Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​ធំៗ​អមដំណើរ​លោក​Moon Jae-in ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​

spot_img

នៅ​ថ្ងៃទី​១៦​ខែកញ្ញា វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង (​វិមាន​បៃតង​) បានចេញ​សេចក្ដីប្រកាស​បញ្ជី​ប្រតិភូ​អមដំណើរ ប្រធានាធិបតី​កូរ៉េខាងត្បូង​ទៅ​ទស្សនកិច្ច​ក្រុង​ព្យុងយ៉ាង​ក្នុង​សប្តាហ៍​នេះ ក្នុងនោះ​ក្រៅពី​ឥស្សរជន​នយោបាយ នៅមាន​មេដឹកនាំ​សម្ព័ន្ធ​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េខាងត្បូង​។ សរុប​ប្រតិភូ​នេះ​រួមមាន​៥២​នាក់ ក្នុងនោះ​ប្រតិភូ​ជាន់ខ្ពស់​ផ្លូវរដ្ឋ​រួមមាន​១៤​នាក់​ប៉ុណ្ណោះ​។ ក្រៅពី​អ្នកជំនួញ ក៏​នៅមាន​ជន​ល្បីល្បាញ​ក្នុង​វិស័យ​កម្សាន្ដ ដូចជា​តារាចម្រៀង​Ailee ផលិតកម្ម​ភាពយន្ដ Zico​។ ប្រសិនបើ​គិត​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ នោះ​ប្រតិភូ​លើក​នេះ​មាន​សមាជិក​២០០​នាក់​។​

អនុប្រធាន​ក្រុន​ហ៊ុន​SAMSUNG Lee Jae-Yong (​ស្ដាំ​)​និង​អមដំណើរ​ប្រធានាធិបតី Moon Jae-in ទៅ​ទស្សនកិច្ច​នៅ​កូរ៉េខាងជើង​

​តាម​ផែនការ លោក​Moon Jae-in និង​ប្រតិភូ​ទស្សនកិច្ច​ក្រុង​ព្យុងយ៉ាង​រយៈពេល​ពីថ្ងៃ​ទី​18-19/9 កញ្ញា ដើម្បី​ដំណើរការ​ជំនួប​កំពូល​លើក​ទី​៣​ក្នុងឆ្នាំនេះ​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​Kim Jong-un ។​

​ប្រតិភូ​នាំមុខ​មួយ​បានចេញ​ដំណើរ​ទៅកាន់​កូរ៉េខាងជើង​តាំងពីព្រឹក​ថ្ងៃទី​១៦​កញ្ញា មាន​គ្នា​៩៣​នាក់ ដឹកនាំ​ដោយ​លេខាធិការ ប្រធានាធិបតី​កូរ៉េខាងត្បូង Seo Ho ដើម្បី​សហការ​ជាមួយ​ភាគី​កូរ៉េខាងជើង​ត្រៀមលក្ខណៈ​ចាំបាច់​សម្រាប់​ជំនួប​កំពូល​។​

​កាសែត​Rodong Sinmun ស្ថាប័ន​នាំពាក្យ​របស់​បក្ស​ពលករ​កូរ៉េ​បាន​វាយតម្លៃ​ចំពោះ​ការយកចិត្តទុកដាក់​ដ​ល់​សន្និសីទ កំពូល​អន្តរ​កូរ៉េ​ពុំដែល​ឃើញ​មាន​បែប​នេះឡើយ ហើយ​ភាគី​ទាំងសងខាង​ប្រាកដជា​នឹង​អាច​ស្ថាបនា​«​ប្រទេសជាតិ​មួយ​រឹងមាំ​និង​ឯកភាព​» តាមរយៈ​ការរក្សា​បរិយាកាស​សន្តិ​ភាព​នៅ​ឧបទ្វីប​នេះ​៕
​លី​សា​

spot_img
×