Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកវិទ្យាសាស្ត្រ​ប្រាប់ ៖ សាច់ដូង​ល្អ​សម្រាប់​ស្បែក និង​សក់ តែ​វាពិត​ជា “​អាហារ​ពុល​” ពុំគប្បី​បរិភោគ​ច្រើន​ទេ​

spot_img

​ផ្ទុយស្រឡះ​ពី​ទស្សនៈ​របស់​មនុស្ស​ជាច្រើន​ដែល​មុននេះ បាន​ចាត់ទុកប្រេ​ដូងជា​ជម្រើសធម្មជាតិ​ល្អ​សម្រាប់​សុខភាព សាស្ត្រា​ចារ​ក​យ​នៃ​សកល​វិទ្យាល័យ​ល្បីល្បាញ Harvard បានប្រកាសថា ៖ នេះ​ជា​អាហារ​អាក្រក់​បំផុត​ដែល​អ្នក​អាច​បរិភោគបាន​! ។​

​ពី​យូរ​មក​ហើយ​ប្រេងដូង​ត្រូវបាន​ហាង​លក់​អាហារ​ធម្មជាតិ​ចាត់ទុក​ប្រេងដូង​ជា “​ឱសថ​ព្យាបាល​ជំងឺ​គ្រប់មុខ​” ប៉ុន្តែ​ឥឡូវ​ក្រោយ​ការស្រាវជ្រាវ អ្នកវិទ្យាសាស្ត្រ​បាន​បដិសេធ​គំនិត​នេះ ហើយ​បញ្ជាក់ថា វា​នាំ​មក​នូវ​ផល​អាក្រក់​ដល់​សុខភាព​ទៅវិញ​ទេ ។​

​ពុំគប្បី​ប្រើ​វា​ជា​អាហារ​ទេ ។​

​សាស្ត្រាចារ្យ Karin Michels នៃ​សកល​វិទ្យាល័យ Harvard បាន​អធិប្បាយ​ពន្យល់​ក្រោម​ប្រធានបទ ៖ “​ប្រេង​ដូង និង​កំហុសឆ្គង​ថា វា​ជា​អាហារ​បំប៉ន​” ។​

​ប្រេងដូង​ពុំគប្បី​យកមក​ធ្វើ​ជា​អាហារ​ឡើយ ។​

​អ្នកស្រី Michels បាន​ប្រាប់ថា កម្រិត​នៃ​សារធាតុ​ខ្លាញ់​ឆ្អែត (Saturated fat) ខ្ពស់​នៅក្នុង​ប្រេងដូង​នាំ​ឲ្យ​កើតកូ​ឡេ​ស្តេ​រ៉ូល LDL (Cholesterol LDL) ហើយ​ផ្តើម​ពី​នោះ វា​ធ្វើឲ្យ​កើត​ជំងឺ​ទាំងឡាយ​ទាក់ទង​ដល់​បេះដូង និង​សរសៃឈាម ។ ប្រេងដូង​មាន​ផ្ទុក​សារធាតុ​ខ្លាញ់​ឆ្អែត 80% ពោល​គឺ​មាន​កម្រិត​ទ្វេដង​ប្រៀប​នឹង​ខ្លាញ់​ជ្រូក ហើយ​ច្រើន​ជាង​ខ្លាញ់​គោ ៦០% ឯណោះ ។​

​សម្រាប់​ការហូបចុក ច្នៃ​អាហារ​អ្នក​អាច​ប្រើ​វា​តិចតួច​ប៉ុណ្ណោះ ប៉ុន្តែ​វា​ពិតជា​ប្រសើរ​សម្រាប់​ការថែទាំ​សុខភាព​ស្បែក និង​សក់ ។​

​ទោះបី​វា​ក៏​ជួយ​បង្កើន​បរិមាណ Cholesterol HDL -​ជា​ប្រភេទ cholesterol “​ល្អ​” ប៉ុន្តែ​ឥទ្ធិពល​ប្រាកដជា “​ល្អ​” យ៉ាងណា​នោះ​ចំពោះ​រាងកាយ នៅ​មាន​ការខ្វែងគំនិត​ច្រើន រវាង​ក្រុម​អ្នកវិទ្យាសាស្ត្រ ។​

​ដូច្នេះ​យក​ល្អ​ប្រសិនបើ​ចៀស​ពុំរួច គួរ​គប្បី​បរិភោគ​វា​មាន​កម្រិត​ល្មម​បាន​ហើយ ៕ ចន្ទ្រា​

spot_img
×