Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ម្នាក់​ស្លាប់ និង​បួន​នាក់​ផ្សេងទៀត​បាន​រងរបួស ដោយសារ​រលំ​បាក់​អគារ​ជំនាន់​បារាំង​នៅ​តំបន់​ផ​ប់​ស្ទ្រី​ត ក្នុង​ក្រុង​សៀមរាប​

spot_img

​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប បាន​ផ្សព្វផ្សាយ​ថា លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប មានប្រសាសន៍ថា អគារ​សំណង់​សម័យ​អាណានិគម​បារាំង កំពុង​ជួសជុល មាន​បណ្តោយ ប្រហែល ១៦​ម៉ែត្រ , ទទឹង​៥​ម៉ែត្រ និង មាន​កម្ពស់​២​ជាន់ ដែល​ស្ថិតនៅក្នុង​តំបន់​ផ​ប់​ស្ទ្រី​ត បានរ​លំបាក់​ទាំងស្រុង កាលពី​វេលា​ម៉ោង​០០​និង​៤៥​នាទី​រំលង​អា​ធ្រា​ត្រ ចូល​ថ្ងៃទី​១៦ ខែកញ្ញា​ឆ្នាំ​២០១៨​នេះ នៅ​ចំណុច​ហាង ស៊ុប​នាគ ស្ថិតក្នុង​ភូមិ​មណ្ឌល​១ សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប បណ្តាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ និង​បួន​នាក់​ផ្សេងទៀត​បាន​រងរបួស និង ខូចខាត​ម៉ូតូ​ចំនួន​៣​គ្រឿង ជា​របស់​កម្មករសំណង់ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង មានប្រសាសន៍​ទៀតថា ជនរងគ្រោះ​ទាំង​៥​នាក់​នោះ​រស់នៅ​ភូមិ​ធ្វា​ស ឃុំ​ត្រី​ញ័រ ស្រុក​ពួក ខេត្តសៀមរាប ក្នុងនោះ​រួមមាន : ទី​១. ឈ្មោះ ម៉ុ​ត រី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រងរបួស លើ​ភ្នែក​ឆ្វេង​និង​ជើងឆ្វេង , ទី​២. ឈ្មោះ ឌី ស្នា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ រងរបួស​ត្រង់​មាត់​តិចតួច , ទី​៣. ឈ្មោះ សល់ សេក ភេទ​ប្រុស អាយុ​២៧ ឆ្នាំ របួស​បែក​ចិញ្ចើម​ខាងស្តាំ , ទី​៤.​ឈ្មោះ មឺ មេ​ត ភេទ ប្រុស អាយុ​៣០​ឆ្នាំ របួស​បែកក្បាល​និង​ជង្គង់​ឆ្វេង និង ទី​៥. ឈ្មោះ ឃុំ ពេជ្រ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ បាន​ស្លាប់បាត់​បង់ជីវិត ។​

​លោក ហ៊ី សាយ ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សូ​រិ​យោ​ដី​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ករណីនេះ​ខាង​លោក​កំពុង​ចុះទៅ​ពិនិត្យមើល ខណៈ​ទីតាំង​នោះ​គឺ​ផ្ទះ​ចាស់​នៅសល់​ពី​ជំនាន់​បារាំង ហើយ​ការជួសជុល​សំណង់​នេះ​គឺ​ខាង​ជំនាញ​របស់លោក​អត់​បានដឹង​នោះទេ​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ទីតាំង​សំណង់​អគារ​ខាងលើនេះ​មាន​ម្ចាស់​ឈ្មោះ លី គង់​ស្រ៊ុន បើក​ជា​ហាង​ស៊ុប និង​អាហារ​បរទេស យីហោ ស៊ុប​នាគ ហើយ​មុន​កើត ហេតុរ​លំបាក់​នេះ ម្ចាស់​អាគារ​បានរៀបចំ​ជួសជុល​ជាថ្មី ហើយ​បាន​ដំណើរការ​ជួសជុល​ប្រហែល​ជិត​១៥​ថ្ងៃ ហើយ ។​

​តាម​ប្រភពពី​សមត្ថកិច្ច​បាន​ប្រាប់​នៅ​កន្លែងកើតហេតុ​ថា អគារ​នោះ​បាក់ គឺ​មកពី​មេជាង​ធ្វើ​ខុស​បច្ចេក​ទេស ព្រោះ​កាលណា​ធ្វើ​ផ្ទះ​ត្រូវ​បុកគ្រឹះ ហើយ​ចាក់​ធ្នឹម ទើប​អាច​ចាក់​ប្លង់​សេ​ឡើងលើ​បាន ប៉ុន្តែ​ប្រហែល​មេជាង​នេះ គិតថា ម្ចាស់​ហាង​ស៊ុប​នាគ បាន​ចាក់​គ្រឺះ​ពីមុន​ហើយ បានជា​នាំ​កម្មករ​ទាំងអស់​ដែលមាន​គ្នា​ប្រហែល​ជាង​៣០​នាក់ ដំណើរការ​សាងសង់ ។​ប្រភព​បាន​បន្តថា​ការសាងសង់​ខុស​បច្ចេកទេស​នេះ គឺ​បណ្តាលមកពី​មេជាងមើល​ការខុសត្រូវ​មិនបាន​ដិតដល់ ។​

​មេជាង​សំណង់​ឈ្មេ​ាះ ជា ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ រស់នៅក្នុង​ស្រុក​ពួក ខេត្តសៀមរាប ត្រូវបាន​ធានា​សង​សំណង​ជ​មឺ្ង​ចិត្ត​ចំនួន​៣.៥០០​ដុល្លារ​អាម៉េរិក ទៅ​លេ​ី​សាកសព និង​អ្នករងរបួស ខាង​ក្រុមគ្រួសារ​ទាមទារ​សំណង​ចំនួន ៣.០០០​ដុល្លារ​អាម៉េរិក​ក្នុង​ម្នាក់ ប៉ុន្តែ​នៅពេលនេះ កំពុង​តែង​ធ្វើការ​សម្របសម្រួល ។​

​បច្ចុប្បន្ន​សាកសព​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ម្តាយ​ឈ្មោះ ជួន ឡប ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​ជនរងគ្រោះ​ទាំង​៤​នាក់ ដែល​ត្រូវ​របួសធ្ងន់ កំពុង​ស្ថិតនៅ​សម្រាក​ក្នុង​មន្ទីរពេទ្យ​ឯកជន​ស៊ឹង​រិទ្ធី​រ៉េត ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ៕​ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×