Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​យុវជន២​នាក់ស្លាប់ ​ដោយ​ជិះ​ម៉ូតូ​ដេញ​វាយ​គូរ​ជម្លោះ លឿន​ជ្រុល​បុក​រថយន្ត​ដឹក​ផ្លែ​ដូង​

spot_img

​ភ្នំពេញ ​៖ យុវជន​ចំនួន​២ នាក់​ស្លាប់​បាត់បង់​ជីវិត​ ដោយសារតែ​ជនរងគ្រោះ​ជិះ​ម៉ូតូឌុប​គ្នា ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ដូង ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​យ៉ាង​ពេញទំហឹង កាលពី​ម៉ោង​៣ និង​៥​នាទី​ទៀបភ្លឺ ឈានចូល​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ស្ថិតក្នុង​ភូមិ​ទឺកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។​

​ជនរងគ្រោះ​ទាំង​២​នាក់ ទី​១​មានឈ្មោះ ហេង វិថី អាយុ​១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ជា​សិស្ស​ថ្នាក់​១១ សាលា នរោត្តម​រានរិ​ទ្ធ​ជង្រុក រស់នៅ​ភូមិ​ជ្រៃ ឃុំ​ជង្រុក ស្រុក​គងពិសី ខេត្ត​កំពុងស្ពឺ និង​ជា​ម្ចាស់​ម៉ូតូ និង​ទី​២​ឈ្មោះ​ខាត់ ធារ៉ា ជនជាតិខ្មែរ អាយុ​១៨​ឆ្នាំ មុខរបរ​នៅផ្ទះ ភូមិ​ផ្សារ​គុម​ឬ​ស្សី ឃុំ​តាំង​ដូង ស្រុក​បាទី ខេត្តតាកែវ​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា នៅ​មុនពេល​កើតហេតុ រថយន្ត​ម៉ាក KAI ពណ៌​ខៀវ ពាក់​ស្លាក​លេខ កំពត 1A-1803 បាន ដឹក​ដូង ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ឡើង​ពី​ខេត្ត​មក​ភ្នំពេញ ទឹសដៅ​ពី​ត្បូង​មកជើង លុះ​មកដល់​ចំណុចកើតហេតុ ក៏​ស្រាប់តែ​មាន​យុវជន​២​នាក់​ធ្វើ​ដំណើរ​ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ស៊ុយ​សុ​គី​ឡេត ពណ៌​ស ពាក់​ស្លាក​លេខ កណ្ដាល 1U-2619 ដេញ​វ៉ៃ​គ្នា​ដោយ​នៅ​និង​ដៃ​មាន​រុំខ្សែរ​ក្រវ៉ាត់ ជិះ​ទិសដៅ​បញ្ច្រាស​ជាមួយ​រថយន្ត​ក្នុង​ល្បឿន​យ៉ាង​លឿន ហើយ​ក៏​ចូល​ទៅ​ខាង​ផ្លូវ​រថយន្ត និង​បុក​ជាមួយ​រថយន្ត​ខាងលើ​ទល់មុខ​គ្នា​យ៉ាង​ពេញទំហឹង បណ្ដាល​ឲ្យ​យុវជន​២​នាក់​ភាគី​ខាង​ម៉ូតូ បោក​ក្បាល​ជាមួយ​រថយន្ត​និង​ថ្នល់ ស្លាប់​ក្នុង​ថ្លុកឈាម​ទាំង​២​នាក់ រីឯ​ម៉ូតូ​បាន​ខ្ទេច​ផ្នែក​ខាង​មុខ​ទាំងស្រុង ។​

​ក្រោយ​កើតហេតុ ភ្លាមៗ​ម្ចាស់​រថយន្ត​ក៏​បាន​បន្តដំណើរ​ទៅ​ដល់​គោលដៅ​២៤​ម៉ោង​របស់​សមត្ថកិច្ច ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​យក​ទៅ​ប៉ុស្ដិ៍​តែម្ដង ។​

​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​បាន​ធ្វើការ​វាស់វែង យក​ម៉ូតូ និង​រថយន្ត​ព្រមទាំង​តៃកុង ប្រគល់ឲ្យ​ការិយាល័យ​ចរាចរណ៍ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ។ ចំណែក​សព​ជនរងគ្រោះ សមត្ថកិច្ច​ក៏​បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​ឲ្យ​សាច់ញាតិ​បងប្អូន​យក​ទៅ​ធ្វើ​ប​ស្រុកកំណើត​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×