Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​បទល្មើស​នេសាទ និង​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​

spot_img

បន្ទាយមានជ័យ ​៖ កងរាជអាវុធហត្ថ បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​បឹង​ព្រៃ​សំបុក​សត្វ និង​បឹង​តា​ត្រាំ ស្ថិតក្នុង​ស្រុក​មង្គល​បូរី និង​ស្រុក​ព្រះនេត្រព្រះ ដោយ​ឃាត់ខ្លួន​ម្ចាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ចំនួន ៥​នាក់​មក​ណែនាំ និង​សាច់​អួន​ជាង ៣.០០០​ម៉ែត្រ និង​បង្គោល​ឫស្សី​ជា​ង ២.០០០​ដើម ត្រូវ​ដុត​បំផ្លាញ​ឧបករណ៍​នេសាទ​ខុសច្បាប់​នៅនឹងកន្លែង​។​

​ដោយ​មាន​ការណែនាំ​ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ ថ្ងៃទី ១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ប៊ុន ណាំ​អៀង មេ​បញ្ជាការរង​ទទួល​ការងារ​ស្រាវជ្រាវ​ព័ត៌មាន និង​សន្តិសុខ និង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី និង​ស្រុក​ព្រះនេត្រព្រះ ព្រមទាំង​មន្ត្រីរដ្ឋបាល​ជលផល​ស្រុក​មង្គល​បូរី និង​មន្ត្រី​អាជ្ញាធរ​បឹង​ទន្លេសាប បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ នៅ​ចំណុច​បឹង​ព្រៃ​សំបុក​សត្វ និង​បឹង​តា​ត្រាំ ស្ថិតក្នុង​ស្រុក​មង្គល​បូរី និង​ស្រុក​ព្រះនេត្រព្រះ ដោយ​ឃាត់ខ្លួន​ម្ចាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ចំនួន ៥​នាក់​មក​ណែនាំ​មាន​៖ ១.​ឈ្មោះ ទុយ ទ្រី ភេទ​ប្រុស អាយុ ២២​ឆ្នាំ​, ២.​ឈ្មោះ ផុក ប៊ូ ភេទ​ប្រុស អាយុ ៣២​ឆ្នាំ​, ៣.​ឈ្មោះ យឹម ជុន ភេទ​ប្រុស អាយុ ៥៣​ឆ្នាំ​, ៤.​ឈ្មោះ សុខ រ៉េត ភេទ​ប្រុស អាយុ ៤៧​ឆ្នាំ និង​៥.​ឈ្មោះ ដេត ដា ភេទ​ប្រុស អាយុ ៣០​ឆ្នាំ អ្នក​ទាំង​៥​នាក់​ខាងលើ​រស់នៅ​ភូមិ​/​ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង​រួមទាំង​រឹបអូស​បាន​វត្ថុតាង​បរចាប់​ត្រី​ចំនួន​៥, សាច់​អួន​ជាង ៣.០០០​ម៉ែត្រ និង​បង្គោល​ឫស្សី​ជា​ង ២.០០០​ដើម​។ ក្នុងពេល​ប្រតិបត្តិការ កម្លាំងចម្រុះ បាន​ឯកភាព​ព្រលែង​ផល​ត្រី​ចម្រុះ​ជិត ២០០​គីឡូក្រាម នៅ​ចំណុច​បង្ក្រាប​តែម្តង ។ ចំណែក​ឧបករណ៍ ដែល​បង្ក្រាប​បាន ត្រូវបាន​សមត្តកិច្ច​ចម្រុះ ដុត​បំផ្លាញ​ចោល​នៅ​កន្លែង​ជាក់ស្តែង​។​

​ក្រោយពេល​ដែល​បង្ក្រាប​ប​ទ​ល្មើស​ខាងលើ​ហើយ លោក​បាន​ណែនាំ​អប់រំ​ដល់​ប្រជា​នេសាទ​នៅក្នុង​តំបន់ ត្រូវ​បញ្ឈប់​ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់ នៅក្នុង​រដូវ ដែល​អាជ្ញាធរ​ហាមឃាត់ គឺ​ចាប់ពី​ខែមិថុនា ដល់​ខែ​តុលា ដែល​ជា​ការចូលរួម​ថែរក្សា​ធនធាន​មច្ឆា​ជាតិ​ទាំងអស់គ្នា​៕​ ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×