Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រុស្ស៊ី​អាច​ឈប់​ប្រើ​រូបិយប័ណ្ណ​ដុល្លារ​អាមេរិក​(USD)

spot_img

ប្រធាន​គណៈកម្មការ​ទីផ្សារ​ហិរញ្ញវត្ថុ​នៃ​រដ្ឋសភា​រុស្ស៊ី Anatoly Aksakov ប្រកាស​គាំទ្រ​ផែនការ​ផ្អាក​ទាំងស្រុង​ការ ប្រើប្រាស់​រូបិយប័ណ្ណ​USD ហើយ​ប្រសិនបើ​ទទួលបាន​ការអនុញ្ញាត​គេ​នឹង​អាចធ្វើ​រួចរាល់​ក្នុងអំឡុងពេល​ពី​៣​ទៅ​៥​ឆ្នាំ​។​

រូប​បិ​យ​ប័ណ្ណ​របស់​រុស្ស៊ី​និង​USD

​តាម RT នៅ​ថ្ងៃទី​១៥​កញ្ញា ដែល​ដកស្រង់​សម្តី​លោក​Anatoly Aksakov បាន​វាយតម្លៃថា នេះ​ជា​ផែនការ​អាច​អនុវត្តន៍​បាន ហើយនឹង​ជួយ​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​រុស្ស៊ី​បញ្ចៀស​បាន​ហានិភ័យ​ដោយសារ​ឥទ្ធិពល​ពី​ខាងក្រៅ​។ មុន​នោះ​ប្រធាន​ធនាគារ VTB Andrey Kostin ក៏បាន​សំណើ​បោះបង់ចោល​USD ចេញ​ផុតពី​ទីផ្សារ​ជំនួញ​នៅ​រុស្ស៊ី​។​

​ក្នុង​វេទិកា​សេដ្ឋកិច្ច​ប៉ែក​បូព៌ា​នៅ​ទីក្រុង​Vladivostok កាលពីដើម​សប្តាហ៍​កន្លងមក ប្រធានាធិបតី Vladimir Putin ក៏បាន​សន្និដ្ឋានថា​USD គឺជា​«​ទ្រព្យសម្បត្តិ​បង្កប់​នូវ​ហានិភ័យ​ច្រើន​»​ព្រោះតែ​បំណុល​បរទេស​របស់​អា​មេ​រិ​ក​បច្ចុប្បន្ន​គឺ 20.000​ពាន់​លាន​ដុល្លារ​។​

​តាម​Reuters នោះ​រុស្ស៊ី​កំពុងមាន​និន្នាការ​កាត់បន្ថយ​ការប្រើប្រាស់​រូប​បិ​យ​ប័ណ្ណ​ដុល្លារ​ក្នុង​ជំនួញ​អន្តរជាតិ ហើយ​ជំនួស​ដោយ​រូបិយប័ណ្ណ​របស់​បណ្ដា​ប្រទេស​ដែល​ធ្វើ​ជំនួញ​ជាមួយគ្នា​៕
​លីសា

spot_img
×