Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឃាត់ខ្លួន​ជនសង្ស័យ ៥ នាក់ និង​ដកហូត​បាន​ថ្នាំញៀន ១៦ កញ្ចប់

spot_img

​កំពត ៖ នៅ ថ្ងៃទី ១៦ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៤:៣០ នាទី កម្លាំង​ជំនាញ​ខេត្ត​កំពត សហការ​ជាមួយ​កម្លាំង​ជំនាញ​ខេត្តតាកែវ បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន ឋិត​ក្នុង​ភូមិ​ស្រុក​ចេក ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ៥ នាក់ និង​ដកហូត​បាន​ថ្នាំញៀន​ចំនួន ១៦ កញ្ចប់ (​ធំ ៩ កញ្ចប់​) ។

​អធិការដ្ឋាន​នគរបាល​ខេត្ត​កំពត បានឲ្យដឹងថា ជនសង្ស័យ​បាន​ចំនួន ៥ នាក់ រួមមាន ១.​ឈ្មោះ រ៉េ រ៉ាវី ភេទ​ប្រុស អាយុ ១៨ ឆ្នាំ រស់នៅ​ភូមិ​អង្គតាសោម ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។ ២.​ឈ្មោះ ហ៊ី អួ​ង ភេទ​ប្រុស អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ៣.​ឈ្មោះ ញ៊ឹម ស្វិត ភេទ​ប្រុស អាយុ ១៩ ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​អំពា ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ។

៤.​ឈ្មោះ មាស បឿន ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ៥.​ឈ្មោះ ខាន់ ដេត ភេទ​ប្រុស អាយុ ៣៤ ឆ្នាំ រស់នៅ​ភូមិ​សេក​យា ឃុំ​អង្គតាសោម ស្រុក​ត្រាំកក់ ខេត្តតាកែវ ។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​កសាង​សំណុំរឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់ ៕​ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×