Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោះថ្នាក់​ចរាចរ​ថ្ងៃទី​១៦ ខែ​កញ្ញា កើតឡើង ៨​លើក ស្លាប់​៤​នាក់​

spot_img

​ភ្នំពេញ ​៖​ យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរបាល​ច​រាចរ​ណ៍ និង​សណ្តាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ឱ្យដឹងថា​នៅ​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​នៅ​ទូទាំង​ប្រទេស​កើតឡើង ចំនួន​៨​លើក​(​យប់​៥​លើក​) បណ្តាលឲ្យ​មនុស្ស​ស្លាប់ ៤​នាក់ (​ប្រុស​) រងរបួស​ធ្ងន់​១៤​នាក់ (​ស្រី​៥​នាក់​) និង​រង​របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​)​។ ក្នុង​នោះ​អ្នក​មិន​ពាក់​មួកសុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១១​នាក់ ( យប់​៨​នាក់ )​។​

​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរ​រួមមានៈ​ល្មើស​ល្បឿន​១​លើក​, មិន​គោរព​សិទ្ធិ ២​លើ​,​មិន​ប្រកាន់​ស្តាំ​៣​លើក​(​ស្លាប់​៣​នាក់​),​បត់​គ្រោះថ្នាក់​១​លើក​,​កត្តា​យ​ន​១​លើក​(​ស្លាប់​១​នាក់​។ នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១៦​គ្រឿង រួមមានៈ ម៉ូតូ ១០​គ្រឿង​, រថយន្ត​តូច ៥​គ្រឿង​, រថយន្ត​ធំ​១​គ្រឿង​។ យានយន្ត​ដែល​បង្កហេតុ រួមមាន ម៉ូតូ ៦​លើក​, រថយន្ត​តូច​១​លើក​និង​រថយន្ត​ធំ​១​លើក​។ គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ រួមមាន ផ្លូវជាតិ ៥​លើក​, ផ្លូវ​ខេត្ត ២​លើក​និង​ផ្លូវលំ ១​លើក​។ រាជធានី​-​ខេត្ត ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះថ្នាក់ រួមមាន ៖​ភ្នំពេញ ២​លើក ស្លាប់​២​នាក់ របួស​២​នាក់​,​ព្រះសីហនុ​១​លើក ស្លាប់​១​នាក់ របួស​៧​នាក់​(​ស្រី​២​នាក់​)​និង​ខេត្ត​ឧត្តរមានជ័យ​១​លើក ស្លាប់​១​នាក់ របួស​១​នាក់​(​ស្រី​)​។​

​តាម​របាយការណ៍​គ្រោះថ្នាក់​ចរាចរ​ទូទាំងប្រទេស​រយៈពេល​១៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ មាន​គ្រោះថ្នាក់​ចំនួន​១២៦​លើក ស្លាប់​ចំនួន​៥៧​នាក់ របួស​សរុប​ចំនួន​១៧៨​នាក់ របួសធ្ងន់ ១៣៧​នាក់ របួសស្រាល​ចំនួន​៤១​នាក់​។​

​លទ្ធផល​ត្រួតពិនិត្យ​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ គិត​ពី​ម៉ោង​១៤ ថ្ងៃទី​១៥ ខែ​កញ្ញា ដល់​ម៉ោង​១៤ ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ រួមមាន ៖ មធ្យោបាយ​ចូល​គោលដៅ ៣,២៨៥​គ្រឿង , មធ្យោបាយ​ល្មើស ៦៥៦​គ្រឿង​, អប់រំ ១៩៨​គ្រឿង (​ម៉ូតូ​,​ពិន័យ ៤៥៨​គ្រឿង ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×