ជបណ្ឌិត​បាន​បំបែក​ថង់ទឹកភ្លោះ​ឲ្យ​វា​ចាប់​កំណើត​ជា​…​ផ្លូវការ ៕ លី​សា​

spot_img
×