Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្ត​កំពង់ធំ​ល្បី​ដោយសារ​តែ​ចំណារ “​ស៊ី​អាចម៍ មិនទាន់​ឆ្កែ​” ទៅកាន់​ប្រធាន​មន្ទីរ​កសិកម្ម ខេត្ត​កំពង់ធំ​

spot_img

​ភ្នំពេញ ​៖ អ្វីដែល​ធ្វើឱ្យ​កេរ្តិឈ្មោះ​លោក​អភិបាល​ខេត្ត​កំពង់ធំ សុខ លូ កន្លងមក​នោះ​ឥឡូវ​លោក​បាន​ចេញមុខ​ទទួលស្គាល់ និង​សោកស្តាយ​ចំណារ របស់​លោក​លើ​លិខិត ដែល​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ផ្ញើជូន​លោក​អំពី​ករណី​កាប់​ឈើ​មួ​យ​ដើម កាលពី​ឆ្នាំ​២០១៧​មក​ម្លេះ ដោយ​បន្ទោស​អ្នក​ធ្វើ​របាយការណ៍​យឺត​ថា អន់​ជាង​សត្វ​។​

​អភិបាល​ខេត្ត​កំពង់ធំ​ល្បី​ខ្លាំង​នៅ​ថ្ងៃ​១៦ កញ្ញា​នេះ​ដោយ​អ្នកលេង Facebook បាន​ចែករំលែក​បន្តៗ​គ្នា នូវ​លិខិត​ផ្លូវកា​ររ​បស់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​កំពង់ធំ លោក ធី​វ វណ្ណ​ធីរ ផ្ញើជូន​អភិបាល​ខេត្ត​កំពង់ធំ លោក សុខ លូ អំពី​បទល្មើស​ព្រៃឈើ​នៅ​ក្នុង​ខេត្ត កាលពី​ឆ្នាំ​២០១៧​កន្លងទៅ អ្វី​ដែល​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​មួយ​នេះ ហួសចិត្ត គឺ​លោក សុខ លូ បាន​ចារ នៅលើ​លិខិត​នោះ​ថា ៣​ធ្វើ​របាយការណ៍​យឺត​យ៉ាងនេះ បែប​ស៊ី​អាចម៍​មិនទាន់​ឆ្កែ​ទេ​មើលទៅ​”​។​

​ចំណា​របស់លោក សុខ លូ ធ្វើ​ឲ្យ​អ្នកលេង Facebook ឆ្ងល់​ថា តើ​លោក​ចារ​បែបនេះ​មានន័យ​បែបណា នេះ​គឺជា​លិខិតផ្លូវការ មាន​ត្រា​ក្រហម​ត្រឹមត្រូវ ហេតុអ្វី​បានជា​លោក​ចារ​ដោយ​ប្រើប្រាស់​ពាក្យ​អសុរោះ​បែបនេះ​ទៅ​វិញ​។​
​អ្នកឃើញ​ចំណារ​នេះ​ហើយ​គេ​បាន​លើកឡើង​ថា បើទោះបីជា​លិខិត​នេះ ជា​លិខិត​ផ្ទៃក្នុង​ក៏ដោយ បើ​លោក​ចង់​ប្រាប់ ឫ​ណែនាំ​ទៅ​កាន់​មន្ត្រីក្រោមឱវាទ គួរតែ​ធ្វើ​លិខិត​ផ្សេង​ប្រាប់​ទៅកាន់​បុគ្គល​នោះ ហេតុ​អ្វី​ចារ​លើ​លិខិតផ្លូវការ​បែបនេះ​ទៅវិញ​?

​អភិបាល​ខេត្ត​ជា​ឧត្ដម​មន្ត្រី​ចុះ​ហេតុអ្វី​មាន​ទង្វើរ​មិន​ល្អ​បែបនេះ​ទៅ​វិញ​?​។ តែ​ក្រោយ​បែកធ្លាយ​ចំណារ​នេះ​លើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​មក​។​លោក សុខ លូ បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា «​ខ្ញុំ​ពិតជា​មាន​ការសោកស្តាយ​ចំពោះ​បញ្ហា​នេះ​។ នេះ​ជា​ពិសោធន៍​ក្នុង​ការងារ​របស់​ខ្ញុំ​។ ឯកសារ​នេះ តាំងពី​ឆ្នាំ​២០១៧ ហើយ​ជា​ឯកសារ​ផ្ទៃក្នុង ដែល​មិន​បាន​ផ្ញើ​ចេញ​ក្រៅ​ទេ​។ តាម​ខ្ញុំ​ចាំ កាលណោះ​រឿងនេះ​កើតឡើង ហើយ​រឿងក្តៅ តែ​ពុំ​មាន​អ្នកណា​រាយការណ៍​ឲ្យ​ខ្ញុំ​ទេ​។ ខ្ញុំ​បាន​ជំរុញ​ការដោះស្រាយ​។ ជិត​ពីរ​ខែ ទើប​មាន​របាយការណ៍​មកដល់​ខ្ញុំ​។​

​លោក​សារភាពថា​ដោយសារ​តែ​ស្និទ្ធស្នាល​ជាមួយ​លោក​ប្រធាន​មន្ទីរ រាប់អាន​គាត់​តាំង​ពី​គាត់​ផ្លាស់​មក​ធ្វើការ​នៅ​កំពង់ធំ ហើយ​ធ្លាប់​លេងសើច​ជាមួយ​គាត់​ពាក្យ​ហ្នឹង​ជា​ញឹកញយ​។​

​លោក​ប្រធាន​មន្ទីរ​កសិកម្ម​កំពុង​នៅ​ចិន​ជាមួយ​ខ្ញុំ ល្ងាច​នេះ​បាន​ទៅដល់​ខ្មែរ​វិញ​។ ចំពោះ​ចំណារ​នេះ​គាត់​ក៏​មិន​ដែល​ឃើញ​ឯកសារ​នេះដែរ​។ ខ្ញុំ​ពិតជា​មាន​ការសោកស្តាយ​។ សូម​អរគុណ​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×