Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​បន្ត​បើក​«​ទម្លាក់​លុយ​» ឱ្យ​Venezuela ដើម្បី​ប្តូរ​យក​ប្រេង​

spot_img

ប្រធានាធិបតី Nicolas Madur​បាន​ញ្ជា​ក់​តាម​ទូរទស្សន៍​ជាតិ​ប្រទេស​នេះ​ថា «​មាន​ខ្ទង់​កម្ចី​ហិរញ្ញវត្ថុ​ដើម្បី​ជំរុញ​ការផលិត​ប្រេង​និង​មាស ក៏ដូចជា​ការវិនិយោគ​ក្នុង​គ្រោងការ​អភិវឌ្ឍ ៥០០​នៅ Venezuela​។​

ប្រធាន​រដ្ឋ​ចិន​(​ឆ្វេង​)​និង​ប្រធានាធិបតី Venezuela Nicolas Maduro នៅ​ប៉េកាំង ថ្ងៃទី​១៤​កញ្ញា​

​តាម AFP ប្រធានាធិបតី​Venezuela​បន្ទាប់ពី​ចាប់ផ្តើម​ទស្សនកិច្ច​នៅ​ចិន​កាលពី​ថ្ងៃទី​១៤​ខែកញ្ញា ក្នុង​បំណង​អាច​បញ្ចុះបញ្ចូល​ក្រុង​ប៉េកាំង​បង្កើន​ជំនួយ​គាំទ្រ​ដល់​ខឿនសេដ្ឋកិច្ច​ដែល​កំពុង​ជួប​វិបត្តិ​យ៉ាងធ្ងន់ធ្ងរ​ក្នុងប្រទេស​នេះ​។​

​មួយ​ទសវត្ស​កន្លងមក ប្រទេស​ចិន​បាន​បង្ហូរ​ប្រាក់​ជាង​៥០.០០០​លាន​ដុល្លារ​ចូលក្នុង​ប្រទេស​Venezuela តាមរយៈ​កិច្ចព្រមព្រៀង​ផ្ដល់​កម្ចី​ដូរ​យក​ប្រេង ដែល​ជួយ​ធានា​ប្រភព​ថាមពល​សម្រាប់​ការអភិវឌ្ឍ​យ៉ាង​លឿន​នៃ​សេដ្ឋកិច្ច ក៏ដូចជា​ពង្រឹង​សម្ព័ន្ធមិត្ត​របស់ខ្លួន​នៅ​អាហ្វ្រិក​ខាងត្បូង​។​

​ប៉ុន្ដែ​ប្រភព​លុយ​ខាងលើ​បាន​ត្រូវ​ផ្អាក​កាលពី​ជាង​៣​ឆ្នាំមុន បន្ទាប់ពី​Venezuela ស្នើសុំ​កែសម្រួល​មាត្រាមួយ​ចំនួន​នៃ​ការ សងបំណុល ព្រោះ​ថ្លៃ​ប្រេង​ដាំ​ក្បាល​ចុះ ក៏ដូចជា​ទិន្នផល​ប្រេង​ថមថយ​ចុះ​ដែរនោះ​។​

​បច្ចុប្បន្ន​Venezuela នៅ​ជំពាក់​បំណុល​ចិន​២០.០០០​លាន​ដុល្លារ ហើយ​កំពុង​ទូទាត់​សង​ជា​ប្រេង​ឆៅ ។​តាម​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​Ecoanalitica របស់​Venezuela នោះ​ក្រោយ​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន ប្រធានាធិបតី​Venezuela អាច​ទទួល​ប្រាក់កម្ចី​៥០.០០០​លាន​ដុល្លារ​និង​ការពន្យារពេល​សងបំណុល​៦​ខែ​ទៀត​។​ប៉ុន្តែ​គេ​ពុំទាន់​ឃើញ​លោក​Maduro បញ្ជាក់​ពី​ប្រាក់កម្ចី​ថ្មី​នេះ​ទេ​។ គេ​គ្រាន់តែ​ដឹងថា ភាគី​ទាំងសងខាង​បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​មួយចំនួន​អំពី​ថាមពល​និង​អាជីវកម្ម​ប្រេង​ដែលមាន តម្លៃ​ច្រើន​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ​។​

​គួររំលឹកថា អាជីវកម្ម​ប្រេង​ជា​ប្រភព​ចំណូល​ដល់​ទៅ​៩៦​ភាគរយ​របស់​ប្រទេស​នេះ ប៉ុន្តែ​អាស្រ័យ​ដោយ​ការ​ញាំញី​ដោយ​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​ទិន្នផល​ប្រេង​ធ្លាក់ចុះ ធើ្វ​ឱ្យ​ប្រទេស​ធ្លាប់ជា​«​អ្នកមាន​» លំដាប់​ដំបូង​ក្នុង​តំបន់​អាមេរិក​ខាងត្បូង​បាន​ក្លាយជា​ប្រទេស​ក្រីក្រ កំណើនសេដ្ឋកិច្ច​ធ្លាក់ចុះ​៤០​ភាគរយ​គិត​តាំងពី​ឆ្នាំ​២០១៣​មក ជាហេតុ​ធ្វើឱ្យ​ពលរដ្ឋ​Venezuela ១​លាន​៦​សែន​នាក់​បាន​ភៀសខ្លួន​ចេញពី​មាតុប្រទេស​តាំងពី​ឆ្នាំ​២០១៥ ព្រោះ​កង្វះ​ស្បៀងអាហារ​និង​ថ្នាំសង្កូវ​៕
​លី​សា​

spot_img
×