Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ថ្ងៃ​ក្រោយ​កុំ​នាំ​គ្នា​ប្រើ​ហិង្សា​ទៀត​, ព្រះរាជអាជ្ញា​ដោះលែង​ឲ្យ​អ្នក​ចាប់​កោរសក់​ជនសង្ស័យ លួច​ទូរស័ព្ទ ត្រឡប់ទៅផ្ទះ​វិញ​

spot_img

​ភ្នំពេញ​ ៖ ព្រះរាជអាជ្ញា បាន​សម្រេច​អនុញ្ញាត​ឲ្យ​អាជីវ​ផ្សារ​ព្រៃទារ​ចំនួន​៤​នាក់ ក្នុង​នោះ​ម្នាក់​ជា​សាក្សី ត្រឡប់ទៅផ្ទះ​វិញ​ហើយ បន្ទាប់​ពី​ធ្វើ​កិច្ចសន្យា​អប់រំ និង​ពន្យល់​ណែនាំ​អំពី​នីតិវិធី​ច្បាប់ ក្រោយ​ក្រុមអាជីវករ​បាន​ប្រើ​អំពើហិង្សា និង​ចាប់​កោរសក់​ទៅលើ​នារី​ជា​ជន​សង្ស័យ​ម្នាក់ ដែល​បាន​លួច​ទូរស័ព្ទ​នៅក្នុង​ផ្សារ​នៅ​ល្ងាច​ថ្ងៃទី ១៥​ខែ កញ្ញា ឆ្នាំ ២០១៨​។​

​ករណី​បណ្តាញ​សង្គម​ហ្វេ​សប៊ុក បាន​លើកឡើង​ថា ថ្ងៃ​ក្រោយ​កុំ​នាំ​គ្នា​ប្រើ​ហឹង្សា​ទៀត ប្រទេស​មាន​ច្បាប់ គ្រួសារ​មាន​វិន័យ បើ​គេ​ប្រព្រឹត្ត​ខុស​ត្រូវ​ចាប់​ប្រគល់ឲ្យ​សមត្ថកិច្ច កុំ​ទូទាត់​តាម​កំហឹង​ខ្លួនឯង ដែល​នាំឲ្យមាន​បញ្ហាដ​ល់​ខ្លួន ។​

​បន្ទាប់ពី​មាន​គោលការណ៍​អនុញ្ញាត​ពី​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​បាន​ឲ្យ​ក្រុម​អាជីវករ​ផ្សារ​ព្រៃ​ទារ​ចំនួន​៤​នាក់ ក្នុង​នោះ​ម្នាក់​ជា​សាក្សី​បំភ្លឺ ត្រឡប់​ទៅ​វិញ នៅវេលា​ម៉ោង​ប្រមាណ​៥​ល្ងាច ថ្ងៃទី​១៥ ​ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​អាជីវករ​ផ្សារ​ព្រៃ​ទា​ចំនួន​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល ហៅ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៨ ដែល​ពាក់ព័ន្ធ​ចាប់ស្ដ្រី​ជនសង្ស័យ​ជា​ចោរ​លួច​ទូរស័ព្ទ កោរសក់​ ​និង​ធ្វើ​ទារុណកម្ម​លើ​រូបរាងកាយ​ស្ត្រី​ជា​ចោរ​នោះ បន្ទាប់​ពី​វីដេអូ​នៃ​ការចាប់​កោរសក់ និង​ប្រើប្រាស់​ហិង្សា​ ​ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម Facebook ។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​ថ្ងៃទី​១៥​កញ្ញា អាជីវករ​លក់​ក្នុង​ផ្សារ​បាន​ប្រមូលគ្នា ធ្វើការ​តវ៉ា សុំ​ឲ្យ​ដោះលែង​អាជីវករ​ដែល​ត្រូវ​បាន​ឃាត់​ខ្លូន​ចំនួន​៣​នាក់ មក​វិញ ដោយ​ពួកគាត់​លើកឡើងថា ពួកគេ​ជា​ជនរងគ្រោះ​ទេ ហើយ​ប៉ុន្មាន​ខែ​មកនេះ ឧស្សាហ៍​មាន​ករណី​បន្លំ​លួច​កើតឡើង​ណាស់ នៅក្នុង​ផ្សារ ធ្វើឲ្យ​ពួកគាត់​ខឹង ប្រសិនបើ​មាន​ការធ្វើចឹង​លើ​សលួស សុំឲ្យ​មាន​ការយោគយល់​អធ្យាស្រ័យ​។​

​លោក​វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ ​ត្រូវ​បញ្ឈប់​ការប្រើប្រាស់​អំពើហិង្សា ទៅលើ​ជនសង្ស័យ នៅ​ពេល​ចាប់ខ្លួនបាន ហើយ​ត្រូវ​បញ្ជូន​ទៅ​កម្លាំង​នគរបាល​មូលដ្ឋាន​ ​ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ព្រោះ​ថា​ពេល​ខ្លះ​ការប្រើប្រាស់​អាច​បណ្ដាល​ឲ្យ​ជន​ល្មើសស្លាប់ ឬ​ពេល​ខ្លះ​ជន​នោះ​ ​សមត្ថកិច្ច​មិន​ទាន់​កំណត់​រក​ឃើញ​បទល្មើស​នៅឡើយ​ទេ​។​

​សូមជម្រាបថា អាជីវករ​ផ្សារ​ព្រៃ​ទា​ចំនួន​៤​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ ​ហៅ​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោយ​ពាក់ព័ន្ធ​ចាប់ស្ដ្រី​ជនសង្ស័យ​ជា​ចោរ​លួច​ម្នាក់ កោរសក់​ ​និង​ធ្វើ​ទារុណកម្ម​លើ​រូបរាងកាយ កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ពួកគេ​ទាំង​៤​នាក់ ១. សុង ហេង ភេទ​ប្រុស ជា អ្នក​កោរសក់​ ២. ណាំ​ង ណា​រិទ្ធ ជា ឪពុក សុង​ហេង ៣. ហុក គឹម​ហ៊​ន ជា ម្ចាស់​ទូរស័ព្ទ និង​ជា​ម្ដាយ របស់ សុង ហេង និង​៤ . ឈួ​រ គឹម​ឡេង ជា អ្នក​បំភ្លឺ (​ជា​សាក្សី ) ។​

​បន្ទាប់​មក​វីដេអូ​នៃ​ការចាប់​កោរសក់ និង​ប្រើប្រាស់​ហិង្សា ត្រូវ​បាន​ចែកចាយ​ពេញ​បណ្ដាញ​សង្គម Facebook ​ធ្វើឲ្យ​មហាជន​ខ្លះ​រិះគន់​ចំពោះ​សកម្មភាព​នេះ​ផងដែរ ដោយ​បញ្ចេញ​មតិ​ថា មិន​ត្រូវ​ប្រើ​ហិង្សា​នោះ​ទេ គឺ​ត្រូវ​ចាប់​បញ្ជូន​ទៅ​សមត្ថកិច្ច​​ដើម្បី​ផ្ដន្ទាទោស​តាមច្បាប់​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×