Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​អាច​នឹងមិន​ចូលរួម​ក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​

spot_img

​នៅ​ថ្ងៃទី​១៦​កញ្ញា កាសែត​Wall Street Journal​បាន​ដកស្រង់​សម្ដី​មន្ដ្រី​ចិន​ឱ្យដឹងថា​រដ្ឋាភិបាល​ចិន​អាច​នឹងមិន​ចូលរួម​ក្នុង​កិច្ចចរចា​ពាណិជ្ជកម្ម​ថ្មី​ជាមួយ​អាមេរិក ដែល​តាម​គម្រោង​នឹង​ប្រព្រឹត្ត​នៅ​ចុងខែ​នេះ​ប្រសិនបើ​រដ្ឋាភិបាល​អាមេរិក​នៅតែ​បន្ត​ការ​វាយ​ពន្ធ​បន្ថែម​ចំពោះ​មុខទំនិញ​ទាំងឡាយ​របស់​ចិន​ក្នុង​សប្តាហ៍​នេះ​។​

ទំនិញ​នាំចូល​ពី​ចិន​គរ​ទុក​នៅ​កំពង់ផែ​Long Beach អាមេរិក​

​ប្រភពព័ត៌មាន​ខាងលើ​អះអាងថា ចិន​នឹងមិន​ចរចា​ក្នុងស្ថានភាព​«​ចុង​កាណុង​ភ្ជង់​ចំក្បាល​ខ្លួន​»​ព្រោះ​អាមេរិក​បាន​ប៉ង ដំណើរការ​ផែនការ​ដំឡើង​ពន្ធ​បន្ថែម​លើ​មុខទំនិញ​មានតម្លៃ​២០០​ពាន់​លាន​ដុល្លារ ទន្ទឹមនឹង​ការដែល​អញ្ជើញ​ចិន​ឱ្យ​ចរចា​ជាមួយ​ខ្លួន​។​

​ប្រភព​ដដែល​ឱ្យដឹង​បន្ថែមថា មន្ត្រី​របស់​ចិន​មួយចំនួន​បាន​ផ្ដើម​សំណើ​ដល់​មេដឹកនាំ​ប្រទេស​នេះ​ធ្វើការ​កំណត់​កូតា​ចំពោះ បណ្ដា​បរិក្ខារ​មុខទំនិញ​ដែល​ក្រុមហ៊ុន​អាមេរិក​ត្រូវការ​ដើម្បី​គំរាមកំហែង​ដល់​ចរន្ត​ផ្គត់ផ្គង់​របស់​ក្រុមហ៊ុន​អាមេរិក​។​

​មុន​នោះ​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អាមេរិក​Steven Mnuchin​បានស្នើ​សុំឱ្យ​មាន​កិច្ចចរចា​ពាណិជ្ជកម្ម​ជាមួយនឹង​ចិន​៕
​លី​សា​

spot_img
×