Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៃ​លុបចោល​បទបញ្ជា​ហាមឃាត់​គណបក្សនយោបាយ​ធ្វើ​សកម្មភាព​

spot_img

​រដ្ឋាភិបាល​ថៃ​«​លុបចោល​»​បទបញ្ជា​ហាមឃាត់​ការប្រមូលផ្ដុំ​ដែលមាន​គោលបំណង​នយោបាយ សំដៅ​បើកផ្លូវ​ឱ្យ​បណ្ដា គណបក្ស​ប្រទេស​នេះ​មាន​សកម្មភាព​ឡើងវិញ​។​

​នាយករដ្ឋមន្ត្រី​ថៃ​Prayuth chan-ocha

​​តាម​RT បណ្ដា​គណបក្សនយោបាយ​ត្រូវបាន​អនុញ្ញាតឱ្យ​ជួបជុំគ្នា​ជា​ចំហ និង​បោះឆ្នោត​ជ្រើសរើស​មេដឹកនាំ ព្រមទាំង​សកម្មភាព​ដទៃទៀត​ដើម្បី​ត្រៀម​បម្រុង​សម្រាប់​ការបោះឆ្នោត​សកល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៩ ។​ប៉ុន្ដែ​ប​ច្ចុ​បុ្ប​ន្នប​ណ្តា​គណបក្សនយោបាយ​នៅ​ពុំទាន់​អាច​រៀបចំ​យុទ្ធនា​ការរក​សំឡេងឆ្នោត ឬ​អំពាវនាវ​សុំ​ការគាំទ្រ​ពី ម្ចាស់ឆ្នោត​បានឡើយ រួមទាំង​ការធ្វើ​តាម​ប្រព័ន្ធ​ឃោសនា​និង​បណ្ដាញ​សង្គម​។​

​ក្នុងជំនួប​មុននេះ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ នាយករដ្ឋមន្ត្រី Prayuth chan-ocha ថ្លែង​សង្កត់ធ្ងន់ថា ការលុបចោល​បទបញ្ជា​ហាមឃាត់​ទាំងស្រុង អាច «​បង្ក​អស្ថិរភាព​»​ដល់​ប្រ​ទស​ជាតិ ដែលនាំឱ្យ​មានការ​រំញោច​យ៉ាងខ្លាំង បន្ទាប់ពី​កលិយុគ​នយោបាយ​ក្នុង​រយៈពេល​មិន​វែង​៕
​សូ​យន់​

spot_img
×