Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឧកញ៉ា ដួង ឆាយ​៖ «​សូមកុំ​ទិញ​សាច់ជ្រូក​យកមក​ធ្វើ​ម្ហូប​ក្នុង​រយៈ​ពេលនេះ​ពីព្រោះ​សត្វ​ជ្រូក 4,000 ក្បាល​បាន​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​នៅ​ប្រទេស​វៀតណាម​»

spot_img

​បច្ចុប្បន្ននេះ យើង​បាន​ឃើញថា​គ្រោះធម្មជាតិ​ទឹក​ជំ​ទន់ បាននិងកំពុង​វាយប្រហារ និង​បង្ក​អន្តរាយ​ដែល​ក្នុងនោះ​រួមមាន ផ្ទះសម្បែង ផលដំណាំ ជីវិត​មនុស្ស សត្វ​យ៉ាង​ធំធេង​បំផុត នៅ​ទូទាំង​ពិភពលោក ។ ហើយ​គ្រោះធម្មជាតិ​ដ៏​អាក្រក់​នេះ ក៏បង្ក​ជា​បញ្ហា​កង្វល់​ជាខ្លាំង​សម្រាប់​សុខភាព​របស់​មនុស្ស​ផងដែរ ដែល​ពួកគេ​អាច​ប្រាស្រ័យ ឬ ទទួលទាន​នូវ​របស់​អ្វីៗ​ដែលជា​លទ្ធផល​នៃ​គ្រោះធម្មជាតិ​នេះ ។​

​ទាក់ទង​នឹង​បញ្ហា​កង្វល់​សម្រាប់​សុខភាព​នេះ​ផងដែរ កាលពី​ថ្ងៃទី​១៦ កញ្ញា ម្សិលមិញ​នេះ លោក​ឧកញ៉ា ដួង ឆាយ បាន​បង្ហោះ​រូបភាព​ជ្រូក​ងាប់​ក្នុង​ទឹកជំនន់​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​មួយ​សន្លឹក និង​សារ​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​ពូ​មីង​បងប្អូន​ទាំងអស់គ្នា​កុំ​ទិញ​សាច់ជ្រូក​យកមក​ធ្វើ​ម្ហូប​ក្នុង​រយៈពេល​នេះ​ពីព្រោះ​សត្វ​ជ្រូក 4,000 ក្បាល​បាន​ស្លាប់​ក្នុង​គ្រោះទឹកជំនន់​នៅ​ប្រទេស​វៀតណាម​។ សូមមេត្តា​លោក​គយ​តាម​ព្រំដែន​ជួយ​ទប់ស្កាត់ និង​បង្ក្រាប​ផង​ពីព្រោះ​អាណិត​ប្រជាជន និង​គ្រួសារ​យើងទាំងអស់គ្នា​ក៏​ហូប​ដែរ​ពេល​ទៅ​បាយ​ក្រៅ រឺ នៅ​សាលារៀន​» ៕ ឧ​ត្ត​ម​

spot_img
×