Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បើក​ម៉ូតូ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ទៅ​បុក​ម៉ូតូ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​

spot_img

​ស្រុក​កៀនស្វាយ ៖ ករណី​គ្រោះថ្នាក់​ចរាចរ​ផ្លូវគោក​រវាង ម៉ូតូ​និង​ម៉ូតូ បណ្កាល​ឲ្យ​មនុស្យ​ស្លាប់​ម្នាក់ និង របួសធ្ងន់​ម្នាក់ ម៉ូតូ​ខូច ធ្ងន់​២​គ្រឿង ដែល​កើតហេតុ​នៅ​ថ្ងៃ​អាទិត្យ ទី​១៦​ខែ​កញ្ញា​ឆ្នាំ​២០១៨​វេលា​ម៉ោង​១៦:៣០​នាទី​លើ​ផ្លូវជាតិ លេខ​១ ក្នុង​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨​ចំណុច ភូមិ​ព្រែក​តាកែវ ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ករណី​នេះ​បង្កឡើង​ដោយ​ម៉ូតូ​ម៉ាក HONDA DREAN ១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1CV-7881 បើកបរ​ដោយ​ឈ្មោះ​លី ឡេង ភេទ​ប្រុស អាយុ​២៣ ឆ្នាំ មុខរបរ​កម្មក​រោង​ចក្រ​មាន​ទីលំនៅ ភូមិ​ត្រោក ឃុំ​ជ្រៃ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង បើ​កមាន​ទី​សដៅ​ពី អ្នក​លឿង​ទៅ​ភ្នុំពេញ តាម​ផ្លូវជាតិ​លេខ​១​។ លុះ​ពេល​បើក​មកដល់​ចំនុចកើតហេតុ​ខាងលើ​បាន បើក​ជែង​រថយន្ត​ទៅ​បុក​ជាមួយ​ម៉ូតូ​ម៉ាក HONDA DREAM 110 ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នុំពេញ 1BD-9587 បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ភេទ​ប្រុស ប្រហែល​អាយុ​៣០​ឆ្នាំ ដែល​បើ​កមាន ទិសដៅ​ផ្ទុយគ្នា បណ្តាលឲ្យ​ស្លាប់​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ នៅ​កន្លែងកើតហេតុ អ្នកបើកបរ​ឈ្មោះ លី ឡេង រងរបួស​ធ្ងន់​បញ្ជូន​ទៅព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​ភ្នាំពេញ​។ ម៉ូតូ​ខូច​ធ្ងន់​២​គ្រឿង យក​មក​រក្សាទុក ជា​ភស្តុតាង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កៀនស្វាយ​។​

​នគរបាល​ស្រុក​កៀនស្វាយ បាន​សន្និដ្ឋានថា ករណី​នេះ​បង្កឡើង​ដោយ​អ្នក​បើក​ម៉ូតូ​ឈ្មោះ លី ឡេង ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បើក​ប្រជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​៕ ​ដោយ ​៖ ​កូឡាប​

spot_img
×