Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រ៉ូប​ពិតជា​ស្អាត សម្រាប់​សុភាពនារី ទាស់​តែ​ពេល​ខ្លះ​វា​ត្រូវ​ខ្យល់ “​រំខាន​” នាំឲ្យ​… ខ្មាស់​គេ​ទៅវិញ​!

spot_img

​សុភាពនារី​ណាក៏ដោយ ក្នុង​ទូរ​សម្លៀកបំពាក់ តែង​មាន​ព្យួរ​យ៉ាងតិច​១​កំប្លេ​រដែរ ។ វា​ពិតជា​លើកតម្កើង​សោភ័ណភាព​ជួយ “​លាក់​កំបាំង​” ចំណុច​ខ្វះខាត​ដូចជា “​ខ្លាញ់​ពោះ​” …​។​ល​។ ប៉ុន្តែ​វា​ពិតជា​ត្រូវ​រំខាន​ដោយសារ​ខ្យល់ ។ ខ្យល់​ខ្លាំង​ឬ​ក្រណាត់​រ៉ូប​ស្តើង​ត្រូវតែ​… ប្រយ័ត្ន​ទោះបី​ខាងក្នុង​យើង​មាន​របស់​បិទបាំង​ត្រឹមត្រូវ​ក្តី ។​

​ម្ចាស់​ក្សត្រិយ Kate បាន​រង​ការស្តីបន្ទោស​ពី​រាជ​នី​អង់គ្លេស​ម្តង​ជា​២​ដង​ហើយ ។​

​តារា​សម្តែង​ហ្វាន​ពីង​ពីង ក៏​ជា​ជនរងគ្រោះ​របស់លោក​…​ខ្យល់​ដែរ ។​

​ហេតុ​នេះ​ឯង​ទើប​ថ្មីៗ​នេះ Garment Weight ត្រូវបាន​កាសែត Daily Mail ឧទ្ទេស​នាម​ថា​ជា​ជំនួយការ​សម្រាប់​អ្នក​ស្លៀក​រ៉ូប ហើយ​ម្ចាស់​ក្សត្រិយ Kate ក៏​បាន​ប្រើប្រាស់​វា​ដែរ ។​

​បច្ចុប្បន្ន​វា​ពុំ​ពិបាក​រក​ទេ ហើយ​មាន​តម្លៃ​ប្រមាណ ១៥ USD សម្រាប់ ៤​បន្ទះ (​អាច​ប្រើ​បាន​ច្រើន​ដង​) ។​

​ចាំ​អ្វី​ទៀត ប្រិយមិត្ត​សុភាពនារី​ដែល​និយម​រ៉ូប​!

​លី​សា​

spot_img
×