Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្រសួងទេសចរណ៍​ហាម​មិន​ឱ្យ​ប្រើ​ឈ្មោះ​ម្ហូប ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​

spot_img

​ភ្នំពេញ ​៖ ក្រសួង​ទេសចរណ៍ បាន​ចេញ​សារាចរ​ណែនាំ ស្តីពី​ការ​ហាមប្រាម​ការប្រើប្រាស់​បញ្ជី​មុខម្ហូប​ឈ្មោះ ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប​។ ក្រសួង​ទេសចរណ៍ បាន​បន្ថែមថា កន្លងមក សង្កេតឃើញថា​មាន​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​មួយចំនួន បាន​ប្រើប្រាស់​បញ្ជី​មុខម្ហូប​ឈ្មោះ ព្រះ​ផ្លោះ​ជញ្ជាំង​ស៊ុប ដែល​ក្រសួង​ទេសចរណ៍ សូម​អំពាវនាវ​ដល់​ម្ចាស់​អាជីវកម្ម​ទាំងនោះ បញ្ឈប់​ការប្រើប្រាស​ឈ្មោះ​នេះ​ជាបន្ទាន់​។​

​ក្រសួង​ទេសចរណ៍ បាន​ចេញ​សារាចរ​ណែនាំ​ដល់​អាជីវកម្ម ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍​ទាំងអស់ មិន​ត្រូវ​ប្រើប្រាស់​នូវ​ឈ្មោះ​មុខម្ហូប​ទាំងឡាយណា ដែល​ដែលនាំឱ្យ​ប៉ះពាល់​ដល់​សាសនា ក៏ដូចជា​ប៉ះបាល់​ដល់​សីលធម៌​ក្នុង​សង្គម​កម្ពុជា​ផង​នោះ ត្រូវ​បញ្ឈប់​ការប្រើ​ឈ្មោះ​មុខ​ម្ហូប​មិន​គប្បី​នេះ​ជាបន្ទាន់​។​

​តាមរយៈ​សារាចរ​ណែនាំ​នា​ថ្ងៃទី​១៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្រសួង​ទេសចរណ៍ ក៏​បាន​អំពាវនាវ​បន្ថែម​ដល់​គ្រប់​អាជីវកម្ម​ទេសចរណ៍​ទាំងអស់​ផងដែរ មិន​ត្រូវ​ប្រើប្រាស់​ឈ្មោះ​មុខម្ហូប​ទាំងឡាយណា​ដែល​ប៉ះពាល់​ដល់​សាសនា និង​សីលធម៌​សង្គម​ខ្មែរ​ជាដាច់ខាត​។​

​ក្នុង​ករណី​ល្មើស​នឹង​សារាចរ​ណែនាំ​នេះ អាជីវកម្ម​នោះ នឹង​ទទួលរង​នូវ​ការពិន័យ​តាម​ប្រកាស​រួម​ស្ដីពី ការពិន័យ​អន្តរការណ៍​ជា​ប្រាក់ ចំពោះ​អ្នក​ប្រព្រឹត្ត​ល្មើស​នឹង​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុត្ត​ស្ដីពី​ទេសចរណ៍​៕ ដោយ ​៖ កូឡាប​

spot_img
×