Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ជីក​រ៉ែ​មាស​ហ្វីលីពីន​ប្រមាណ​៤០​នាក់​ត្រូវស្លាប់​ដោយសារ​ការបាក់​ដីស​ង្ក​ត់​កន្លែង​រស់នៅ​ដោយ​ព្យុះ Mangkhut

spot_img

តាម​AP ចុះផ្សាយ​ម្សិលមិញ​នេះ​ឱ្យដឹងថា កំពូលភ្នំ​នៅ​ប្រជុំជន Itogon ខេត្ត​Benguet, បាន​បាក់​ស្រុតចុះ​គ្របដណ្ដប់​លើ​ជំរំ​របស់​អ្នក​ជីក​មាស​។​កម្លាំង​សង្គ្រោះបាន​នាំយក​សាកសព​៧​ចេញមកក្រៅ ប៉ុ​ន្តៃ​នៅមាន​មនុស្ស​យ៉ាងតិច​៤០​នាក់​បាន​ត្រូវ​ដី​គ្របពីលើ​ពុំ​អាច​យកចេញ​បាន​។​

ដីត្រូវបាន​បាក់​សង្កត់ពីលើ​ជម្រក​របស់​អ្នក​ជីក​មាស​នៅ​ខេត្ត​Benguet, Philippines

​មេ​ប៉ូលិស​ប្រចាំ​តំបន់ Lyndon Mencio ឱ្យដឹងថា «​ហាក់ដូចជា​គ្មាន​សញ្ញា​នៃ​ការ​មានជីវិត​ទេ​»​។​

​គួររំលឹកថា កោះ​Luzon របស់​ហ្វីលីពីន​បាន​រង​ការទន្ទ្រាន​ដោយ​ព្យុះ​Mangkhut ក្នុង​រយៈពេល​ជាង​២០​ម៉ោង​កាលពី​ថ្ងៃទី​១៥​កញ្ញា ដែលមាន​កម្លាំង​ខ្យល់​ដល់​ទៅ​២០៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។​ព្យុះ​នេះ​បាន​បង្កឡើង​នូវ​ការបាក់​ដី​ចំនួន​៤២​ករណី អម​ជាមួយនឹង​ការ​ជន់​លិច​។​តាម​ប៉ូលិស​ប្រាប់ថា មាន​មនុស្ស​ចំនួន​៥៩​នាក់​បាន​ស្លាប់​ហើយ​៥​លាន​នាក់​ទៀត​រង​ឥទ្ធិពល​ដោយផ្ទាល់​៕
​លី​សា​

spot_img
×