Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! មន្ត្រី​ប៉ូលីស​បាញ់​តដៃ​គ្នា​ជាមួយ​ចោរ​ឡើង​កក្រើក​ដងផ្លូវ លទ្ធផល ប៉ូលីស​, អ្នកឈរមើល​ត្រូវជើង១គ្រាប់ម្នាក់ រីឯ​ចោរ​ដេក​ស្អាត (​វីដេអូ​)

spot_img

​មន្ត្រី​ប៉ូលីស​ម្នាក់​ត្រូវ​បានផ្តល់​យុត្តិធម៌ នៅក្នុង​ការបាញ់សម្លាប់​ទៅលើ​បុរស​ម្នាក់​ដែល​សង្ស័យ​ប្លន់​ហាង Capitol Hill នៅ​ខណៈពេល​ភ្ជង់​គំរាម​បាញ់​មួយ ហើយនឹង​ពុំ​ប្រឈម​នឹង​បទចោទប្រកាន់​ណាមួយ​នោះទេ ។ នេះ​បើ​ការិយាល័យ​មេធាវី​ស្រុក Denver ឲ្យ​ដឹង ។​

​វីដេអូ​កាមេរ៉ា​នៃ​ហេតុការណ៍​បាញ់ប្រហារ​គ្នា​ដ៏​សាហាវ​នេះ ត្រូវបាន​បញ្ចេញ​ដោយ​ព្រះរាជអាជ្ញា ។​

​យោងតាម​លិខិត​នៃ​សេចក្តីសម្រេច​របស់​មេធា​វី Beth McCann, បុគ្គលិក​ម្នាក់​បាន​រត់​ចេញមក​ខាងក្រៅ ហើយ​គ្រវី​ទង់​ជា​សញ្ញា​ឲ្យ​មន្ត្រី​ប៉ូលីស Denver ២ នាក់​ឈប់ កាលពី​ថ្ងៃទី​១៣ ខែមិថុនា នៅពេល​ជនសង្ស័យ​ឈ្មោះ Carnell Nelson បាន​ដក​កាំភ្លើង​នៅក្នុង​ហាង ស្ថិតនៅតាម​បណ្តោយ​មហាវិថី​មមាញឹក Colfax ស្ថិតនៅ​ជិត​រដ្ឋ Capitol ។​

​លោក McCann និយាយថា Nelson បាន​បាញ់​លើកដំបូង ខណៈ​ប៉ូលីស​បាន​តាម​ប្រមាញ់​គាត់ ហើយក៏​បាន​បាញ់ប្រហារ​មន្ត្រី​ម្នាក់​ឈ្មោះ Travis Lloyd ឲ្យរងរបួស​នៅត្រង់​ជើង ។​

​លិខិត​របស់ McCann បាន​ឲ្យ​ដឹង​ទៀតថា Nelson បាន​បាញ់​ចំនួន ៥ គ្រាប់ ហើយក៏​បាន​បាញ់​ត្រូវ​ជើង​អ្នក​ឈរ​មើល​ម្នាក់​ផងដែរ ។​

McCann និយាយថា មន្ត្រី​ប៉ូលីស Lloyd បាន​បាញ់​តបត​ចំនួន ១៣ គ្រាប់ និង​បាញ់ប្រហារ​ទៅលើ Nelson ១​គ្រាប់​ចំ​ទ្រូង ។​

McCann បន្តថា Lloyd បាន​កំពុង​ស្វ័យការពារ​ខ្លួន​របស់គាត់ និង​ព្រមទាំង​មនុស្ស​ដទៃទៀត នៅលើ​ដងផ្លូវ នៅពេល​គាត់​បាញ់ និង​សម្លាប់ Nelson ៕ ឧ​ត្ត​ម (kdvr.com)​

spot_img
×